យ៉ូហាន 4:46 - អាល់គីតាប46 អ៊ីសាត្រឡប់ទៅភូមិកាណា ក្នុងស្រុកកាលីឡេម្ដងទៀត ជាភូមិដែលអ៊ីសាបានធ្វើឲ្យទឹកទៅជាស្រាទំពាំងបាយជូរ។ នៅទីនោះ មានអ្នករាជការម្នាក់ មកពីក្រុងកាពើណិម កូនប្រុសរបស់គាត់មានជំងឺ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល46 ព្រះយេស៊ូវយាងមកដល់កាណាក្នុងកាលីឡេម្ដងទៀត ជាកន្លែងដែលព្រះអង្គបានធ្វើឲ្យទឹកក្លាយជាស្រាទំពាំងបាយជូរ។ មានមន្ត្រីរាជការម្នាក់ ដែលកូនប្រុសរបស់គាត់មានជំងឺនៅកាពើណិម។ សូមមើលជំពូកKhmer Christian Bible46 ក្រោយមក ព្រះយេស៊ូបានយាងមកដល់ភូមិកាណា ក្នុងស្រុកកាលីឡេម្តងទៀត ជាភូមិដែលព្រះអង្គបានធ្វើទឹកឲ្យត្រលប់ជាស្រាទំពាំងបាយជូរ ហើយនៅទីនោះមានមន្ត្រីម្នាក់ មានកូនប្រុសឈឺនៅឯក្រុងកាពើណិម សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦46 បន្ទាប់មក ព្រះអង្គយាងមកដល់ភូមិកាណា ស្រុកកាលីឡេម្តងទៀត ជាកន្លែងដែលព្រះអង្គបានធ្វើឲ្យទឹកទៅជាស្រាទំពាំងបាយជូរ។ នៅទីនោះ មាននាម៉ឺនម្នាក់ មានកូនឈឺនៅក្រុងកាពើណិម។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥46 ព្រះអង្គយាងត្រឡប់ទៅភូមិកាណា ក្នុងស្រុកកាលីឡេម្ដងទៀត ជាភូមិដែលព្រះអង្គបានធ្វើឲ្យទឹកទៅជាស្រាទំពាំងបាយជូរ។ នៅទីនោះ មានអ្នករាជការម្នាក់មកពីក្រុងកាពើណិម កូនប្រុសរបស់លោកមានជំងឺ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤46 រួចមក ទ្រង់យាងមកដល់ភូមិកាណា ក្នុងស្រុកកាលីឡេម្តងទៀត គឺនៅភូមិនោះហើយ ដែលទ្រង់ធ្វើទឹកឲ្យប្រែទៅជាស្រាទំពាំងបាយជូរ នោះមាននាម៉ឺនម្នាក់មានកូនឈឺ នៅឯកាពើណិម សូមមើលជំពូក |
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ប្រហែលជាអ្នករាល់គ្នាចង់យកសុភាសិតដែលចែងថា “គ្រូពេទ្យអើយ ចូរមើលជំងឺរបស់ខ្លួនឲ្យជាសិនទៅ” មកផ្ចាញ់ផ្ចាលខ្ញុំទេដឹង! ឬមួយអ្នករាល់គ្នាចង់និយាយមកខ្ញុំទៀតថា “យើងឮគេនិយាយអំពីកិច្ចការទាំងអស់ ដែលអ្នកធ្វើនៅក្រុងកាពើណិម ចូរធ្វើការដដែលនៅទីនេះជាស្រុកកំណើតរបស់អ្នក ឲ្យយើងឃើញផង!”»។