Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 2:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ដូច្នេះ ពួក​អ្នក​ដែល​មិន​កាត់​ស្បែក​ខាង​រូប​កាយ តែ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ នឹង​កាត់​ទោស​អ្នក​ដែល​មាន​ទាំង​គម្ពីរ​វិន័យ និង​ការ​កាត់​ស្បែក តែ​បែរ​ជា​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 ហើយ​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក​ខាង​រូបកាយ ដែល​ប្រព្រឹត្តតាម​ក្រឹត្យវិន័យ នឹង​ជំនុំជម្រះ​ខ្លួនអ្នក​ដែល​ជា​មនុស្សបំពាន​ក្រឹត្យវិន័យ ទោះបីជាអ្នកមាន​ទាំង​គម្ពីរវិន័យ និង​ពិធីកាត់ស្បែក​ក៏ដោយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 ឯ​អ្នក​មិន​កាត់ស្បែក​ខាង​រូបកាយ​ ហើយ​ធ្វើ​តាម​គម្ពីរ​វិន័យ​ គេ​នឹង​ជំនុំជម្រះ​អ្នក​ដែល​មាន​គម្ពីរ​វិន័យ​សរសេរ​ទុក​ និង​ការ​កាត់ស្បែក​ ហើយ​នៅ​តែ​ល្មើស​នឹង​គម្ពីរ​វិន័យ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ជន​ដែល​មិន​កាត់​ស្បែក​ផ្នែក​ខាង​រូប​កាយ តែ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ គេ​មុខ​ជា​ដាក់​ទោស​អ្នក​មិន​ខាន ព្រោះ​អ្នក​មាន​វិន័យ​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ ហើយ​បាន​ទទួល​ពិធី​កាត់​ស្បែក តែ​អ្នក​បែរ​ជា​ប្រព្រឹត្ត​ល្មើស​ក្រឹត្យ‌វិន័យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ហើយ​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក​តាម​បវេណី បើ​គេ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​សព្វ​គ្រប់ តើ​គេ​មិន​ជំនុំ‌ជំរះ​អ្នក​ទេ​ឬ​អី ដែល​អ្នក​មាន​ទាំង​គម្ពីរ នឹង​ការ​កាត់​ស្បែក​ផង តែ​ចេះ​តែ​ប្រព្រឹត្ត​រំលង​ក្រិត្យ‌វិន័យ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ជន​ដែល​មិន​ខតាន់​ផ្នែក​ខាង​រូប​កាយ តែ​ប្រតិបត្ដិ​តាម​ហ៊ូកុំ គេ​មុខ​ជា​ដាក់​ទោស​អ្នក​មិន​ខាន ព្រោះ​អ្នក​មាន​ហ៊ូកុំ​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ ហើយ​បាន​ទទួល​ពិធី​ខតាន់ តែ​អ្នក​បែរ​ជា​ប្រព្រឹត្ដ​ល្មើស​ហ៊ូកុំ។

សូមមើលជំពូក ចម្លង




រ៉ូម 2:27
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ ចូរ​ធ្វើ​ពិធី​នេះ​សិន​ចុះ ដ្បិត​ធ្វើ​ដូច្នេះ​ទើប​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​បាន​សម្រេច​គ្រប់​ទាំង​សេចក្តី​សុចរិត» លោក​ក៏​យល់​ព្រម។


ក្រោយ​ពី​បានដកព្រះ‌បាទ​សូល​ចេញ ព្រះ‌អង្គបាន​តាំង​ព្រះ‌បាទ​ដាវីឌឡើង​ធ្វើ​ជា​ស្តេច​របស់​គេ។ ព្រះ‌អង្គ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះបាទ​ដាវីឌ​ថា "យើង​រក​បាន​ដាវីឌ កូន​របស់​អ៊ីសាយ ជា​មនុស្ស​ម្នាក់​ត្រូវ​ចិត្ត​យើង ដែល​នឹង​ធ្វើ​តាម​ចិត្ត​យើង​គ្រប់​ជំពូក"។


សេចក្តី​ស្រឡាញ់​មិន​ធ្វើ​អាក្រក់​ដល់​អ្នក​ជិត​ខាង​ឡើយ ដូច្នេះ សេចក្តី​ស្រឡាញ់​ជា​ការ​សម្រេច​តាម​ក្រឹត្យ‌វិន័យ។


គេ​បង្ហាញ​ឲ្យ​ឃើញ​ថា សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​តម្រូវ​ឲ្យ​ធ្វើ បាន​កត់​ទុក​នៅ​ក្នុង​ចិត្ត​របស់​គេ មន​សិការ​របស់​គេ​ក៏​ធ្វើ​បន្ទាល់​ដែរ ហើយ​គំនិត​របស់​គេ ជួន​កាល​ចោទ​ប្រកាន់ ជួន​កាល​ដោះ​សា


ជា​អ្នក​ប្រៀន​ប្រដៅ​មនុស្ស​ល្ងង់ ជា​គ្រូ​បង្រៀន​របស់​កូន​ក្មេង ទាំង​មាន​គំរូ​ពី​សេចក្តី​ចេះ​ដឹង និង​សេចក្តី​ពិត​នៅ​ក្នុង​ក្រឹត្យ‌វិន័យ


ការ​កាត់​ស្បែក​មាន​ប្រយោជន៍​មែន ប្រសិន‌បើ​អ្នក​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ តែ​បើ​អ្នក​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​វិញ នោះ​ការ​កាត់​ស្បែក​របស់​អ្នក ក៏​ត្រឡប់​ដូច​ជា​មិន​កាត់​ដែរ។


ដូច្នេះ បើ​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក គេ​កាន់​តាម​បទ​បញ្ញត្តិ​របស់​ក្រឹត្យ‌វិន័យ នោះ​តើ​ការ​ដែល​មិន​កាត់​ស្បែក រាប់​ដូច​ជា​បាន​កាត់​ស្បែក​វិញ​ទេ​ឬ?


ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ជា​សាសន៍​យូដា គឺ​សំដៅ​លើ​ចិត្ត​ខាង​ក្នុង ឯ​ការ​កាត់​ស្បែក​ពិត​ប្រាកដ ក៏​ស្ថិត​នៅ​លើ​ចិត្ត​ដែរ គឺ​ជា​ការ​ខាង​វិញ្ញាណ មិន​មែន​តាម​ន័យ​របស់​ពាក្យ​នោះ​ទេ។ មនុស្ស​បែប​នោះ ទទួល​ការ​សរសើរ​ពី​ព្រះ មិន​មែន​ពី​មនុស្ស​ឡើយ។


ដ្បិត​មាន​ព្រះ​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​នឹង​រាប់​អ្នក​កាត់​ស្បែក​ជា​សុចរិត ដោយ​សារ​ជំនឿ និង​អ្នក​មិន​កាត់​ស្បែក ដោយ​សារ​ជំនឿ​ដូច​គ្នា។


ដើម្បី​ឲ្យ​សេចក្ដី​សុចរិត​ដែល​ក្រឹត្យ‌វិន័យ​បង្គាប់​មក បាន​សម្រេច​នៅ​ក្នុង​យើង ដែល​មិន​រស់​នៅ​តាម​សាច់​ឈាម តែ​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ។


ព្រោះ​ការ​កាត់​ស្បែក​មិន​សំខាន់​អ្វី​ទេ ហើយ​ការ​មិន​កាត់​ស្បែក នោះ​ក៏​មិន​សំខាន់​អ្វី​ដែរ តែ​ដែល​សំខាន់​គឺ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ​វិញ។


ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​មាន​សមត្ថ‌ភាព​ធ្វើ​ជា​អ្នក​បម្រើ​នៃ​សញ្ញា​ថ្មី មិន​មែន​សរ‌សេរ​ដោយ​អក្សរ គឺ​ដោយ‌ព្រះ‌វិញ្ញាណ​វិញ ដ្បិត​អក្សរ​នាំ​ឲ្យ​ស្លាប់ តែ​ព្រះ‌វិញ្ញាណ ប្រទាន​ឲ្យ​មាន​ជីវិត។


ដ្បិត​ក្រឹត្យ‌វិន័យ​ទាំង​មូល​បាន​សម្រេច​ក្នុង​ពាក្យ​មួយ​ឃ្លា​នេះ​ថា «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​ឯង» ។


ដូច្នេះ ចូរ​នឹក​ចាំ​ថា កាល​ពី​ដើម​អ្នក​រាល់​គ្នា​ជា​សាសន៍​ដទៃ​ខាង​សាច់​ឈាម ដែល​ត្រូវ​បាន​ពួក​អ្នក​កាត់​ស្បែក​ខាង​សាច់​ឈាម​ដោយ​ដៃ​មនុស្ស ហៅ​អ្នក​រាល់​គ្នា​ថា ពួក​មិន​កាត់​ស្បែក


ហើយ​ថា តាំង​ពី​ក្មេង​មក អ្នក​បាន​ស្គាល់​បទ​គម្ពីរ​បរិសុទ្ធ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដើម្បី​ទទួល​ការ​សង្គ្រោះ តាម​រយៈ​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ។


ដោយ​សារ​ជំនឿ យើង​យល់​ថា ពិភព‌លោក​បាន​កើត​មក​ដោយ​សារ​ព្រះ‌បន្ទូល​របស់​ព្រះ ដូច្នេះ អ្វី​ៗ​ដែល​មើល​ឃើញ មិន​មែន​កើត​ចេញ​ពី​របស់​ដែល​មើល​ឃើញ​នោះ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម