អុលឡោះតាអាឡាមានបន្ទូលថា: អ្នកនេះហើយជាអ្នកបម្រើ ដែលយើងគាំទ្រ ជាអ្នកដែលយើងបានជ្រើសរើស និងជាទីគាប់ចិត្តរបស់យើង។ យើងដាក់រសរបស់យើងលើគាត់។ គាត់នឹងបង្ហាញឲ្យប្រជាជាតិទាំងឡាយ ស្គាល់សេចក្តីសុចរិត។
យ៉ូហាន 8:29 - អាល់គីតាប បិតាខ្ញុំដែលចាត់ខ្ញុំឲ្យមកនៅជាមួយខ្ញុំ ហើយមិនចោលខ្ញុំឲ្យនៅតែម្នាក់ឯងឡើយ ដ្បិតខ្ញុំតែងប្រព្រឹត្ដកិច្ចការណា ដែលគាប់ចិត្តបិតាខ្ញុំជានិច្ច»។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គដែលចាត់ខ្ញុំឲ្យមក គង់នៅជាមួយខ្ញុំ ព្រះអង្គមិនទុកខ្ញុំចោលតែម្នាក់ឯងឡើយ ពីព្រោះខ្ញុំធ្វើអ្វីដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច”។ Khmer Christian Bible ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ព្រះអង្គគង់ជាមួយខ្ញុំ ព្រះអង្គមិនទុកឲ្យខ្ញុំនៅម្នាក់ឯងឡើយ ដ្បិតខ្ញុំតែងធ្វើអ្វីដែលសព្វព្រះឫទ័យព្រះអង្គ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ទ្រង់គង់ជាមួយខ្ញុំ ព្រះអង្គមិនទុកឲ្យខ្ញុំនៅតែឯងទេ ព្រោះខ្ញុំតែងតែធ្វើការដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ព្រះអង្គគង់នៅជាមួយខ្ញុំ ព្រះអង្គមិនចោលខ្ញុំឲ្យនៅតែម្នាក់ឯងឡើយ ដ្បិតខ្ញុំតែងប្រព្រឹត្តកិច្ចការណា ដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអង្គនោះ ដែលចាត់ឲ្យខ្ញុំមក ក៏គង់ជាមួយនឹងខ្ញុំ ទ្រង់មិនទុកឲ្យខ្ញុំនៅតែឯងទេ ពីព្រោះខ្ញុំចេះតែធ្វើការ ដែលគាប់ដល់ព្រះហឫទ័យទ្រង់ជាដរាប |
អុលឡោះតាអាឡាមានបន្ទូលថា: អ្នកនេះហើយជាអ្នកបម្រើ ដែលយើងគាំទ្រ ជាអ្នកដែលយើងបានជ្រើសរើស និងជាទីគាប់ចិត្តរបស់យើង។ យើងដាក់រសរបស់យើងលើគាត់។ គាត់នឹងបង្ហាញឲ្យប្រជាជាតិទាំងឡាយ ស្គាល់សេចក្តីសុចរិត។
ដោយអុលឡោះតាអាឡាសុចរិត ទ្រង់ពេញចិត្តធ្វើឲ្យហ៊ូកុំរបស់ ទ្រង់បានថ្កុំថ្កើងរុងរឿង។
យើងនេះហើយជាអុលឡោះតាអាឡា! យើងបានហៅអ្នកមក ស្របតាមសេចក្ដីសុចរិតរបស់យើង។ យើងកាន់ដៃអ្នក យើងទុកអ្នកដោយឡែក ហើយតែងតាំងអ្នកជាសម្ពន្ធមេត្រី សម្រាប់ប្រជាជន ឲ្យអ្នកធ្វើជាពន្លឺដល់ប្រជាជាតិនានា
កាលពេត្រុសកំពុងតែនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានសំឡេងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងគាត់ណាស់ ចូរស្ដាប់គាត់ចុះ!»។
អ៊ីសាមានប្រសាសន៍ថា៖ «ឥឡូវនេះ សុំធ្វើសិនចុះ ធ្វើដូច្នេះ ទើបស្របតាមគ្រប់សេចក្ដីដែលអុលឡោះបានបង្គាប់ទុកមក»។ យ៉ះយ៉ាក៏យល់ព្រម។
ពេលនោះ មានសំឡេងពីលើមេឃមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងគាត់ណាស់!»។
វាមកដូច្នេះ ជាឱកាសឲ្យមនុស្សលោកដឹងថា ខ្ញុំស្រឡាញ់អុលឡោះជាបិតា ហើយខ្ញុំសុខចិត្ដធ្វើតាមបង្គាប់របស់ទ្រង់។ ចូរក្រោកឡើង យើងនាំគ្នាចេញពីទីនេះ»។
បើអ្នករាល់គ្នាប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មានរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្ដីស្រឡាញ់របស់ខ្ញុំ ឲ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន ដូចខ្ញុំប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មានរបស់អុលឡោះជាបិតាហើយទុកឲ្យសេចក្ដីស្រឡាញ់របស់ទ្រង់ស្ថិតនៅជាប់នឹងខ្ញុំដែរ។
ប៉ុន្ដែពេលកំណត់មកដល់គឺពេលនេះហើយ អ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយ ម្នាក់ៗទៅតាមផ្លូវរៀងៗខ្លួន បោះបង់ចោលខ្ញុំឲ្យនៅម្នាក់ឯង។ តាមពិត ខ្ញុំមិននៅម្នាក់ឯងទេ មានអុលឡោះជាបិតានៅជាមួយខ្ញុំ។
ខ្ញុំបានសំដែងសិរីរុងរឿងរបស់អុលឡោះនៅលើផែនដី ហើយខ្ញុំក៏បានបង្ហើយកិច្ចការដែលទ្រង់បញ្ជា ឲ្យខ្ញុំធ្វើនោះចប់សព្វគ្រប់ដែរ។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «អាហាររបស់ខ្ញុំ គឺធ្វើតាមបំណងរបស់អុលឡោះ ដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការរបស់ទ្រង់ឲ្យបានសម្រេច។
«ខ្ញុំមិនអាចធ្វើអ្វីដោយអំណាចខ្ញុំផ្ទាល់បានឡើយ ខ្ញុំវិនិច្ឆ័យគ្រប់ការទាំងអស់ តាមសេចក្ដីដែលអុលឡោះមានបន្ទូលមកខ្ញុំ ហើយការវិនិច្ឆ័យរបស់ខ្ញុំត្រឹមត្រូវ ព្រោះខ្ញុំមិនប្រាថ្នាធ្វើតាមបំណងចិត្ដខ្ញុំឡើយ គឺធ្វើតាមបំណងរបស់អុលឡោះដែលបានចាត់ឲ្យខ្ញុំមកនោះវិញ។
ដ្បិតខ្ញុំចុះពីសូរ៉កាមក ដើម្បីធ្វើតាមបំណងរបស់អុលឡោះដែលបានចាត់ខ្ញុំឲ្យមក គឺពុំមែនធ្វើតាមបំណងចិត្ដរបស់ខ្ញុំទេ។
ប្រសិនបើខ្ញុំវិនិច្ឆ័យទោស ការវិនិច្ឆ័យរបស់ខ្ញុំក៏ស្របតាមសេចក្ដីពិតដែរ ព្រោះខ្ញុំមិនវិនិច្ឆ័យតែម្នាក់ខ្ញុំឡើយ គឺមានបិតាខ្ញុំដែលបានចាត់ខ្ញុំឲ្យមកវិនិច្ឆ័យជាមួយខ្ញុំ។
មានតែអ៊ីសាជាអម្ចាស់ប៉ុណ្ណោះដែលបានគាំទ្រ និងប្រទានឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យខ្ញុំអាចប្រកាសបន្ទូលរបស់អុលឡោះយ៉ាងក្បោះក្បាយឲ្យសាសន៍ដទៃទាំងអស់គ្នាស្ដាប់។ អ៊ីសាក៏បានដោះលែងខ្ញុំ ឲ្យរួចពីមាត់សឹង្ហដែរ។
សូមអ៊ីសាជាអម្ចាស់នៅជាមួយវិញ្ញាណរបស់អ្នក! សូមឲ្យបងប្អូនប្រកបដោយសេចក្តីប្រណីសន្តោស! អាម៉ីន។
ដ្បិតយើងមានមូស្ទី ដែលអាចរួមសុខទុក្ខជាមួយយើងជាមនុស្សទន់ខ្សោយ គឺគាត់ក៏ត្រូវរងការល្បងលគ្រប់ជំពូកដូចយើងដែរ តែគាត់មិនបានប្រព្រឹត្ដអំពើបាបសោះឡើយ
មានតែមូស្ទីដ៏ប្រសើរដូចអ៊ីសានេះហើយ ដែលយើងត្រូវការ គឺមូស្ទីបរិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ខុសប្លែកពីមនុស្សបាប ព្រមទាំងខ្ពង់ខ្ពស់លើសសូរ៉កាទៅទៀត។
ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្ដអំពើបាប។ ប៉ុន្ដែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្ដអំពើបាប យើងមានអ្នកជួយការពារនៅទល់មុខអុលឡោះជាបិតា គឺអ៊ីសាអាល់ម៉ាហ្សៀសដ៏សុចរិត។
អ្វីៗក៏ដោយឲ្យតែយើងសូម យើងមុខជាទទួលពីទ្រង់មិនខាន ព្រោះយើងកាន់តាមហ៊ូកុំរបស់ទ្រង់ និងប្រព្រឹត្ដអំពើណាដែលពេញចិត្តទ្រង់។