ពេលណាអ្នកភ្ជួររាស់ដី ដីនឹងលែងឲ្យភោគផលដល់អ្នកទៀតហើយ អ្នកនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី»។
យ៉ូអែល 1:10 - អាល់គីតាប ចម្ការទាំងឡាយត្រូវហិនហោចអស់ សូម្បីតែដីក៏កាន់ទុក្ខដែរ គ្មានស្រូវ គ្មានស្រាទំពាំងបាយជូរថ្មី ហើយក៏គ្មានប្រេងទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រែចម្ការត្រូវខូចបង់ ហើយស្រុកកំពុងសោយសោក ដ្បិតស្រូវត្រូវបំផ្លាញហើយ ហើយស្រាទំពាំងបាយជូរថ្មីក៏រីងហួត ឯប្រេងក៏ខះទៅដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចម្ការទាំងឡាយត្រូវហិនហោចអស់ សូម្បីតែដីក៏កាន់ទុក្ខដែរ គ្មានស្រូវ គ្មានស្រាទំពាំងបាយជូរថ្មី ហើយក៏គ្មានប្រេងទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រែចំការត្រូវខូចបង់ ហើយស្រុកកំពុងសោយសោក ដ្បិតស្រូវត្រូវបំផ្លាញហើយ ទឹកទំពាំងបាយជូរថ្មីបានហួតរីង ឯប្រេងក៏ខះទៅ |
ពេលណាអ្នកភ្ជួររាស់ដី ដីនឹងលែងឲ្យភោគផលដល់អ្នកទៀតហើយ អ្នកនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី»។
ដ្បិតអណ្ដូងទឹកនៅនីមរីម ត្រូវគេលុបឲ្យរីង តិណជាតិក្រៀមស្វិតអស់ ស្មៅដ៏ខៀវខ្ចីក៏ងាប់អស់ ហើយរុក្ខជាតិក៏លែងមានទៀតដែរ។
នៅតាមផ្លូវ មនុស្សម្នានាំគ្នាត្អូញត្អែរ ព្រោះរកស្រាផឹកមិនបាន ការរីករាយក៏លែងមាន ហើយក៏គ្មានអំណរសប្បាយ នៅក្នុងស្រុកទៀតដែរ។
សូម្បីតែស្រាទំពាំងបាយជូរថ្មីក៏កាន់ទុក្ខដែរ ចម្ការទំពាំងបាយជូរត្រូវហិនហោចអស់ អស់អ្នកដែលធ្លាប់តែសប្បាយ បែរជាស្រែកថ្ងូរទៅវិញ។
ពិតមែនហើយ ពួកគេបានធ្វើឲ្យចម្ការនេះ វិនាសហិនហោច គួរឲ្យស្រណោះ។ នៅចំពោះមុខយើង មានសុទ្ធតែការហិនហោច ស្រុកទេសទាំងមូលត្រូវវិនាសហិនហោចអស់ គ្មាននរណាម្នាក់រវីរវល់នឹងចម្ការនេះឡើយ។
តើទឹកដីនេះត្រូវកាន់ទុក្ខដល់កាលណា តើតិណជាតិនៅតាមចម្ការទាំងប៉ុន្មាន ត្រូវនៅក្រៀមស្ងួតដូច្នេះដល់កាលណាទៀត។ ដោយសារអំពើអាក្រក់របស់អ្នកស្រុកនេះ សត្វចតុប្បាទ និងបក្សាបក្សីត្រូវវិនាសអស់ ដ្បិតពួកគេពោលថា “យើងធ្វើអ្វីក៏ទ្រង់មិនឃើញដែរ!”។
អំណរសប្បាយ និងការរីករាយចេញបាត់ ពីចម្ការទំពាំងបាយជូរ និងពីស្រុកម៉ូអាប់។ យើងក៏ធ្វើឲ្យលែងមានស្រានៅក្នុងធុង ហើយក៏លែងមាននរណាជាន់ផ្លែទំពាំងបាយជូរ ទាំងស្រែកយ៉ាងសប្បាយទៀតដែរ ផ្ទុយទៅវិញ មានតែសំរែកវេទនាប៉ុណ្ណោះ។
ហេតុនេះ ស្រុករបស់ពួកគេនឹងរាំងស្ងួត អស់អ្នកដែលរស់នៅក្នុងស្រុក ព្រមទាំង សត្វព្រៃ និងបក្សាបក្សី ធ្លាក់ទន់ខ្សោយ សូម្បីតែត្រីនៅក្នុងសមុទ្រក៏ត្រូវវិនាសសូន្យ ជាមួយពួកគេដែរ។
ប៉ុន្តែ ពួកគេនឹងមិនស្គាល់រសជាតិស្រូវ ដែលគេបោកបែន ឬប្រេងដែលគេគាប ហើយស្រាទំពាំងបាយជូរថ្មី ក៏គ្មានទៀតដែរ។
ដើមទំពាំងបាយជូរស្វិតអស់ ដើមឧទុម្ពរក្រៀមស្ងួតអស់ រីឯដើមទទឹម ដើមលម៉ើ និងដើមល្មុត ព្រមទាំងដើមឈើឯទៀតៗនៅតាមចម្ការ ក៏ងាប់អស់ដែរ ធ្វើឲ្យមនុស្សម្នាបាត់បង់អំណរសប្បាយ។
មនុស្សប្រមឹកអើយ ចូរភ្ញាក់ឡើង ហើយនាំគ្នាយំសោក! អស់អ្នកចំណូលស្រាអើយ ចូរសោកសង្រេងទៅ! អ្នករាល់គ្នាគ្មានស្រាផឹកទៀតទេ។
អុលឡោះតាអាឡាឆ្លើយតបនឹងពាក្យទូរអាអង្វរ របស់ពួកគេ ទ្រង់មានបន្ទូលមកពួកគេថា: «មើល៍! យើងនឹងផ្ដល់ស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេងឲ្យអ្នករាល់គ្នា អ្នករាល់គ្នានឹងបានសម្បូណ៌ហូរហៀរ យើងនឹងមិនប្រគល់អ្នករាល់គ្នាទៅឲ្យ ប្រជាជាតិដទៃប្រមាថមាក់ងាយឡើយ។
អ្នករាល់គ្នាខំប្រឹងធ្វើការ តែមិនបានផលអ្វីទេ ព្រោះដីមិនផ្តល់ភោគផល ហើយដើមឈើក៏គ្មានផ្លែដែរ។
ដើមឧទុម្ពរលែងផ្កា ទំពាំងបាយជូរលែងមានផ្លែ ដើមអូលីវលែងផ្តល់ប្រេង ស្រែចម្ការលែងផ្តល់ភោគផលជាអាហារ លែងមានចៀមនៅតាមវាលស្មៅ ហើយក៏លែងមានគោក្នុងក្រោលទៀតដែរ។
យើងនឹងធ្វើឲ្យកើតរាំងស្ងួត គ្មានភ្លៀងធ្លាក់នៅក្នុងស្រុក តាមភ្នំ លើស្រែ លើចម្ការទំពាំងបាយជូរ លើចម្ការអូលីវ លើដំណាំឯទៀតៗ លើមនុស្ស លើសត្វ។ ដូច្នេះ កិច្ចការទាំងអស់ដែលមនុស្សធ្វើ ឥតបង្កើតបានផលអ្វីឡើយ»។
យើងប្រកាសប្រាប់អ្នករាល់គ្នាហើយថា យើងនឹងដាក់ទោសពូជពង្សរបស់អ្នករាល់គ្នា យើងនឹងជះលាមកលើមុខអ្នករាល់គ្នា គឺលាមកសត្វដែលអ្នករាល់គ្នាសម្លាប់ធ្វើ គូរបានក្នុងពិធីបុណ្យផ្សេងៗ។ គេនឹងយកអ្នករាល់គ្នាចេញទៅក្រៅ ជាមួយលាមកសត្វនោះដែរ។