ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 2:12 - អាល់គីតាប

អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​បាប ដោយ​មិន​ស្គាល់​ហ៊ូកុំ​របស់​ម៉ូសា នឹង​ត្រូវ​វិនាស​ទាំង​គ្មាន​ហ៊ូកុំ។ រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​បាប ដោយ​ស្គាល់​ហ៊ូកុំ គេ​នឹង​ត្រូវ​ទទួល​ទោស ស្រប​តាម​ហ៊ូកុំ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អស់អ្នកដែល​បាន​ប្រព្រឹត្តបាប​ដោយ​គ្មានក្រឹត្យវិន័យ នោះ​នឹង​វិនាស​ដោយ​គ្មានក្រឹត្យវិន័យ រីឯ​អស់អ្នកដែល​បាន​ប្រព្រឹត្តបាប​នៅក្រោម​ក្រឹត្យវិន័យ ក៏​នឹង​ត្រូវបាន​ជំនុំជម្រះ​តាម​ក្រឹត្យវិន័យ​។

សូមមើលជំពូក

Khmer Christian Bible

ចំពោះ​អស់​អ្នក​ដែល​គ្មាន​គម្ពីរ​វិន័យ​ធ្វើ​បាប​ នោះ​នឹង​ត្រូវ​វិនាស​ដោយ​គ្មាន​គម្ពីរ​វិន័យ​ដែរ​ រីឯ​អស់​អ្នក​ដែល​នៅ​ក្រោម​គម្ពីរ​វិន័យ​ធ្វើ​បាប​ នោះ​នឹង​ត្រូវ​ជំនុំជម្រះ​តាម​គម្ពីរ​វិន័យ​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​អ្នក​ដែល​បាន​ធ្វើ​បាប​ដោយ​មិន​ស្គាល់​ក្រឹត្យ‌វិន័យ នោះ​នឹង​ត្រូវ​វិនាស​ទៅ​ទាំង​គ្មាន​ក្រឹត្យ‌វិន័យ ហើយ​អស់​អ្នក​បាន​ធ្វើ​បាប​នៅ​ក្រោម​ក្រឹត្យ‌វិន័យ នោះ​នឹង​ត្រូវ​ក្រឹត្យ‌វិន័យ​ជំនុំ‌ជម្រះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​មិន​ស្គាល់​ក្រឹត្យ‌វិន័យ*​របស់​លោក​ម៉ូសេ នឹង​ត្រូវ​វិនាស​ទាំង​គ្មាន​ក្រឹត្យ‌វិន័យ។ រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​ស្គាល់​ក្រឹត្យ‌វិន័យ គេ​នឹង​ត្រូវ​ទទួល​ទោស​ស្រប​តាម​ក្រឹត្យ‌វិន័យ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រោះ​អស់​អ្នក​ណា​ដែល​បាន​ធ្វើ​បាប​ឥត​ស្គាល់​ក្រិត្យ‌វិន័យ នោះ​នឹង​ត្រូវ​វិនាស​ទៅ​ឥត​ក្រិត្យ‌វិន័យ​ដែរ ហើយ​អស់​អ្នក​ណា​ដែល​បាន​ធ្វើ​បាប​ក្នុង​បន្ទុក​ក្រិត្យ‌វិន័យ នោះ​នឹង​ត្រូវ​ក្រិត្យ‌វិន័យ​ជំនុំ‌ជំរះ​វិញ

សូមមើលជំពូក



រ៉ូម 2:12
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។


ហេតុ​នេះ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​សូដុម​នឹង​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា»។


អ៊ីសា​មាន​ប្រសាសន៍​ឆ្លើយ​ទៅ​គាត់​ថា៖ «ប្រសិន​បើ​មិន​បាន​ទទួល​អំណាច​ពី​ស្ថាន​លើ​មក​ទេ លោក​គ្មាន​អំណាច​លើ​ខ្ញុំ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដែល​ចាប់​បញ្ជូន​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់​ជាង​លោក​ទៅ​ទៀត»។


បង​ប្អូន​បាន​ចាប់​បញ្ជូន​អ៊ីសា​នេះ ទៅ​ឲ្យ​ពួក​ជន​ពាល​ឥត​សាសនា​ឆ្កាង​គាត់ ដូច​អុលឡោះ​បាន​កំណត់​ទុក ដោយ​ទ្រង់​ជ្រាប​ជា​មុន។


ពួក​គេ​ស្គាល់​ការ​វិនិច្ឆ័យ​របស់​អុលឡោះ​យ៉ាង​ច្បាស់​ស្រាប់​ហើយ​ថា អ្នក​ណា​ប្រព្រឹត្ដ​បែប​នេះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ គេ​មិន​ត្រឹម​តែ​ប្រព្រឹត្ដ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​យល់​ស្រប​ជា​មួយ​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​បែប​នោះ​ផង​ដែរ។


ដ្បិត​ហ៊ូកុំ​បង្កើត​ឲ្យ​មាន​កំហឹង តែ​ទី​ណា​គ្មាន​ហ៊ូកុំ នៅ​ទី​នោះ​ក៏​គ្មាន​បទ​ល្មើស​ហ៊ូកុំ​ដែរ។


ការ​អ្វី​ដែល​ហ៊ូកុំ​ធ្វើ​ពុំ​កើត ព្រោះ​និស្ស័យ​លោកីយ៍​បាន​ធ្វើ​ឲ្យ​ហ៊ូកុំ​នោះ​ទៅ​ជា​អស់​ឫទ្ធិ អុលឡោះ​បាន​សម្រេច​ការ​នោះ​រួច​ទៅ​ហើយ គឺ​ព្រោះ​តែ​បាប អុលឡោះ​បាន​ចាត់​បុត្រា​នៃ​ទ្រង់ ឲ្យ​មក​មាន​និស្ស័យ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ​ដែល​មាន​បាប ដើម្បី​ដាក់​ទោស​បាប​ក្នុង​និស្ស័យ​ជា​មនុស្ស​ដែល។


កាល​ខ្ញុំ​នៅ​ជា​មួយ​អស់​អ្នក​ដែល​គ្មាន​ហ៊ូកុំ ខ្ញុំ​ធ្វើ​ដូច​អ្នក​ដែល​គ្មាន​ហ៊ូកុំ ដើម្បី​នាំ​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​អាល់ម៉ា‌ហ្សៀស (តាម​ពិត ខ្ញុំ​មិន​មែន​ជា​អ្នក​គ្មាន​ហ៊ូកុំ​របស់​អុលឡោះ​ទេ ដ្បិត​ខ្ញុំ​ស្ថិត​នៅ​ក្រោម​ហ៊ូកុំ​របស់​អាល់ម៉ា‌ហ្សៀស)។


រីឯ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្ដ​តាម​ហ៊ូកុំ​នោះ​វិញ គេ​ត្រូវ​បណ្ដា‌សា​ហើយ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​មិន​ប្រតិ‌បត្ដិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ហ៊ូកុំ​យ៉ាង​ខ្ជាប់​ខ្ជួន​ទេ​នោះ អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ហើយ»។


ក៏​ប៉ុន្ដែ ក្នុង​គីតាប​មាន​ចែង​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោម​អំណាច​បាប ដើម្បី​ឲ្យ​អស់​អ្នក​ជឿ​បាន​ទទួល​មត៌ក ស្រប​តាម​បន្ទូល​សន្យា​នៃ​អុលឡោះ ព្រោះ​គេ​មាន​ជំនឿ​លើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។


“អ្នក​ណា​មិន​គោរព​សេចក្តី​ដែល​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​នេះ ហើយ​មិន​ប្រតិបត្តិ​តាម​ទេ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”»។


ដ្បិត​អ្នក​ណា​ប្រតិ‌បត្ដិ​តាម​ហ៊ូកុំ​ទាំង​មូល តែ​ធ្វើ​ខុស​ត្រង់​ចំណុច​ណា​មួយ​ក៏​ដូច​ជា​ខុស​នឹង​ហ៊ូកុំ​ទាំង​មូល​ដែរ។