រីឯពួកយើងវិញ អុលឡោះតាអាឡាជាម្ចាស់របស់យើង ហើយយើងមិនបោះបង់ចោលទ្រង់ឡើយ។ ពួកអ៊ីមុាំដែលបំពេញមុខងារបម្រើអុលឡោះតាអាឡា សុទ្ធតែជាកូនចៅរបស់ណាពីហារូន ហើយក៏មានពួកលេវីបំពេញមុខងាររបស់ខ្លួនដែរ។
យ៉ូអែល 1:9 - អាល់គីតាប គ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរ មកជូនអុលឡោះតាអាឡាក្នុងដំណាក់ទៀតទេ ពួកអ៊ីមុាំដែលបំពេញមុខងារបម្រើ អុលឡោះតាអាឡានាំគ្នាកាន់ទុក្ខ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯតង្វាយម្សៅ និងតង្វាយច្រួច នោះបានផ្តាច់ចេញពីព្រះវិហារ របស់ព្រះយេហូវ៉ាហើយ ពួកសង្ឃដែលបម្រើការងារថ្វាយព្រះយេហូវ៉ា គេនាំគ្នាយំសោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរ មកថ្វាយព្រះអម្ចាស់ក្នុងព្រះដំណាក់ទៀតទេ ពួកបូជាចារ្យដែលបំពេញមុខងារបម្រើ ព្រះអម្ចាស់នាំគ្នាកាន់ទុក្ខ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដង្វាយម្សៅ នឹងដង្វាយច្រួច នោះបានផ្តាច់ចេញពីព្រះវិហារនៃព្រះយេហូវ៉ាហើយ ពួកសង្ឃដែលធ្វើការងារថ្វាយព្រះយេហូវ៉ា គេយំសោក |
រីឯពួកយើងវិញ អុលឡោះតាអាឡាជាម្ចាស់របស់យើង ហើយយើងមិនបោះបង់ចោលទ្រង់ឡើយ។ ពួកអ៊ីមុាំដែលបំពេញមុខងារបម្រើអុលឡោះតាអាឡា សុទ្ធតែជាកូនចៅរបស់ណាពីហារូន ហើយក៏មានពួកលេវីបំពេញមុខងាររបស់ខ្លួនដែរ។
ត្រូវហៅហារូន ជាបងរបស់អ្នក ព្រមទាំងកូនប្រុសរបស់គាត់ គឺ ណាដាប់ អប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ ពីក្នុងចំណោមកូនចៅអ៊ីស្រអែល ឲ្យចូលមកជិតអ្នក ដើម្បីបំពេញមុខងារជាអ៊ីមុាំ។
ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងមានឈ្មោះថា អ៊ីមុាំដែលបម្រើអុលឡោះតាអាឡា គេនឹងហៅអ្នករាល់គ្នាថា អ្នកបម្រើរបស់ម្ចាស់នៃយើង។ អ្នករាល់គ្នានឹងចិញ្ចឹមជីវិតដោយភោគទ្រព្យ របស់ប្រជាជាតិទាំងឡាយ ហើយតែងខ្លួនដោយគ្រឿងអលង្ការដ៏មាន តម្លៃរបស់ពួកគេ។
ទឹកភ្នែកខ្ញុំហូរឥតស្រាកស្រាន្ត ខ្ញុំយំសោកស្រណោះអ្នកទាំងនោះ គ្មាននរណាម្នាក់សំរាលទុក្ខខ្ញុំ គ្មាននរណាម្នាក់ធ្វើឲ្យខ្ញុំរស់រាន ឡើងវិញឡើយ។ កូនចៅរបស់ខ្ញុំត្រូវវិនាស ព្រោះខ្មាំងសត្រូវមានកម្លាំងជាង។
ផ្លូវទៅកាន់ក្រុងស៊ីយ៉ូនប្រែជាស្ងាត់ជ្រងំ ដ្បិតគ្មាននរណាឡើងទៅ ប្រារព្ធពិធីបុណ្យទៀតទេ។ ទ្វារក្រុងបាក់បែកអស់ អ៊ីមុាំរបស់ក្រុងនេះនាំគ្នាយំថ្ងូរ ស្រីក្រមុំនៅក្រុងនេះត្រូវកើតទុក្ខក្រៀមក្រំ ហើយក្រុងនេះផ្ទាល់ត្រូវវេទនាឥតឧបមា។
ពួកគេនឹងលែងធ្វើពិធីច្រួចស្រាជូនអុលឡោះតាអាឡា គូរបានរបស់ពួកគេមិនគាប់បំណង របស់ទ្រង់ឡើយ។ សាច់នៃគូរបានដែលពួកគេបរិភោគ ប្រៀបដូចជាអាហារសម្រាប់អ្នកកាន់ទុក្ខ អស់អ្នកដែលបរិភោគអាហារនោះ នឹងក្លាយទៅជាជនមិនបរិសុទ្ធ។ អាហាររបស់គេបានត្រឹមតែ ចំអែតក្រពះប៉ុណ្ណោះ គេមិនអាចយកចូលមកក្នុងដំណាក់របស់ អុលឡោះតាអាឡាបានឡើយ។
ពួកអ៊ីមុាំអើយ ចូរនាំគ្នាស្លៀកបាវ ហើយកាន់ទុក្ខទៅ! អ្នករាល់គ្នាដែលបំពេញមុខងារបម្រើអាសនៈ ចូរសោកសង្រេងទៅ! អស់អ្នកដែលបម្រើអុលឡោះជាម្ចាស់របស់ខ្ញុំអើយ ចូរនាំគ្នាមក ហើយកាន់ទុក្ខពេញមួយយប់ទៅ ដ្បិតគ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរ មកជូនអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា នៅក្នុងដំណាក់ទៀតឡើយ។
ពួកយើងឃើញម្ហូបអាហាររលាយបាត់ ពីមុខពួកយើង ហើយនៅក្នុងដំណាក់របស់អុលឡោះជាម្ចាស់នៃយើង ក៏លែងមានអំណរ និងការសប្បាយរីករាយ ទៀតដែរ។
ដូច្នេះ ប្រហែលជាទ្រង់លែងដាក់ទោស អ្នករាល់គ្នា ហើយប្រទានពរដល់អ្នករាល់គ្នាវិញ គឺអ្នករាល់គ្នានឹងមានម្សៅ ស្រាទំពាំងបាយជូរ និងប្រេង ជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។
ចូរឲ្យក្រុមអ៊ីមុាំជាអ្នកបម្រើអុលឡោះតាអាឡា នាំគ្នាយំសោកនៅចន្លោះក្លោងទ្វារ និងអាសនៈ ទាំងពោលថា: អុលឡោះតាអាឡាជាម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំ ដែលជាប្រជារាស្ត្ររបស់ទ្រង់ផង! សូមកុំបណ្ដោយឲ្យប្រជាជាតិដទៃ ប្រមាថមាក់ងាយ និងចំអកដាក់ប្រជារាស្ត្រ របស់ទ្រង់ផ្ទាល់នោះឡើយ។ សូមកុំបណ្ដោយឲ្យជាតិសាសន៍ទាំងឡាយ ពោលថា “តើអុលឡោះជាម្ចាស់របស់ពួកគេនៅឯណា”?។