យ៉ូហាន 2:9 - អាល់គីតាប លោកចៅមហាភ្លក់ទឹក ដែលបានប្រែមកជាស្រាទំពាំងបាយជូរ។ គាត់មិនដឹងថា គេបានស្រានេះមកពីណាឡើយ មានតែពួកអ្នកបម្រើដែលបានដងទឹក មកចាក់ពាងទើបដឹង។ ព្រះគម្ពីរខ្មែរសាកល នៅពេលអ្នកគ្រប់គ្រងពិធីបានភ្លក់ទឹកដែលក្លាយជាស្រាទំពាំងបាយជូរហើយ ក៏មិនដឹងថាមកពីណាដែរ (ប៉ុន្តែពួកអ្នកបម្រើដែលដួសទឹកនោះបានដឹង)។ អ្នកគ្រប់គ្រងពិធីក៏ហៅកូនកំលោះមក Khmer Christian Bible ពេលមេការបានភ្លក់ទឹកដែលត្រលប់ជាស្រាទំពាំងបាយជូរនោះហើយ គាត់ក៏ហៅកូនកំលោះមក (មេការនោះមិនដឹងថាគេបានស្រាមកពីណាទេ ប៉ុន្ដែពួកអ្នកបម្រើដែលដងទឹកនោះ ពួកគេដឹង) ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលចៅមហាភ្លក់ទឹក ដែលបានប្រែមកជាស្រាទំពាំងបាយជូរ ហើយមិនដឹងថាស្រានេះមកពីណា (មានតែពួកអ្នកបម្រើដែលដងទឹកប៉ុណ្ណោះទើបដឹង) ចៅមហាក៏ហៅកូនកំលោះមកនិយាយថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកចៅមហាភ្លក់ទឹក ដែលបានប្រែមកជាស្រាទំពាំងបាយជូរ។ គាត់មិនដឹងថា គេបានស្រានេះមកពីណាឡើយ មានតែពួកអ្នកបម្រើដែលបានដងទឹកមកចាក់ពាងទើបដឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអ្នកមង្គលការបានភ្លក់ទឹក ដែលបានប្រែទៅជាស្រាទំពាំងបាយជូរហើយ ឥតមានដឹងជាមកពីណា (តែពួកបាវបំរើដែលដងទឹកនោះ គេដឹង) នោះអ្នកមង្គលការក៏ហៅប្ដីថ្មោងថ្មីមកនិយាយថា |
គេយកស្រាទំពាំងបាយជូរលាយជាមួយប្រមាត់ មកឲ្យអ៊ីសាពិសា។ អ៊ីសាក្រេបបន្ដិច គាត់ពុំព្រមពិសាទេ។
អ៊ីសាឆ្លើយទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចកាន់ទុក្ខកើតឬទេ! ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារវិញ។
អ៊ីសាត្រឡប់ទៅភូមិកាណា ក្នុងស្រុកកាលីឡេម្ដងទៀត ជាភូមិដែលអ៊ីសាបានធ្វើឲ្យទឹកទៅជាស្រាទំពាំងបាយជូរ។ នៅទីនោះ មានអ្នករាជការម្នាក់ មកពីក្រុងកាពើណិម កូនប្រុសរបស់គាត់មានជំងឺ។
អ្នកដែលចង់ធ្វើតាមបំណងរបស់អុលឡោះមុខជាដឹងថា សេចក្ដីដែលខ្ញុំបង្រៀននេះ មកពីអុលឡោះ ឬមកពីខ្ញុំផ្ទាល់មិនខាន។