Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 2:9 - ព្រះគម្ពីរខ្មែរសាកល

9 នៅពេល​អ្នកគ្រប់គ្រងពិធី​បាន​ភ្លក់​ទឹក​ដែល​ក្លាយជា​ស្រាទំពាំងបាយជូរ​ហើយ ក៏​មិន​ដឹង​ថា​មក​ពីណា​ដែរ (​ប៉ុន្តែ​ពួក​អ្នកបម្រើ​ដែល​ដួស​ទឹក​នោះ​បាន​ដឹង​)​។ អ្នកគ្រប់គ្រងពិធី​ក៏​ហៅ​កូនកំលោះ​មក

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ពេល​មេការ​បាន​ភ្លក់​ទឹក​ដែល​ត្រលប់​ជា​ស្រាទំពាំងបាយជូរ​នោះ​ហើយ​ គាត់​ក៏​ហៅ​កូន​កំលោះ​មក​ (មេការ​នោះ​មិន​ដឹង​ថា​គេ​បាន​ស្រា​មកពី​ណា​ទេ​ ប៉ុន្ដែ​ពួកអ្នក​បម្រើ​ដែល​ដង​ទឹក​នោះ​ ពួកគេ​ដឹង)​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ពេល​ចៅមហា​ភ្លក់​ទឹក ដែល​បាន​ប្រែ​មក​ជា​ស្រា​ទំពាំង​បាយ​ជូរ ហើយ​មិន​ដឹង​ថា​ស្រា​នេះ​មក​ពី​ណា (មាន​តែ​ពួក​អ្នក​បម្រើ​ដែល​ដង​ទឹក​ប៉ុណ្ណោះ​ទើប​ដឹង) ចៅមហា​ក៏​ហៅ​កូន​កំលោះ​មក​និយាយ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​ចៅ‌មហា​ភ្លក់​ទឹក ដែល​បាន​ប្រែ​មក​ជា​ស្រា​ទំពាំង‌បាយជូរ។ គាត់​មិន​ដឹង​ថា គេ​បាន​ស្រា​នេះ​មក​ពី​ណា​ឡើយ មាន​តែ​ពួក​អ្នក​បម្រើ​ដែល​បាន​ដង​ទឹក​មក​ចាក់​ពាង​ទើប​ដឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 កាល​អ្នក​មង្គល‌ការ​បាន​ភ្លក់​ទឹក ដែល​បាន​ប្រែ​ទៅ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​ហើយ ឥត​មាន​ដឹង​ជា​មក​ពី​ណា (តែ​ពួក​បាវ​បំរើ​ដែល​ដង​ទឹក​នោះ គេ​ដឹង) នោះ​អ្នក​មង្គល‌ការ​ក៏​ហៅ​ប្ដី​ថ្មោង‌ថ្មី​មក​និយាយ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

9 លោក​ចៅ‌មហា​ភ្លក់​ទឹក ដែល​បាន​ប្រែ​មក​ជា​ស្រា​ទំពាំង‌បាយ‌ជូរ។ គាត់​មិន​ដឹង​ថា គេ​បាន​ស្រា​នេះ​មក​ពី​ណា​ឡើយ មាន​តែ​ពួក​អ្នក​បម្រើ​ដែល​បាន​ដង​ទឹក មក​ចាក់​ពាង​ទើប​ដឹង។

សូមមើលជំពូក ចម្លង




យ៉ូហាន 2:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​មានការយល់ច្បាស់​ជាង​ពួក​ចាស់ទុំ ដ្បិត​ទូលបង្គំ​បាន​កាន់តាម​ច្បាប់តម្រា​របស់ព្រះអង្គ​។


ពួកគេ​ក៏យក​ស្រាទំពាំងបាយជូរ​ដែល​បាន​លាយ​នឹង​ទឹកប្រមាត់​ឲ្យ​ព្រះអង្គ​ផឹក​។ ប៉ុន្តែ​ពេល​ភ្លក់​ហើយ ព្រះអង្គ​មិន​ព្រម​ផឹក​ទេ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ដរាបណា​កូនកំលោះ​នៅ​ជាមួយ​ភ្ញៀវ​ភ្ញៀវ​មិន​អាច​កាន់ទុក្ខ​បាន​ទេ មែនទេ​? ប៉ុន្តែ​នឹង​មាន​ថ្ងៃ​មកដល់ ដែល​កូនកំលោះ​ត្រូវបាន​យកចេញ​ពី​ពួកគេ នៅ​ពេលនោះ​ទើប​ពួកគេ​តមអាហារ​។


បន្ទាប់មក ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ឥឡូវនេះ ចូរ​ដួស​យកទៅ​ជូន​អ្នកគ្រប់គ្រងពិធី​ចុះ”។ ពួកគេ​ក៏​យកទៅ​។


ព្រះយេស៊ូវ​យាង​មកដល់​កាណា​ក្នុង​កាលីឡេ​ម្ដងទៀត ជា​កន្លែងដែល​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ក្លាយជា​ស្រាទំពាំងបាយជូរ​។ មាន​មន្ត្រីរាជការ​ម្នាក់ ដែល​កូនប្រុស​របស់គាត់​មានជំងឺ​នៅ​កាពើណិម​។


ប្រសិនបើ​អ្នកណា​ចង់​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ អ្នកនោះ​នឹង​ដឹង​អំពី​សេចក្ដីបង្រៀន​នេះ​ថា​តើ​មក​ពី​ព្រះ ឬក៏​ខ្ញុំ​និយាយ​ចេញពី​ខ្លួនខ្ញុំ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម