ចូរសរសេរសេចក្ដីទាំងនេះទុក ឲ្យមនុស្សនៅជំនាន់ក្រោយបានដឹង ដើម្បីឲ្យប្រជារាស្ត្រដែលនឹងកកើតឡើងវិញ នាំគ្នាសរសើរតម្កើងអុលឡោះតាអាឡា!
រ៉ូម 15:4 - អាល់គីតាប អ្វីៗដែលមានចែងទុកពីមុនមក គឺចែងទុកសម្រាប់អប់រំយើង។ ដោយគីតាបជួយសំរាលទុក្ខយើង និងឲ្យយើងចេះស៊ូទ្រាំយើងមានសេចក្ដីសង្ឃឹម។ ព្រះគម្ពីរខ្មែរសាកល ជាការពិត អ្វីៗដែលត្រូវបានសរសេរតាំងពីមុនមក គឺសរសេរទុកសម្រាប់បង្រៀនយើង ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹមតាមរយៈការអត់ធ្មត់ និងតាមរយៈការកម្សាន្តចិត្តពីព្រះគម្ពីរ។ Khmer Christian Bible ដ្បិតសេចក្ដីទាំងឡាយដែលបានចែងទុកកាលពីមុន គឺបានចែងទុកសម្រាប់បង្រៀនយើង ដើម្បីឲ្យយើងមានសង្ឃឹមតាមរយៈការស៊ូទ្រាំ និងតាមរយៈការលើកទឹកចិត្ដពីបទគម្ពីរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតសេចក្តីដែលបានចែងទុកពីមុនមក នោះបានចែងទុកសម្រាប់អប់រំយើង ដើម្បីឲ្យយើងមានសង្ឃឹម ដោយការស៊ូទ្រាំ និងដោយការលើកទឹកចិត្តពីបទគម្ពីរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗដែលមានចែងទុកពីមុនមក គឺចែងទុកសម្រាប់អប់រំយើង។ ដោយគម្ពីរជួយសម្រាលទុក្ខយើង និងឲ្យយើងចេះស៊ូទ្រាំ យើងមានសេចក្ដីសង្ឃឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអស់ទាំងសេចក្ដីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្ដីសង្ឃឹម ដោយសេចក្ដីអត់ធន់ នឹងសេចក្ដីកំសាន្តចិត្ត ដោយសារគម្ពីរ |
ចូរសរសេរសេចក្ដីទាំងនេះទុក ឲ្យមនុស្សនៅជំនាន់ក្រោយបានដឹង ដើម្បីឲ្យប្រជារាស្ត្រដែលនឹងកកើតឡើងវិញ នាំគ្នាសរសើរតម្កើងអុលឡោះតាអាឡា!
នៅពេលខ្ញុំមានទុក្ខវេទនា បន្ទូលនេះធ្វើឲ្យចិត្តខ្ញុំបានធូរស្បើយ បន្ទូលសន្យារបស់ទ្រង់ បានធ្វើឲ្យខ្ញុំមានជីវិតឡើងវិញ។
អុលឡោះតាអាឡាមានបន្ទូលតបមកខ្ញុំដូចតទៅ៖ «ចូរកត់ត្រានិមិត្តហេតុដ៏អស្ចារ្យនេះ ចូរចារទុកនៅលើបន្ទះថ្ម ដើម្បីឲ្យគេស្រួលអាន។
ចូរសប្បាយរីករាយដោយចិត្ដសង្ឃឹម។ ចូរកាន់ចិត្ដអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមទូរអា។
ហេតុការណ៍ទាំងនេះកើតមានដល់ពួកអ្នកទុកជាមេរៀន ហើយមានចែងទុកក្នុងគីតាប ដើម្បីទូន្មានពួកយើងដែលរស់នៅជំនាន់ចុងក្រោយបង្អស់នេះ។
នៅចំពោះអុលឡោះជាបិតារបស់យើង យើងនឹកចាំអំពីកិច្ចការដែលបងប្អូនបានធ្វើដោយជំនឿ អំពីការនឿយហត់ដែលបងប្អូនបំពេញ ដោយចិត្ដស្រឡាញ់ និងអំពីការស៊ូទ្រាំរបស់បងប្អូន ដោយចិត្ដសង្ឃឹមលើអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។
ហេតុនេះ សូមបងប្អូនប្រុងប្រៀបចិត្ដគំនិតឲ្យមែនទែន កុំភ្លេចខ្លួនឲ្យសោះ ត្រូវមានចិត្ដសង្ឃឹមទាំងស្រុងទៅលើគុណ ដែលអុលឡោះប្រោសប្រទានឲ្យបងប្អូន នៅថ្ងៃអ៊ីសាអាល់ម៉ាហ្សៀសនឹងសំដែងឲ្យមនុស្សលោកឃើញ។