Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 12:11 - អាល់គីតាប

11 ពិត​មែន​ហើយ ពួក​គេ​បាន​ធ្វើ​ឲ្យ​ចម្ការ​នេះ វិនាស​ហិន‌ហោច គួរ​ឲ្យ​ស្រណោះ។ នៅ​ចំពោះ​មុខ​យើង មាន​សុទ្ធ​តែ​ការ​ហិន‌ហោច ស្រុក​ទេស​ទាំង​មូល​ត្រូវ​វិនាស​ហិន‌ហោច​អស់ គ្មាន​នរណា​ម្នាក់​រវី‌រវល់​នឹង​ចម្ការ​នេះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 គេ​បាន​ធ្វើ​ឲ្យ​ទៅ​ជា​ទី​វិនាស​អន្តររាយ ទី​នោះ​សោយ​សោក​រក​យើង ដោយ​ត្រូវ​ខូច‌បង់ ស្រុក​ទាំង​មូល​ត្រូវ​វិនាស ដោយ​ព្រោះ​គ្មាន​មនុស្ស​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពិត​មែន​ហើយ ពួក​គេ​បាន​ធ្វើ​ឲ្យ​ចម្ការ​នេះ វិនាស​ហិន‌ហោច គួរ​ឲ្យ​ស្រណោះ។ នៅ​ចំពោះ​មុខ​យើង មាន​សុទ្ធ​តែ​ការ​ហិន‌ហោច ស្រុក​ទេស​ទាំង​មូល​ត្រូវ​វិនាស​ហិន‌ហោច​អស់ គ្មាន​នរណា​ម្នាក់​រវី‌រវល់​នឹង​ចម្ការ​នេះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 គេ​បាន​ធ្វើ​ឲ្យ​ទៅ​ជា​ទី​អន្តរ‌ធាន ទី​នោះ​សោយ​សោក​រក​អញ ដោយ​ត្រូវ​ខូច​បង់ ស្រុក​ទាំង​មូល​ត្រូវ​អន្តរ‌ធាន​ទៅ ដោយ​ព្រោះ​គ្មាន​មនុស្ស​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ

សូមមើលជំពូក ចម្លង




យេរេមា 12:11
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​កាន់​ទុក្ខ ប្រសើរ​ជាង​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​ជប់‌លៀង ដ្បិត​អ្នក​ដែល​នៅ​រស់​ត្រូវ​ចង​ចាំ​ថា សេចក្ដី​ស្លាប់ ជា​ចុង​បញ្ចប់​របស់​មនុស្ស​គ្រប់ៗ​គ្នា។


ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​ជះ​កំហឹង មក​លើ​ស្រុក​អ៊ីស្រ‌អែល ដោយ​ធ្វើ​ឲ្យ​ភ្លើង​សង្គ្រាម​ផ្ទុះ​ឡើង ឆេះ​រាល‌ដាល​គ្រប់​ទិស‌ទី។ ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ពួក​គេ​ពុំ​បាន​ភ្ញាក់​ខ្លួន ហើយ​ទោះ​បី​គេ​ហិន‌ហោច​យ៉ាង​នេះ​ក្ដី ក៏​គេ​ពុំ​អើពើ​ដែរ។


មនុស្ស​សុចរិត​កំពុង​តែ​វិនាស តែ​គ្មាន​នរណា​យក​ចិត្ត​ទុក​ដាក់ មនុស្ស​ល្អ​បាត់​បង់​ជីវិត តែ​គ្មាន​នរណា​ចាប់​អារម្មណ៍​សោះ មនុស្ស​សុចរិត​អន្តរាយ ដោយ​មនុស្ស​អាក្រក់​ធ្វើ​បាប។


ស្ដាប់​មើល​ចុះ សំឡេង​ដ៏​គគ្រឹក‌គគ្រេង លាន់​ឮ​ឡើង​ពី​ទិស​ខាង​ជើង ដើម្បី​មក​កំទេច​ក្រុង​ទាំង‌ឡាយ​នៃ​ស្រុក​យូដា ឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​ជំរក​របស់​ឆ្កែ​ព្រៃ។


សូម​បំបែរ​កំហឹង​របស់​ទ្រង់ ទៅ​លើ​ប្រជា‌ជាតិ​នានា​ដែល​ពុំ​ស្គាល់​ទ្រង់ ទៅ​លើ​ប្រជា‌ជន​ទាំង‌ឡាយ​ដែល​ពុំ​គោរព​បម្រើ នាម​របស់​ទ្រង់! ដ្បិត​ពួក​គេ​បាន​លេប​បំបាត់​ពូជ‌ពង្ស របស់​យ៉ាកកូប ពួក​គេ​បំបាត់​ពូជ​សាសន៍​នេះ ព្រម​ទាំង​បំផ្លាញ​ទឹក​ដី​ឲ្យ​ទៅ​ជា ទី​ស្មសាន​ទៀត​ផង។


ប្រជា‌ជន​នៅ​ស្រុក​យូដា​នាំ​គ្នា​កាន់​ទុក្ខ ទីក្រុង​របស់​គេ​ធ្លាក់​ដុន‌ដាប ហើយ​កាន់​តែ​ទ្រុឌ‌ទ្រោម​ទៅៗ។ សំរែក​ថ្ងូរ​របស់​អ្នក​ក្រុង​យេរូ‌សាឡឹម លាន់​ឮ​ឡើង។


យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ធ្វើ​ឲ្យ​មនុស្ស​ដែល​ឃើញ ស្រឡាំង‌កាំង។ អស់​អ្នក​ដើរ​កាត់​តាម​នោះ​នាំ​គ្នា​ព្រឺ‌សម្បុរ ស្រឡាំង‌កាំង ព្រោះ​តែ​ឃើញ​គ្រោះ​កាច ដែល​កើត​មាន​ដល់​ទីក្រុង។


នៅ​ក្នុង​ស្រុក ពួក​គេ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ គ្រប់ៗ​គ្នា អ្នក​ស្រុក​ទាំង​មូល​កាន់​ទុក្ខ ព្រោះ​ត្រូវ​បណ្ដាសា វាល​ស្មៅ​ក្រៀម​ស្ងួត​អស់ ព្រោះ​ប្រជា‌ជន​គិត​តែ​ពី​រត់​ទៅ​រក​អំពើ​អាក្រក់ ហើយ​ក្លា‌ហាន​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។


ស្រុក​នេះ​ទាំង​មូល​នឹង​ត្រូវ​អន្តរាយ វិនាស​ហិន‌ហោច ហើយ​ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ទៅ​ជា​ចំណុះ​ស្ដេច​ស្រុក​បាប៊ី‌ឡូន អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ។


ខ្មាំង​បំផ្លាញ​ក្រុង​ទាំង‌ឡាយ​បន្ត​បន្ទាប់​គ្នា ស្រុក​ទេស​ទាំង​មូល​ត្រូវ​វិនាស​អន្តរាយ ផ្ទះ​សំបែង និង​ទី​ជំរក​របស់​ខ្ញុំ ត្រូវ​វិនាស​បាត់​បង់​តែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ស្រុក​នេះ​ទាំង​មូល​នឹង​ត្រូវ​អន្តរាយ ប៉ុន្តែ យើង​មិន​កំទេច​ឲ្យ​វិនាស​សូន្យ ទាំង​ស្រុង​ទេ។


ហេតុ​នេះ​ហើយ​បាន​ជា​ផែនដី​កាន់​ទុក្ខ ផ្ទៃ​មេឃ​ដែល​នៅ​ខាង​លើ​ក៏​ងងឹត​សូន្យ‌សុង​ដែរ ដ្បិត​យើង​បាន​សម្រេច​តាម​គម្រោង‌ការ​របស់​យើង យើង​មិន​សោក​ស្ដាយ ឬ​ដូរ​គំនិត​ឡើយ»។


យេរូ‌សាឡឹម​អើយ ចូរ​ទទួល​មេរៀន​នេះ​ទៅ ក្រែង​លោ​យើង​ដក​ខ្លួន​លែង​រវី‌រវល់​នឹង​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​វិនាស​អន្តរាយ ក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​គ្មាន​នរណា​រស់​នៅ»។


ខ្ញុំ​នឹង​ស្រែក​ទ្រហោ​យំ សោក​សង្រេង​នៅ​លើ​ភ្នំ ខ្ញុំ​នឹង​យំ​រៀប​រាប់ នៅ​តាម​វាល​ស្មៅ​ដ៏​ស្ងាត់​ជ្រងំ ដ្បិត​វាល​ស្មៅ​ទាំង​នោះ​ត្រូវ​ឆេះ​អស់ គ្មាន​នរណា​ដើរ​កាត់​តាម​នោះ​ទៀត​ទេ ហើយ​ក៏​លែង​ឮ​សូរ​សំរែក​ហ្វូង​សត្វ​ទៀត​ដែរ សត្វ​ស្លាប​ក៏​ដូច​ជា​សត្វ​ចតុប្បាទ វា​ចាក​ចេញ​បាត់​អស់​ទៅ​ហើយ។


«យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ ជា​កន្លែង​ដែល​ឆ្កែ​ចចក​យក​ធ្វើ​ជា​ជំរក។ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ គ្មាន​នរណា​រស់​នៅ!»។


តើ​មិន​គួរ​ឲ្យ​យើង​ធ្វើ​ទារុណ‌កម្ម​ពួក​គេ ព្រោះ​តែ​អំពើ​ទាំង​នោះ​ទេ​ឬ? តើ​មិន​គួរ​ឲ្យ​យើង​ដាក់​ទោស​ប្រជា‌ជាតិ បែប​នេះ​ទេ​ឬ?» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ចម្ការ​ទាំង‌ឡាយ​ត្រូវ​ហិន‌ហោច​អស់ សូម្បី​តែ​ដី​ក៏​កាន់​ទុក្ខ​ដែរ គ្មាន​ស្រូវ គ្មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មី ហើយ​ក៏​គ្មាន​ប្រេង​ទៀត​ផង។


យើង​នឹង​បំផ្លាញ​ស្រុក​របស់​អ្នក​រាល់​គ្នា ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​ដែល​មក​រស់​នៅ​ក្នុង​ស្រុក​នោះ​ស្រឡាំង​កាំង។


«ចូរ​ប្រាប់​ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ពួក​អ៊ីមុាំ​ថា: តាំង​ពី​ចិត‌សិប​ឆ្នាំ​កន្លង​មក​នេះ ពេល​អ្នក​រាល់​គ្នា​តម​អាហារ និង​កាន់​ទុក្ខ នៅ​ខែ​ទី​ប្រាំ និង​ខែ​ទី​ប្រាំ‌ពីរ​នោះ តើ​អ្នក​រាល់​គ្នា​ពិត​ជា​តម​អាហារ ដើម្បី​ផ្គាប់​ចិត្ត​យើង​មែន​ឬ?


ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​យើង ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់ លើក​តម្កើង​សិរី‌រុង‌រឿង​នាម​របស់​យើង​ទេ យើង​នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​កើត​មាន ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ យើង​នឹង​ធ្វើ​ឲ្យ​ពរ​របស់​អ្នក​រាល់​គ្នា ក្លាយ​ទៅ​ជា​បណ្ដាសា​មែន​ហើយ យើង​ធ្វើ​ឲ្យ​ពរ​របស់​អ្នក​រាល់​គ្នា ក្លាយ​ទៅ​ជា​បណ្ដាសា ព្រោះ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់ នឹង​ពាក្យ​របស់​យើង​ទេ។


យើង​ដឹង​ហើយ​ថា មក​ទល់​ថ្ងៃ​នេះ ពិភព​លោក​ទាំង​មូល​កំពុង​តែ​ស្រែក​ថ្ងូរ និង​ឈឺ​ចុក​ចាប់​ដូច​ជា​ស្ដ្រី​ដែល​ហៀប​នឹង​សំរាល​កូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម