អុលឡោះមានបន្ទូលមកម៉ូសាថា៖ «យើងជាអុលឡោះតាអាឡាដែលនៅអស់កល្ប។ អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រអែលថា “អុលឡោះតាអាឡា ដែលនៅអស់កល្ប ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា”»។
យ៉ូហាន 8:28 - អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «កាលណាអ្នករាល់គ្នាលើកបុត្រាមនុស្សឡើងពុំខាន ហើយអ្នករាល់គ្នានឹងដឹងថា ខ្ញុំមិនធ្វើការអ្វីមួយ ដោយសំអាងលើខ្លួនខ្ញុំផ្ទាល់ឡើយ គឺខ្ញុំថ្លែងតែសេចក្ដីណាដែលបិតាខ្ញុំមានបន្ទូលប្រាប់មកខ្ញុំប៉ុណ្ណោះ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះយេស៊ូវក៏មានបន្ទូលថា៖“ពេលអ្នករាល់គ្នាលើកកូនមនុស្សឡើង នោះអ្នករាល់គ្នានឹងយល់ថា គឺខ្ញុំហ្នឹងហើយជាព្រះអង្គនោះ ហើយខ្ញុំមិនធ្វើអ្វីមួយដោយខ្លួនខ្ញុំឡើយ ប៉ុន្តែខ្ញុំប្រាប់សេចក្ដីទាំងនេះ តាមដែលព្រះបិតាបានបង្រៀនខ្ញុំ។ Khmer Christian Bible ដូច្នេះ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពេលអ្នករាល់គ្នាលើកកូនមនុស្សឡើង នោះទើបអ្នករាល់គ្នាដឹងថាជាខ្ញុំនេះហើយ ខ្ញុំមិនធ្វើអ្វីដោយខ្លួនខ្ញុំទេ គឺខ្ញុំនិយាយសេចក្ដីទាំងនេះតាមតែព្រះវរបិតាបានបង្រៀនខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «កាលណាអ្នករាល់គ្នាបានលើកកូនមនុស្សឡើង នោះទើបនឹងដឹងថា គឺខ្ញុំនេះហើយជាព្រះ ហើយថា ខ្ញុំមិនធ្វើអ្វីដោយអាងខ្លួនខ្ញុំទេ គឺខ្ញុំនិយាយសេចក្តីទាំងនេះ តាមតែព្រះវរបិតាបានបង្រៀនខ្ញុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កាលណាអ្នករាល់គ្នាលើកបុត្រមនុស្សឡើង អ្នករាល់គ្នាមុខជានឹងស្គាល់ឋានៈរបស់ខ្ញុំ ពុំខាន ហើយអ្នករាល់គ្នានឹងដឹងថា ខ្ញុំមិនធ្វើការអ្វីមួយ ដោយសំអាងលើខ្លួនខ្ញុំផ្ទាល់ឡើយ គឺខ្ញុំថ្លែងតែសេចក្ដីណាដែលព្រះបិតាមានព្រះបន្ទូលប្រាប់មកខ្ញុំប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ព្រះយេស៊ូវមានបន្ទូលថា កាលណាអ្នករាល់គ្នាបានលើកកូនមនុស្សឡើង នោះទើបនឹងដឹងថា គឺខ្ញុំនេះហើយជាព្រះ ហើយថា ខ្ញុំមិនធ្វើការអ្វីដោយអាងខ្លួនខ្ញុំ គឺខ្ញុំនិយាយសេចក្ដីទាំងនេះ តាមដែលព្រះវរបិតាបានបង្រៀនខ្ញុំវិញ |
អុលឡោះមានបន្ទូលមកម៉ូសាថា៖ «យើងជាអុលឡោះតាអាឡាដែលនៅអស់កល្ប។ អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រអែលថា “អុលឡោះតាអាឡា ដែលនៅអស់កល្ប ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា”»។
ដ្បិតនឹងមានមនុស្សជាច្រើន យកនាមខ្ញុំទៅប្រើដោយពោលថាៈ “ខ្ញុំនេះហើយជាអាល់ម៉ាហ្សៀស”។ គេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។
ដ្បិតនឹងមានមនុស្សជាច្រើនយកនាមខ្ញុំមកប្រើ ដោយពោលថា “ខ្ញុំនេះហើយជាអាល់ម៉ាហ្សៀស!”។ គេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។
អ៊ីសាឆ្លើយថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងបានឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកនាមខ្ញុំមកប្រើ ដោយពោលថា “ខ្ញុំនេះហើយជាអាល់ម៉ាហ្សៀស” ឬថា “ពេលកំណត់មកដល់ហើយ”កុំតាមអ្នកទាំងនោះឲ្យសោះ។
ចំពោះខ្ញុំ ខ្ញុំដឹងថា ទ្រង់ស្តាប់ខ្ញុំជានិច្ច ប៉ុន្ដែ ខ្ញុំសុំទ្រង់ដូច្នេះ ដើម្បីឲ្យបណ្ដាជនដែលនៅជុំវិញខ្ញុំជឿថា ទ្រង់ពិតជាបានចាត់ខ្ញុំឲ្យមកមែន»។
ខ្ញុំប្រាប់អ្នករាល់គ្នា ពីឥឡូវនេះ ឲ្យហើយមុនការណ៍ទាំងនោះកើតមាន។ កាលណាហេតុការណ៍ទាំងនោះមកដល់ អ្នករាល់គ្នានឹងជឿថា ខ្ញុំពិតជាម្ចាស់មែន។
អំពីសេចក្ដីសុចរិតព្រោះខ្ញុំទៅឯអុលឡោះជាបិតា ហើយអ្នករាល់គ្នានឹងមិនឃើញខ្ញុំទៀតទេ
គេឆ្កាងអ៊ីសានៅទីនោះ។ គេឆ្កាងអ្នកទោសពីរនាក់ទៀតនៅសងខាងគាត់ដែរ អ៊ីសានៅកណ្ដាល។
ខ្ញុំប្រាប់អ្នកឲ្យដឹងច្បាស់ថា យើងនិយាយអំពីសេចក្ដីណាដែលយើងដឹង ហើយយើងធ្វើជាបន្ទាល់បញ្ជាក់នូវហេតុការណ៍ណាដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសក្ខីភាពរបស់យើងទេ។
កាលនៅវាលរហោស្ថាន ម៉ូសាបានលើកសត្វពស់ឡើងយ៉ាងណា បុត្រាមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បុត្រាពុំអាចធ្វើអី្វដោយផ្ទាល់ខ្លួនបានឡើយ គឺបុត្រាធ្វើតែកិច្ចការណា ដែលបុត្រាបានឃើញអុលឡោះជាបិតាធ្វើប៉ុណ្ណោះ។ កិច្ចការអ្វីដែលអុលឡោះជាបិតាធ្វើ បុត្រាក៏ធ្វើកិច្ចការនោះដែរ។
«ខ្ញុំមិនអាចធ្វើអ្វីដោយអំណាចខ្ញុំផ្ទាល់បានឡើយ ខ្ញុំវិនិច្ឆ័យគ្រប់ការទាំងអស់ តាមសេចក្ដីដែលអុលឡោះមានបន្ទូលមកខ្ញុំ ហើយការវិនិច្ឆ័យរបស់ខ្ញុំត្រឹមត្រូវ ព្រោះខ្ញុំមិនប្រាថ្នាធ្វើតាមបំណងចិត្ដខ្ញុំឡើយ គឺធ្វើតាមបំណងរបស់អុលឡោះដែលបានចាត់ឲ្យខ្ញុំមកនោះវិញ។
ដ្បិតខ្ញុំចុះពីសូរ៉កាមក ដើម្បីធ្វើតាមបំណងរបស់អុលឡោះដែលបានចាត់ខ្ញុំឲ្យមក គឺពុំមែនធ្វើតាមបំណងចិត្ដរបស់ខ្ញុំទេ។
ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ បើអ្នករាល់គ្នាមិនព្រមទទួលស្គាល់ឋានៈរបស់ខ្ញុំទេ អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួនជាមិនខាន»។
អ៊ីសាមានប្រសាសន៍ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មុនអ៊ីព្រហ៊ីមកើតមក ខ្ញុំមានជីវិតរួចស្រេចទៅហើយ»។
អស់អ្នកដែលយល់ព្រមទទួលពាក្យរបស់គាត់ ក៏ទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ មានមនុស្សប្រមាណបីពាន់នាក់ ចូលមករួមក្នុងក្រុមសិស្ស។
ប៉ុន្ដែ ក្នុងចំណោមអស់អ្នកដែលបានឮបន្ទូលរបស់អុលឡោះ មានមនុស្សជាច្រើនជឿ ហើយចំនួនពួកគេបានកើនឡើង ប្រមាណប្រាំពាន់នាក់។
តែបើគិតតាមរសអុលឡោះ ដែលផ្ដល់ឲ្យមនុស្សបានបរិសុទ្ធវិញ អុលឡោះបានតែងតាំងអ៊ីសា ជាបុត្រានៃទ្រង់ប្រកបដោយអំណាច ដោយប្រោសគាត់ឲ្យរស់ពីស្លាប់ឡើងវិញ។
យើងនឹងធ្វើឲ្យមានណាពីម្នាក់ដូចអ្នក ងើបឡើងពីក្នុងចំណោមបងប្អូនរបស់ខ្លួន យើងនឹងដាក់បន្ទូលរបស់យើងក្នុងមាត់របស់ណាពីនោះ គាត់នឹងថ្លែងសេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់។