ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 13:3 - អាល់គីតាប

អ្នក​ប្រព្រឹត្ដ​អំពើ​ល្អ​មិន​ខ្លាច​អ្នក​គ្រប់‌គ្រង​ស្រុក​ឡើយ មាន​តែ​អ្នក​ប្រព្រឹត្ដ​អំពើ​អាក្រក់​ប៉ុណ្ណោះ​ដែល​ខ្លាច។ បើ​អ្នក​មិន​ចង់​ខ្លាច​អាជ្ញាធរ​ទេ ចូរ​ប្រព្រឹត្ដ​អំពើ​ល្អ​ទៅ នោះ​អាជ្ញាធរ​នឹង​សរសើរ​អ្នក​ជា​មិន​ខាន

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ជាការពិត មេគ្រប់គ្រង​មិនមែន​ជា​សេចក្ដីគួរខ្លាច​ដល់​អំពើល្អ​ទេ គឺ​ជា​សេចក្ដីគួរខ្លាច​ដល់​អំពើ​អាក្រក់​វិញ​។ តើ​អ្នក​មិន​ចង់​ខ្លាច​រដ្ឋអំណាច​ឬ​? ចូរ​ធ្វើ​ល្អ​ចុះ នោះ​អ្នក​នឹង​ទទួល​ការសរសើរ​ពី​រដ្ឋអំណាច

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​អ្នក​ធ្វើ​ល្អ​មិន​ខ្លាច​អ្នក​គ្រប់គ្រង​ឡើយ​ ផ្ទុយ​ទៅ​វិញ​ មាន​តែ​អ្នក​ធ្វើ​អាក្រក់​ប៉ុណ្ណោះ​ ដូច្នេះ​ បើ​អ្នក​មិន​ចង់​ខ្លាច​រដ្ឋ​អំណាច​ទេ​ ចូរ​ធ្វើ​ល្អ​ចុះ​ នោះ​អ្នក​គ្រប់គ្រង​នឹង​សរសើរ​អ្នក​មិន​ខាន​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​អ្នក​ប្រព្រឹត្ត​ល្អ មិន​ត្រូវ​ខ្លាច​អ្នក​គ្រប់​គ្រង​ឡើយ មាន​តែ​អ្នក​ប្រព្រឹត្ត​អាក្រក់​ប៉ុណ្ណោះ​ដែល​ត្រូវ​ខ្លាច។ តើ​អ្នក​មិន​ចង់​ខ្លាច​អាជ្ញាធរ​មែន​ឬ? ដូច្នេះ ចូរ​ប្រព្រឹត្ត​ល្អ​ចុះ នោះ​លោក​នឹង​សរសើរ​ដល់​អ្នក​មិន​ខាន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ប្រព្រឹត្ត​អំពើ​ល្អ​មិន​ខ្លាច​អ្នក​គ្រប់‌គ្រង​ស្រុក​ឡើយ មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​ប៉ុណ្ណោះ​ដែល​ខ្លាច។ បើ​អ្នក​មិន​ចង់​ខ្លាច​អាជ្ញា‌ធរ​ទេ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ​ទៅ នោះ​អាជ្ញា‌ធរ​នឹង​សរសើរ​អ្នក​ជា​មិន​ខាន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ពួក​នាម៉ឺន​មិន​មែន​ជា​សេចក្ដី​ស្ញែង​ខ្លាច​ដល់​ការ​ល្អ​ទេ គឺ​ដល់​ការ​អាក្រក់​វិញ តើ​អ្នក​ចង់​រួច​ពី​សេចក្ដី​ស្ញែង​ខ្លាច​ចំពោះ​អំណាច​នោះ​ឬ​ទេ បើ​ដូច្នេះ ចូរ​ប្រព្រឹត្ត​ល្អ​ចុះ នោះ​លោក​នឹង​ពោល​សរសើរ​ដល់​អ្នក​ហើយ

សូមមើលជំពូក



រ៉ូម 13:3
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​តែងតែ​ពេញ​ចិត្ត​នឹង​មន្ត្រី​ណា​ដែល​មាន​សុភ‌និច្ឆ័យ តែ​ទ្រង់​ខឹង​នឹង​មន្ត្រី​ដែល​បង្ក​ភាព​អាម៉ាស់។


កំហឹង​របស់​ស្ដេច​ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ អ្នក​ដែល​ធ្វើ​ឲ្យ​ស្ដេច​ខឹង រមែង​នាំ​ឲ្យ​ខ្លួន​មាន​ទោស។


ដូច្នេះ អ្នក​ដែល​ប្រឆាំង​នឹង​អាជ្ញាធរ ក៏​ដូច​ជា​ប្រឆាំង​នឹង​របៀប​រៀប​រយ ដែល​អុលឡោះ​បាន​ចាត់​ចែង​នោះ​ដែរ ហើយ​អ្នក​ដែល​ប្រឆាំង មុខ​ជា​ធ្វើ​ឲ្យ​ខ្លួន​មាន​ទោស​មិន​ខាន។


ដ្បិត​លោក​ទាំង​នោះ​ជា​អ្នក​បម្រើ​អុលឡោះ ដើម្បី​ជំរុញ​អ្នក​ឲ្យ​ប្រព្រឹត្ដ​ល្អ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ប្រព្រឹត្ដ​អំពើ​អាក្រក់ ចូរ​ខ្លាច​ទៅ ដ្បិត​អាជ្ញាធរ​មិន​មែន​កាន់​អំណាច អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​អាក្រក់។


ពេល​ណា​មនុស្ស​ពីរ​នាក់​មាន​រឿង​ជា​មួយ​គ្នា ហើយ​ឡើង​ទៅ​ឲ្យ​តុលា‌ការ​កាត់​ក្តី ម្នាក់​ជា​អ្នក​ស្លូត​ត្រង់​ឈ្នះ​ក្តី ម្នាក់​ទៀត​មាន​ទោស។