ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 2:1 - អាល់គីតាប

បី​ថ្ងៃ​ក្រោយ​មក មាន​គេ​រៀប​ពិធី​មង្គល​ការ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ។ ម្តាយ​អ៊ីសា​នៅ​ទី​នោះ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​ថ្ងៃ​ទីបី មាន​ពិធីមង្គលការ​មួយ​នៅ​កាណា​ក្នុង​កាលីឡេ​។ ម្ដាយ​របស់​ព្រះយេស៊ូវ​នៅ​ទីនោះ

សូមមើលជំពូក

Khmer Christian Bible

បី​ថ្ងៃ​ក្រោយ​មក​ មាន​ពិធី​មង្គលការ​មួយ​នៅ​ភូមិ​កាណា​ក្នុង​ស្រុក​កាលីឡេ​ ហើយ​ម្ដាយ​របស់​ព្រះយេស៊ូ​ក៏​នៅ​ក្នុង​ពិធី​នោះ​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បី​ថ្ងៃ​ក្រោយ​មក មាន​ពិធី‌មង្គល‌ការ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ ហើយ​មាតា​ព្រះ‌យេស៊ូវ​នៅ​ទីនោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បី​ថ្ងៃ​ក្រោយ​មក មាន​គេ​រៀប​ពិធី​មង្គល​ការ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ។ មាតា​ព្រះ‌យេស៊ូ​នៅ​ទី​នោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​៣​ថ្ងៃ​ក្រោយ​មក មាន​វិវាហ‌មង្គល នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ ហើយ​មាតា​ព្រះ‌យេស៊ូវ​ក៏​នៅ​ឯ​ណោះ​ស្រាប់

សូមមើលជំពូក



យ៉ូហាន 2:1
17 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​រក​បាន​ប្រពន្ធ ក៏​ដូច​ជា​រក​ឃើញ​សុភ‌មង្គល ដែល​ជា​អំណោយ​ទាន​មក​ពីអុលឡោះ‌តាអាឡាដែរ។


ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ​ជា​កេរ​មត៌ក​ពី​ដូនតា រីឯ​ប្រពន្ធ​មាន​សុភ‌និច្ឆ័យ​វិញ ជា​អំណោយ​ទាន​ពីអុលឡោះ‌តាអាឡា។


អ៊ីសា​កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​មហា‌ជន​នៅ​ឡើយ ស្រាប់​តែ​ម្តាយ និង​បង​ប្អូន​របស់​គាត់ មក​ឈរ​ចាំ​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​គាត់។


នៅ​ថ្ងៃ​បន្ទាប់ យ៉ះយ៉ា​ឃើញ​អ៊ីសា​តម្រង់​មក​រក​គាត់ រួច​គាត់​ក៏​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! អ្នក​នេះ​ហើយ​ជា​កូន​ចៀម​របស់​អុលឡោះ ដែល​ដក​បាប​ចេញ​ពី​មនុស្ស​លោក


ថ្ងៃ​បន្ទាប់​មក​ទៀត យ៉ះយ៉ា​នៅ​ទី​នោះ​ដដែល ហើយ​មាន​សិស្ស​របស់​គាត់​ពីរ​នាក់​នៅ​ជា​មួយ​ផង។


លុះ​ថ្ងៃ​បន្ទាប់​មក​ទៀត អ៊ីសា​ពេញ​ចិត្ត​ទៅ​ស្រុក​កាលី‌ឡេ។ អ៊ីសា​បាន​ជួប​លោក​ភីលីព ហើយ​និយាយ​ទៅ​គាត់​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ»។


នេះ​ជា​ទី​សំគាល់​ដំបូង​បង្អស់ ដែល​អ៊ីសា​បាន​ធ្វើ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ។ អ៊ីសា​បាន​សំដែង​សិរី‌រុង‌រឿង​របស់​គាត់ ហើយ​ពួក​សិស្ស​ក៏​បាន​ជឿ​លើ​គាត់។


លោក​ស៊ីម៉ូន​ពេត្រុស លោក​ថូម៉ាស​ហៅ​ឌីឌីម លោក​ណាថា‌ណែល ពី​ភូមិ​កាណា​ក្នុង​ស្រុក​កាលី‌ឡេ កូន​ទាំង​ពីរ​របស់​លោក​សេ‌បេ‌ដេ និង​សិស្ស​របស់​អ៊ីសា​ពីរ​នាក់​ទៀត​នៅ​ជុំ​គ្នា។


អ៊ីសា​ត្រឡប់​ទៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ​ម្ដង​ទៀត ជា​ភូមិ​ដែល​អ៊ីសា​បាន​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ។ នៅ​ទី​នោះ មាន​អ្នក​រាជ‌ការ​ម្នាក់ មក​ពី​ក្រុង​កាពើ‌ណិម កូន​ប្រុស​របស់​គាត់​មាន​ជំងឺ។


សូម​បង​ប្អូន​ទាំង​អស់​គ្នា​លើក​តម្លៃ​ការ​រស់​នៅ​ជា​ស្វាមី​ភរិយា គឺ​មិន​ត្រូវ​ក្បត់​ចិត្ដ​គ្នាឡើយ ដ្បិត​អុលឡោះ​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ប្រព្រឹត្ដ​អំពើ​ប្រាស‌ចាក​សីលធម៌ និង​ផិត​ក្បត់។


ទៅ​ដល់​អេប្រូន រេហូប ហាំម៉ូន និង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន​មហា​នគរ។