ខ្ញុំនឹងប្រគល់កូនសោនគរនៃអុលឡោះឲ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះ អុលឡោះនឹងចងនៅសូរ៉កា ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី អុលឡោះក៏នឹងស្រាយនៅសូរ៉កាដែរ»។
យ៉ូហាន 20:23 - អាល់គីតាប បើអ្នករាល់គ្នាលើកលែងទោសអ្នកណាឲ្យរួចពីបាប អុលឡោះក៏នឹងលើកលែងទោសអ្នកនោះឲ្យរួចពីបាបដែរ។ ផ្ទុយទៅវិញ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា អ្នកនោះមុខជាត្រូវជាប់ទោសមិនខាន»។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាលើកលែងទោសបាបរបស់អ្នកណាក៏ដោយ បាបទាំងនោះក៏ត្រូវបានលើកលែងទោសដល់ពួកគេរួចហើយ; អ្នករាល់គ្នាប្រកាន់ទោសបាបរបស់អ្នកណាក៏ដោយ បាបទាំងនោះក៏ត្រូវបានប្រកាន់ទោសដល់ពួកគេរួចហើយ”។ Khmer Christian Bible បើអ្នករាល់គ្នាលើកលែងទោសបាបឲ្យអ្នកណា នោះពួកគេនឹងទទួលបានការលើកលែងទោស ប៉ុន្ដែបើអ្នករាល់គ្នាមិនលើកលែងទោសបាបឲ្យពួកគេទេ នោះពួកគេនឹងនៅតែមានបាប»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើអ្នករាល់គ្នាអត់ទោសបាបឲ្យអ្នកណា នោះគេនឹងទទួលបានការអត់ទោស តែបើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា ទោសរបស់អ្នកនោះនឹងនៅជាប់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នករាល់គ្នាលើកលែងទោសអ្នកណាឲ្យរួចពីបាប* ព្រះជាម្ចាស់ក៏នឹងលើកលែងទោសអ្នកនោះឲ្យរួចពីបាបដែរ។ ផ្ទុយទៅវិញ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា អ្នកនោះមុខជាត្រូវជាប់ទោសមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នករាល់គ្នានឹងអត់ទោសបាបដល់អ្នកណា នោះបាបគេនឹងបានអត់ទោសឲ្យ តែបើអ្នករាល់គ្នានឹងប្រកាន់ទោសបាបចំពោះអ្នកណា នោះបាបគេនឹងត្រូវប្រកាន់ជាប់វិញ។ |
ខ្ញុំនឹងប្រគល់កូនសោនគរនៃអុលឡោះឲ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះ អុលឡោះនឹងចងនៅសូរ៉កា ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី អុលឡោះក៏នឹងស្រាយនៅសូរ៉កាដែរ»។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចងនៅលើផែនដីនេះ អុលឡោះនឹងចងនៅសូរ៉កា ហើយអ្វីៗដែលអ្នករាល់គ្នាស្រាយនៅលើផែនដី អុលឡោះក៏នឹងស្រាយ នៅសូរ៉កាដែរ។
បន្ទាប់ពីមានប្រសាសន៍ហើយ អ៊ីសាផ្លុំលើពួកគេ ទាំងមានប្រសាសន៍ថា៖ «ចូរទទួលរសអុលឡោះ!។
ណាពីទាំងប៉ុន្មានសុទ្ធតែបានផ្ដល់សក្ខីភាពអំពីអ៊ីសាថា អស់អ្នកដែលជឿលើអ៊ីសា នឹងទទួលការលើកលែងទោសឲ្យរួចពីបាប ដោយសារនាមអ៊ីសា»។
ពេត្រុសនិយាយទៅគេថា៖ «សូមបងប្អូនកែប្រែចិត្ដគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹក ក្នុងនាមអ៊ីសាអាល់ ម៉ាហ្សៀសទៅ ដើម្បីអុលឡោះលើកលែងទោសបងប្អូនឲ្យរួចពីបាប ហើយបងប្អូននឹងទទួលរសអុលឡោះដ៏វិសុទ្ធ ដែលជាអំណោយទានរបស់អុលឡោះ
ពេលបងប្អូនរួមប្រជុំគ្នាក្នុងនាមអ៊ីសាជាអម្ចាស់ វិញ្ញាណខ្ញុំក៏នៅជាមួយ ហើយអំណាចរបស់អ៊ីសាជាអម្ចាស់ក៏ស្ថិតនៅជាមួយដែរ
អុលឡោះបានកសាងបងប្អូនឡើងជាសំណង់ ដោយមានក្រុមសាវ័ក និងណាពីជាគ្រឹះ និងមានអាល់ម៉ាហ្សៀសអ៊ីសាផ្ទាល់ជាថ្មដ៏សំខាន់។
ក្នុងចំណោមអ្នកទាំងនោះ មានហ៊ីមេនាស និងអលេក្សានត្រុសជាដើម។ ខ្ញុំបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់អ៊ីព្លេសហ្សៃតន ដើម្បីឲ្យគេរៀនឈប់ប្រមាថអុលឡោះទៀត។