បន្ទាប់មក យើងដើរកាត់ខាងលើទ្វារអេប្រាអ៊ីម ទ្វារចាស់ ទ្វារមច្ឆា ប៉មហាណានាល និងប៉មហាមេអា រហូតដល់ទ្វារចៀម ហើយឈប់នៅត្រង់ទ្វារនគរបាល។
យ៉ូហាន 5:2 - អាល់គីតាប នៅក្រុងយេរូសាឡឹម ជិតខ្លោងទ្វារឈ្មោះ «ទ្វារចៀម» មានស្រះមួយដែលគេហៅជាភាសាហេប្រឺថា «ស្រះបេថែសដា» ក្បែរស្រះនោះ មានបរិវេណប្រាំ។ ព្រះគម្ពីរខ្មែរសាកល នៅយេរូសាឡិមត្រង់ទ្វារចៀម មានស្រះមួយ គេហៅជាភាសាហេព្រើរថា “បេថែសដា” ដែលមានរបៀងប្រាំ។ Khmer Christian Bible នៅក្រុងយេរូសាឡិមមានស្រះទឹកមួយនៅជិតទ្វារចៀម ដែលមានឈ្មោះជាភាសាហេព្រើរថា បេថែសដា ហើយមានសាលាសំណាក់ប្រាំនៅទីនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្រុងយេរូសាឡិម ជិតទ្វារចៀម មានស្រះមួយ ដែលភាសាហេព្រើរហៅថា បេថែសដា ស្រះនោះមានថែវប្រាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្រុងយេរូសាឡឹម ជិតខ្លោងទ្វារឈ្មោះ «ទ្វារចៀម» មានស្រះមួយដែលគេហៅជាភាសាហេប្រឺថា «ស្រះបេថែសដា» ក្បែរស្រះនោះ មានថែវប្រាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅក្រុងយេរូសាឡិម ជិតទ្វារចៀម នោះមានស្រះ១ ដែលភាសាហេព្រើរហៅថា បេថែសដា មានសាលាសំណាក់៥ |
បន្ទាប់មក យើងដើរកាត់ខាងលើទ្វារអេប្រាអ៊ីម ទ្វារចាស់ ទ្វារមច្ឆា ប៉មហាណានាល និងប៉មហាមេអា រហូតដល់ទ្វារចៀម ហើយឈប់នៅត្រង់ទ្វារនគរបាល។
នៅគ្រានោះ លោកអេលីយ៉ាស៊ីប ជាមូស្ទី បានក្រោកឡើងជាមួយអ៊ីមុាំឯទៀតៗ ដែលជាបងប្អូនរបស់គាត់ ហើយនាំគ្នាសង់ទ្វារចៀមឡើង។ ពួកគេបានធ្វើពិធីញែកទ្វារនោះ ជាសក្ការៈនៅពេលដាក់សន្លឹកទ្វារ ពួកគេក៏ធ្វើពិធីញែកកំពែងក្រុងត្រង់នោះជាសក្ការៈ ចាប់ពីប៉មហាមេអារហូតដល់ប៉មហាណានាលដែរ។
ពួកជាងរចនាគ្រឿងអលង្ការ និងអ្នកជំនួញ នាំគ្នាជួសជុលផ្នែកដែលនៅចន្លោះបន្ទប់ខាងលើនៃមុមកំពែង និងទ្វារចៀម។
អ្នករាល់គ្នាជីកអាងទឹក នៅចន្លោះកំពែងទាំងពីរ ដើម្បីបង្ហូរទឹកពីស្រះចាស់មក។ ប៉ុន្តែ អ្នករាល់គ្នាពុំបាននឹកដល់អុលឡោះ ដែលបានធ្វើការអស់ទាំងនេះទេ អ្នករាល់គ្នាពុំចាប់អារម្មណ៍នឹងទ្រង់ ដែលរៀបចំគម្រោងការនេះ តាំងពីយូរណាស់មកហើយ។
អ្នករាល់គ្នាបានឃើញកំពែងក្រុង របស់ស្តេចទត បាក់បែកជាច្រើនកន្លែង អ្នករាល់គ្នាបានប្រមូលទឹកទុកបង្ការ នៅក្នុងស្រះប៉ែកខាងក្រោម។
កាលលោកពីឡាតឮពាក្យនេះ លោកនាំអ៊ីសាទៅខាងក្រៅ ឲ្យនៅលើវេទិកាសម្រាប់កាត់ក្ដី នៅត្រង់កន្លែងមួយឈ្មោះ “លានក្រាលថ្ម” ដែលគេហៅជាភាសាហេប្រឺថា “កាប្បាថា”
អ៊ីសាលីឈើឆ្កាងចេញពីទីក្រុងឆ្ពោះទៅកន្លែងមួយឈ្មោះ “ទួលលលាដ៍ក្បាល”ដែលគេហៅជាភាសាហេប្រឺថា “គាល់កូថា”
ជនជាតិយូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងអ៊ីសានៅក្បែរទីក្រុង ហើយប្រកាសនោះសរសេរជាអក្សរហេប្រឺ ឡាតាំង និងក្រិក។
អ៊ីសាបានហៅនាងថា៖ «ម៉ារី!»។ នាងម៉ារីក៏បែរទៅរកអ៊ីសា ហើយឆ្លើយអ៊ីសាជាភាសាហេប្រឺថា៖ «រ៉ាប៊ូនី!» ប្រែថា“តួន!”។
មានអ្នកជំងឺ មនុស្សខ្វាក់ មនុស្សខ្វិន មនុស្សខូចជើង និងមនុស្សស្លាប់ដៃស្លាប់ជើងជាច្រើន ដេកនៅតាមបរិវេណទាំងនោះ [រង់ចាំទឹកកំរើក
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំបានធ្វើកិច្ចការតែមួយ ហើយអ្នកទាំងអស់គ្នាបែរជាងឿងឆ្ងល់ទៅវិញ។
លោកមេបញ្ជាការក៏អនុញ្ញាតឲ្យ។ លោកប៉ូលឈរនៅលើកាំជណ្ដើរ ហើយលើកដៃធ្វើសញ្ញាទៅប្រជាជន ពេលនោះ ប្រជាជននៅស្ងាត់ជ្រៀប ហើយគាត់មានប្រសាសន៍ទៅគេជាភាសាហេប្រឺថា៖
វិញ្ញាណអាក្រក់នឹងប្រមូលស្ដេចទាំងនោះឲ្យមកជួបជុំគ្នានៅកន្លែងមួយ ដែលមានឈ្មោះជាភាសាហេប្រឺថា «អើម៉ាគេដូន»។
កណ្ដូបទាំងនោះមានយមរាជធ្វើជាស្ដេចដឹកនាំវា ដែលមានឈ្មោះជាភាសាហេប្រឺថា អាបាដូន ជាភាសាក្រិកថា អាប៉ុលីយ៉ូន។