លោកអហ៊ីម៉ាស់តបថា៖ «ទោះមានរឿងអ្វីក៏ដោយ ខ្ញុំនឹងរត់ទៅ!»។ លោកយ៉ូអាប់និយាយថា៖ «រត់ទៅចុះ!»។ លោកអហ៊ីម៉ាស់រត់ចេញទៅតាមផ្លូវវាលទំនាបទន្លេយ័រដាន់ ហើយរត់ទៅមុនជនជាតិអេត្យូពី។
យ៉ូហាន 20:4 - អាល់គីតាប សិស្សទាំងពីររត់ទៅជាមួយគ្នាតែសិស្សម្នាក់នោះរត់លឿនជាងពេត្រុស ទៅដល់ផ្នូរមុន។ ព្រះគម្ពីរខ្មែរសាកល អ្នកទាំងពីររត់ទៅជាមួយគ្នា ប៉ុន្តែសិស្សម្នាក់ទៀតនោះរត់លឿនជាងពេត្រុស ហើយទៅដល់រូងផ្នូរមុន Khmer Christian Bible អ្នកទាំងពីរក៏រត់ទៅជាមួយគ្នា ប៉ុន្ដែសិស្សម្នាក់ទៀតនោះបានរត់លឿនជាងលោកពេត្រុស ហើយបានទៅដល់ផ្នូរមុន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងពីររត់ទៅជាមួយគ្នា តែសិស្សម្នាក់នោះរត់លឿនជាងពេត្រុស ហើយទៅដល់ផ្នូរមុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិស្សទាំងពីររត់ទៅជាមួយគ្នា តែសិស្សម្នាក់នោះរត់លឿនជាងលោកពេត្រុស ទៅដល់ផ្នូរមុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកទាំង២រត់ទៅជាមួយគ្នា តែសិស្ស១នោះរត់លឿនជាងពេត្រុស បានដល់ផ្នូរមុន |
លោកអហ៊ីម៉ាស់តបថា៖ «ទោះមានរឿងអ្វីក៏ដោយ ខ្ញុំនឹងរត់ទៅ!»។ លោកយ៉ូអាប់និយាយថា៖ «រត់ទៅចុះ!»។ លោកអហ៊ីម៉ាស់រត់ចេញទៅតាមផ្លូវវាលទំនាបទន្លេយ័រដាន់ ហើយរត់ទៅមុនជនជាតិអេត្យូពី។
អ៊ីមុាំត្រូវពិនិត្យត្រង់កន្លែងដែលឈឺ ប្រសិនបើមានស្នាមខូងចូលទៅក្នុងស្បែក រោមប្រែជាមានពណ៌លឿង ហើយជ្រុះនៅសល់រង្វើលៗ នោះអ៊ីមុាំត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ គឺកើតអង្គែ ដែលជារោគឃ្លង់ម៉្យាងនៅលើក្បាល ឬនៅត្រង់ចង្កា។
បងប្អូនជ្រាបស្រាប់ហើយថា អស់អ្នកដែលរត់ប្រណាំងនៅកីឡាដ្ឋាន គេរត់ទាំងអស់គ្នា ប៉ុន្ដែ មានតែម្នាក់ប៉ុណ្ណោះ ដែលបានទទួលរង្វាន់។ សូមបងប្អូនរត់តាមរបៀបនោះដែរទៅ ដើម្បីឲ្យបានទទួលរង្វាន់។
កាលណាយើងមានឆន្ទៈល្អ យើងនឹងបានគាប់ចិត្តអុលឡោះ តាមអ្វីៗដែលយើងមាន គឺមិនមែនតាមអ្វីៗដែលយើងគ្មាននោះទេ។