ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 13:7 - អាល់គីតាប

ត្រូវ​ជូន​លោក​ទាំង​នោះ នូវ​អ្វី​ដែល​បង​ប្អូន​ត្រូវ​ជូន គឺ​បង់​អាករ​ទៅ​អ្នក​ណា ដែល​បង​ប្អូន​ត្រូវ​បង់ បង់​ពន្ធ​ទៅ​អ្នក​ណា​ដែល​បង​ប្អូន​ត្រូវ​បង់​ពន្ធ កោត​ខ្លាច​អ្នក​ណា​ដែល​បង​ប្អូន​ត្រូវ​កោត​ខ្លាច គោរព​អ្នក​ណា​ដែល​បង​ប្អូន​ត្រូវ​គោរព។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចូរ​សង​បំណុល​ដល់​មនុស្ស​ទាំងអស់ គឺ​ចូរ​សង​សួយសារអាករ​ដល់​អ្នក​ដែល​ត្រូវទទួល​សួយសារអាករ ចូរ​សង​ពន្ធ​ដល់​អ្នក​ដែល​ត្រូវទទួល​ពន្ធ ចូរ​សង​ការកោតខ្លាច​ដល់​អ្នក​ដែល​ត្រូវទទួល​ការកោតខ្លាច ហើយ​ចូរ​សង​កិត្តិយស​ដល់​អ្នក​ដែល​ត្រូវទទួល​កិត្តិយស​។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ ចូរ​សង​ដល់​អ្នក​ទាំង​នោះ​ គឺ​ចូរ​បង់​ពន្ធដារ​ និង​ពន្ធអាករ​ដល់​ពួកអ្នក​ដែល​អ្នក​រាល់គ្នា​ត្រូវ​បង់​ ចូរ​កោតខ្លាច​ពួកអ្នក​ដែល​អ្នក​រាល់គ្នា​ត្រូវ​កោតខ្លាច​ ហើយ​ចូរ​គោរព​ពួកអ្នក​ដែល​អ្នក​រាល់គ្នា​ត្រូវ​គោរព។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ចូរ​បង់​ជូន​អស់​លោក​ទាំង​នោះ តាម​អ្វី​ដែល​អ្នក​ត្រូវ​បង់​ចុះ គឺ​បង់​ពន្ធ​ជូន​លោក​ណា​ដែល​អ្នក​ត្រូវ​បង់ បង់​អាករ​ដល់​លោក​ណា​ដែល​អ្នក​ត្រូវ​បង់ ត្រូវ​កោត​ខ្លាច​ចំពោះ​លោក​ណា​ដែល​អ្នក​ត្រូវ​កោត​ខ្លាច ហើយ​ត្រូវ​គោរព​ដល់​លោក​ណា​ដែល​អ្នក​ត្រូវ​គោរព។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​ជូន​លោក​ទាំង​នោះ នូវ​អ្វី​ដែល​បងប្អូន​ត្រូវ​ជូន គឺ​បង់​អាករ​ទៅ​លោក​ណា ដែល​បងប្អូន​ត្រូវ​បង់ បង់​ពន្ធ​ទៅ​លោក​ណា ដែល​បងប្អូន​ត្រូវ​បង់​ពន្ធ កោត​ខ្លាច​លោក​ណា ដែល​បងប្អូន​ត្រូវ​កោត​ខ្លាច គោរព​លោក​ណា ដែល​បងប្អូន​ត្រូវ​គោរព។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ចូរ​សង​ដល់​លោក​ទាំង​នោះ តាម​ដែល​អ្នក​ជំពាក់​ចុះ គឺ​ឲ្យ​បង់​ពន្ធ​ខ្លួន ដល់​លោក​ណា​ដែល​ត្រូវ​ទទួល បង់​ពន្ធ‌គយ​ដល់​លោក​ណា​ដែល​ទទួល​ខាង​ពន្ធ‌គយ ត្រូវ​មាន​សេចក្ដី​កោត‌ខ្លាច ចំពោះ​លោក​ណា​ដែល​គួរ​កោត‌ខ្លាច ហើយ​ត្រូវ​គោរព​ប្រតិ‌បត្តិ ដល់​លោក​ណា​ដែល​គួរ​គោរព​ដែរ។

សូមមើលជំពូក



រ៉ូម 13:7
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ត្រី​ម្នាក់​និយាយ​ថា៖ «សូម​ជម្រាប​ស្តេច! ខ្ញុំ និង​ស្ត្រី​ម្នាក់​នេះ រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា។ នៅ​ពេល​ដែល​ស្ត្រី​នេះ​ស្នាក់​នៅ​ជា​មួយ ខ្ញុំ​សំរាល​បាន​កូន​មួយ។


ចូរ​គោរព​ឪពុក‌ម្តាយ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ នៅ​លើ​ដី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក ប្រទាន​ដល់​អ្នក។


កូន​អើយ ចូរ​គោរពអុលឡោះ‌តាអាឡា និង​គោរព​ស្ដេច។ កុំ​ចូល​ដៃ​នឹង​អ្នក​បះ‌បោរ​ឡើយ


មិន​ត្រូវ​បដិសេធ​នឹង​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ពី​កូន​ឡើយ គឺ​ត្រូវ​ជួយ​គេ​តាម​លទ្ធ‌ភាព​របស់​កូន។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា ម្នាក់ៗ​ត្រូវ​គោរព​ឪពុក‌ម្តាយ​របស់​ខ្លួន ត្រូវ​គោរព​ថ្ងៃ​សម្រាក​របស់​យើង។ យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។


ត្រូវ​ចេះ​អោន​លំ​ទោន​នៅ​ចំពោះ​មុខ​ចាស់​ជរា និង​លើក​កិត្តិយស​អះលី‌ជំអះ។ ចូរ​គោរព​កោត​ខ្លាច​ម្ចាស់​របស់​អ្នក។ យើង​ជាអុលឡោះ‌តាអាឡា។


ពេត្រុស​តប​វិញ​ថា៖ «បាទ! លោក​បង់!»។ កាល​ពេត្រុស​ទៅ​ដល់​ផ្ទះ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​មុន​ថា៖ «ស៊ីម៉ូន! តាម​យោបល់​អ្នក ស្ដេច​នៅ​ផែនដី​នេះ​ទារ​ពន្ធ​អាករ​ពី​នរណា? ពី​កូន​របស់​ស្ដេច ឬ​ពី​អ្នក​ផ្សេង?»។


គេ​ឆ្លើយ​ថា៖ «រូប និង​ឈ្មោះ​ស្តេច​អធិរាជ»។ អ៊ីសា​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ស្តេច​អធិរាជ ចូរ​ឲ្យ​ទៅ​ស្តេច​អធិរាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​អុលឡោះ ចូរ​ជូន​ទៅ​អុលឡោះ​វិញ​ដែរ»។


អ៊ីសា​ក៏​ប្រាប់​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ស្តេច​អធិរាជ ចូរ​ឲ្យ​ទៅ​ស្តេច​អធិរាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​អុលឡោះ ចូរ​ជូន​ទៅ​អុលឡោះ​វិញ​ដែរ»។ គេ​ងឿង‌ឆ្ងល់​នឹង​អ៊ីសា​យ៉ាង​ខ្លាំង។


សូម​តួន​ប្រាប់​យើង​ខ្ញុំ​ផង តើ​ហ៊ូកុំ​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធ​ដារ​ជូន​ស្តេច​អធិរាជ​រ៉ូម៉ាំង​ឬ​ទេ?»។


អ៊ីសា​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ស្តេច​អធិរាជ ចូរ​ឲ្យ​ទៅ​ស្តេច​អធិរាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​អុលឡោះ ចូរ​ឲ្យ​ទៅ​អុលឡោះ​វិញ​ដែរ»។


គេ​នាំ​គ្នា​ចោទ​ប្រកាន់​អ៊ីសា​ថា៖ «យើង​ខ្ញុំ​ឃើញ​អ្នក​នេះ​កំពុង​តែ​បំបះ‌បំបោរ​ប្រជា‌រាស្ដ្រ​យើង គឺ​ហាម​គេ​មិន​ឲ្យ​បង់​ពន្ធ​ជូន​ស្តេច​អធិរាជ ហើយ​គាត់​អះ​អាង​ខ្លួន​ថា ជា​អាល់ម៉ា‌ហ្សៀស គឺ​ជា​ស្ដេច»។


ចូរ​ស្រឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក ទុក​ដូច​ជា​បង​ប្អូន​បង្កើត។ ត្រូវ​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ដ​គោរព។


ហេតុ​នេះ​ហើយ​បាន​ជា​បង​ប្អូន​ត្រូវ​តែ​បង់​ពន្ធដារ ដ្បិត​លោក​ទាំង​នោះ​ទទួល​មុខ‌ងារ​ពី​អុលឡោះ ដើម្បី​បំពេញ​កិច្ចការ​នេះ​យ៉ាង​ហ្មត់‌ចត់។


ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បង​ប្អូន​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ភរិយា​រៀងៗ​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ភរិយា​ក៏​ត្រូវ​គោរព​ស្វាមី​របស់​ខ្លួន​ដែរ។


បង​ប្អូន​ជា​ខ្ញុំ​បម្រើ​អើយ ចូរ​ស្ដាប់​បង្គាប់​ម្ចាស់​របស់​ខ្លួន​ក្នុង​លោក​នេះ ដោយ​គោរព​កោត​ខ្លាច​ញាប់​ញ័រ និង​ដោយ​ចិត្ដ​ស្មោះ​សរ​ដូច​ស្ដាប់​បង្គាប់​អាល់ម៉ា‌ហ្សៀស​ដែរ


មួយ​វិញ​ទៀត ពួក​នាង​មិន​ធ្វើ​ការ​អ្វី​ទេ គឺ​មាន​ទម្លាប់​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ពួក​នាង​មិន​គ្រាន់​តែ​អត់​ធ្វើ​អ្វី​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​និយាយ​ប៉ប៉ាច់‌ប៉ប៉ោច និយាយ​បេះ‌បួយ និង​និយាយ​ពី​ការ​ផ្សេងៗ​ដែល​មិន​ត្រូវ​និយាយ។


អះលី‌ជំអះ​ទាំង‌ឡាយ​ណា​នាំ​មុខ​ក្រុម‌ជំអះ​បាន​ល្អ​ប្រពៃ ត្រូវ​លើក​កិត្ដិយស​គាត់​មួយ​ទ្វេ​ជា​ពីរ ជា​ពិសេស​ចំពោះ​អះលី‌ជំអះ​ណា​ដែល​នឿយ‌ហត់​ប្រកាស​បន្ទូល​នៃ​អុលឡោះ និង​បង្រៀន​គេ


ចំពោះ​បង​ប្អូន​ដែល​ជា​ទាសករ ត្រូវ​គោរព​ម្ចាស់​របស់​ខ្លួន ទុក​ដូច​ជា​មនុស្ស​ដែល​សម​នឹង​ទទួល​កិត្ដិយស​គ្រប់​យ៉ាង ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​និយាយ​មួល​បង្កាច់​នាម​នៃ​អុលឡោះ និង​មួល​បង្កាច់​សេចក្ដី​បង្រៀន​របស់​យើង​បាន​ឡើយ។


រីឯ​បង​ប្អូន​ដែល​ជា​ស្វាមី​ក៏​ដូច្នោះ​ដែរ ម្នាក់ៗ​ត្រូវ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ដោយ​យល់​ថា ស្ដ្រីៗ​ជា​មនុស្ស​ទន់​ខ្សោយ​ជាង​ខ្លួន។ ត្រូវ​គោរព​នាង ទុក​ដូច​ជា​អ្នក​ត្រូវ​រួម​ទទួល​ជីវិត ដែល​អុលឡោះ​ប្រោស‌ប្រណី​ប្រទាន​មក​បង​ប្អូន​ជា​មត៌ក ដើម្បី​កុំ​ឲ្យ​មាន​អ្វី​មក​រា‌រាំង​ការ​ទូរអា​របស់​បង​ប្អូន​ឡើយ។


សាំយូ‌អែល​សូម​អង្វរអុលឡោះ‌តាអាឡា ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្គរ មាន​ភ្លៀង។ ប្រជា‌ជន​ទាំង​មូល​ស្ញែង​ខ្លាចអុលឡោះ‌តាអាឡា និង​សាំយូ‌អែល​យ៉ាង​ខ្លាំង។