យើងខ្ញុំពុំអាចទ្រាំទ្រ នឹងការមើលងាយពីសំណាក់មនុស្សព្រហើន ព្រមទាំងការប្រមាថពីសំណាក់មនុស្សវាយឫកខ្ពស់ បានទៀតឡើយ។
យ៉ូហាន 8:22 - អាល់គីតាប ជនជាតិយូដានិយាយគ្នាថា៖ «តើលោកនឹងសម្លាប់ខ្លួនឬ បានជាលោកពោលថា“ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបាន”ដូច្នេះ?»។ ព្រះគម្ពីរខ្មែរសាកល ពួកយូដាក៏និយាយថា៖ “គាត់នឹងសម្លាប់ខ្លួនទេដឹង? ពីព្រោះគាត់ថា:‘អ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំទៅបានឡើយ’”។ Khmer Christian Bible ដូច្នេះពួកជនជាតិយូដាក៏និយាយគ្នាថា៖ «តើគាត់នឹងសម្លាប់ខ្លួនឬបានជាគាត់និយាយដូច្នេះថា កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាមិនអាចទៅបានទេ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពួកសាសន៍យូដានិយាយគ្នាថា៖ «តើអ្នកនេះនឹងសម្លាប់ខ្លួនឯងឬ បានជាពោលថា "កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចទៅបានដូច្នេះ"?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិយូដានិយាយគ្នាថា៖ «តើលោកនឹងសម្លាប់ខ្លួនឬ បានជាលោកពោលថា“ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបាន”ដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសាសន៍យូដាក៏និយាយគ្នាថា តើអ្នកនេះនឹងសំឡាប់ខ្លួនឯងឬអី បានជាថា កន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាពុំអាចនឹងទៅបានទេ |
យើងខ្ញុំពុំអាចទ្រាំទ្រ នឹងការមើលងាយពីសំណាក់មនុស្សព្រហើន ព្រមទាំងការប្រមាថពីសំណាក់មនុស្សវាយឫកខ្ពស់ បានទៀតឡើយ។
រីឯខ្ញុំវិញ គេលែងចាត់ទុកខ្ញុំថាជាមនុស្សទៀតហើយ គឺគេចាត់ទុកជាជន្លេន មនុស្សម្នានាំគ្នាជេរប្រមាថ ហើយមាក់ងាយខ្ញុំ។
សូមឲ្យមនុស្សដែលតែងតែ និយាយកុហក ក្លាយទៅជា គ គឺពួកដែលនិយាយយ៉ាងព្រហើន ប្រឆាំងនឹងមនុស្សសុចរិត ដោយអួតបំប៉ាង និងប្រមាថមាក់ងាយ!។
ជនជាតិយូដាចាត់អ៊ីមុាំ និងពួកលេវីពីក្រុងយេរូសាឡឹម ឲ្យទៅជួបយ៉ះយ៉ាដើម្បីសួរថា៖ «អ្នកជានរណា?»។
មានគ្នាគេជាច្រើនពោលថា៖ «អ្នកនោះមានអ៊ីព្លេសចូល! គាត់វង្វេងស្មារតីហើយ! ស្ដាប់គាត់ធ្វើអ្វី?»។
បណ្ដាជនតបទៅអ៊ីសាថា៖ «អ្នកពិតជាមានអ៊ីព្លេសចូលហើយ បានជានិយាយដូច្នេះ តើនរណារកសម្លាប់អ្នក?»។
ជនជាតិយូដាសួរគ្នាថា៖ «តើគាត់បម្រុងទៅណា បានជាយើងពុំអាចនឹងរកគាត់ឃើញដូច្នេះ? តើគាត់គិតទៅនៅជាមួយជនជាតិយូដា ដែលខ្ចាត់ខ្ចាយក្នុងចំណោមជនជាតិក្រិក ហើយបង្រៀនពួកក្រិកឬ?
ជនជាតិយូដាសួរអ៊ីសាថា៖ «យើងនិយាយថាអ្នកជាសាសន៍សាម៉ារី ហើយថាមានអ៊ីព្លេសចូលនោះត្រូវមែន!»។
ជនជាតិយូដាជម្រាបអ៊ីសាថា៖ «ឥឡូវនេះ យើងដឹងច្បាស់ហើយថាអ្នកពិតជាមានអ៊ីព្លេសចូលមែន។ អ៊ីព្រហ៊ីម និងពួកណាពីបានស្លាប់ទៅហើយ រីឯអ្នកវិញ អ្នកហ៊ានពោលថា អ្នកណាកាន់តាមពាក្យរបស់អ្នក អ្នកនោះមិនស្លាប់សោះឡើយ។
សូមបងប្អូនគិតពីអ៊ីសាដែលបានស៊ូទ្រាំនឹងមនុស្សបាបដែលប្រឆាំងគាត់យ៉ាងខ្លាំងនោះទៅ ដើម្បីកុំឲ្យបងប្អូននឿយណាយបាក់ទឹកចិត្ដឡើយ។
ដូច្នេះ យើងត្រូវតែចាកចេញពីជំរំទៅរកគាត់ ទាំងស៊ូទ្រាំឲ្យគេប្រមាថមើលងាយរួមជាមួយគាត់ដែរ