ចូរដឹងថា អុលឡោះតាអាឡាពិតជាម្ចាស់មែន! ទ្រង់បានបង្កើតយើងមក យើងជាប្រជារាស្ដ្ររបស់ទ្រង់ ហើយជាប្រជាជនដែលទ្រង់ថែរក្សា។
យ៉ូហាន 21:16 - អាល់គីតាប អ៊ីសាសួរគាត់ជាលើកទីពីរថា៖ «ស៊ីម៉ូនកូនយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។ ពេត្រុសឆ្លើយថា៖ «អ៊ីសាជាអម្ចាស់អើយ! លោកម្ចាស់ជ្រាបស្រាប់ហើយថាខ្ញុំស្រឡាញ់លោកម្ចាស់»។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់សួរគាត់ទៀតជាលើកទីពីរថា៖“ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ?”។ គាត់ទូលឆ្លើយថា៖ “បាទ ព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំចូលចិត្តព្រះអង្គណាស់”។ ព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរឃ្វាលចៀមរបស់ខ្ញុំចុះ”។ Khmer Christian Bible ព្រះអង្គមានបន្ទូលទៅគាត់ជាលើកទីពីរទៀតថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ?» គាត់ទូលឆ្លើយថា៖ «បាទ ព្រះអម្ចាស់! ព្រះអង្គបានដឹងហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះអង្គមានបន្ទូលទៅគាត់វិញថា៖ «ចូរថែទាំចៀមរបស់ខ្ញុំផង!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៅគាត់ជាលើកទីពីរថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ?» គាត់ទូលឆ្លើយថា៖ «ក្រាបទូលព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីពីរថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។ លោកពេត្រុសទូលថា៖ «ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់មានបន្ទូលទៅគាត់ម្តងទៀតថា ស៊ីម៉ូន កូនយ៉ូណាសអើយ តើស្រឡាញ់ខ្ញុំឬអី គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ទ្រង់មានបន្ទូលទៅគាត់ថា ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំចុះ |
ចូរដឹងថា អុលឡោះតាអាឡាពិតជាម្ចាស់មែន! ទ្រង់បានបង្កើតយើងមក យើងជាប្រជារាស្ដ្ររបស់ទ្រង់ ហើយជាប្រជាជនដែលទ្រង់ថែរក្សា។
ដ្បិតទ្រង់ជាម្ចាស់នៃយើង យើងជាប្រជារាស្ត្រដែលទ្រង់ថែរក្សា ជាហ្វូងចៀមដែលទ្រង់ដឹកនាំ។ ថ្ងៃនេះប្រសិនបើអ្នករាល់គ្នាឮសំឡេង របស់ទ្រង់
«ដាវអើយ ចូរភ្ញាក់ឡើងប្រហារអ្នកគង្វាល ដែលយើងបានតែងតាំង។ ចូរប្រហារអ្នកធ្វើការរួមជាមួយយើង! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ ចូរវាយសម្លាប់អ្នកគង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ! បន្ទាប់មក យើងនឹងបែរទៅវាយចៀមតូចៗ។
«ភូមិបេថ្លេហិមជាដែនដីយូដាអើយ! ក្នុងបណ្ដាក្រុងសំខាន់ៗនៃស្រុកយូដា អ្នកមិនមែនតូចជាងគេទេ ដ្បិតនឹងមានមេដឹកនាំមួយនាក់កើតចេញពីអ្នក គាត់នឹងថែរក្សាជនជាតិអ៊ីស្រអែល ជាប្រជារាស្ដ្ររបស់យើង» ។
ពេលនោះ មនុស្សគ្រប់ជាតិសាសន៍នឹងមកផ្ដុំគ្នានៅមុខគាត់ គាត់នឹងញែកគេចេញពីគ្នា ដូចអ្នកគង្វាលញែកចៀមចេញពីពពែ
ស្ដ្រីបម្រើជាអ្នកយាមទ្វារនិយាយទៅកាន់ពេត្រុសថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ ពេត្រុសតបថា៖ «ទេ! មិនមែនទេ!»។
លោកស៊ីម៉ូនពេត្រុសអាំងភ្លើងនៅទីនោះ។ មានគេសួរគាត់ថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ ពេត្រុសប្រកែកថា៖ «ទេ! មិនមែនទេ!»។
អ៊ីសាសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ ពេត្រុសព្រួយចិត្ដណាស់ ព្រោះអ៊ីសាសួរគាត់ដល់ទៅបីលើកថា “អ្នកស្រឡាញ់ខ្ញុំឬទេ”ដូច្នេះ។ លោកឆ្លើយតបទៅអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! លោកម្ចាស់ជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ លោកម្ចាស់ជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់លោកម្ចាស់»។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។
ដូច្នេះសូមបងប្អូនថែរក្សាខ្លួនឯង និងថែរក្សាក្រុមអ្នកជឿទាំងមូលផង ព្រោះរសអុលឡោះដ៏វិសុទ្ធបានផ្ទុកផ្ដាក់ឲ្យបងប្អូនធ្វើជាអ្នកទទួលខុសត្រូវនេះ ដើម្បីឲ្យបងប្អូនថែរក្សាក្រុមជំអះរបស់អុលឡោះ ដែលទ្រង់បានលោះមក ដោយសារឈាមរបស់អ៊ីសា។
អុលឡោះជាប្រភពនៃសេចក្ដីសុខសាន្ដ បានប្រោសអ៊ីសាជាអម្ចាស់នៃយើងឲ្យរស់ឡើងវិញ។ អាល់ម៉ាហ្សៀសជាអ្នកគង្វាលដ៏ប្រសើរឧត្ដមរបស់ហ្វូងចៀម ព្រោះគាត់បានចងសម្ពន្ធមេត្រីមួយថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយសារឈាមរបស់គាត់។
ដ្បិតបងប្អូនប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះ បងប្អូនបានវិលត្រឡប់មករក គង្វាល និងអ្នកថែរក្សាព្រលឹង របស់បងប្អូនវិញហើយ។
សូមមើលថែរក្សាហ្វូងចៀមដែលអុលឡោះផ្ញើទុកនឹងបងប្អូន ដោយចិត្ដស្មោះស្ម័គ្រ ស្របតាមបំណងអុលឡោះ គឺមិនមែនដោយទើសទ័ល ឬដោយចង់បានកំរៃអ្វីដែរ តែត្រូវមើលថែរក្សាដោយសុទ្ធចិត្ដ។
ដ្បិតកូនចៀមដែលនៅកណ្ដាលបល្ល័ង្ក គាត់នឹងឃ្វាលពួកគេ គាត់នឹងនាំគេទៅរកប្រភពទឹកដែលផ្ដល់ជីវិត ហើយអុលឡោះនឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ»។