បំពង់ករបស់ខ្ញុំស្ងួតដូចដីបែកក្រហែង អណ្ដាតខ្ញុំស្អិតជាប់នឹងកន្លើត ទ្រង់បានទុកឲ្យខ្ញុំស្លាប់ក្នុងធូលីដី។
យ៉ូហាន 19:42 - អាល់គីតាប គេដាក់អ៊ីសានៅក្នុងផ្នូរនោះ ព្រោះនៅជិតស្រាប់ ដ្បិតថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលង។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ដោយសារជាថ្ងៃរៀបចំរបស់ជនជាតិយូដា ហើយរូងផ្នូរនោះក៏នៅជិត ពួកគេបានដាក់ព្រះយេស៊ូវនៅទីនោះ៕ Khmer Christian Bible ដូច្នេះពួកគាត់ក៏បញ្ចុះសពព្រះយេស៊ូនៅទីនោះ ដ្បិតផ្នូរនោះនៅជិត ហើយនោះជាថ្ងៃរៀបចំរបស់ជនជាតិយូដាផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏បញ្ចុះព្រះសពព្រះយេស៊ូវនៅទីនោះ ដោយផ្នូរក៏នៅជិតស្រាប់ ហើយជាថ្ងៃរៀបចំបុណ្យរបស់សាសន៍យូដាផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេដាក់ព្រះយេស៊ូនៅក្នុងផ្នូរនោះ ព្រោះនៅជិតស្រាប់ ដ្បិតថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ លោកក៏បញ្ចុះព្រះសពព្រះយេស៊ូវនៅទីនោះ ពីព្រោះជាថ្ងៃរៀបចំបុណ្យរបស់សាសន៍យូដា ហើយផ្នូរនោះក៏នៅជិតស្រាប់។ |
បំពង់ករបស់ខ្ញុំស្ងួតដូចដីបែកក្រហែង អណ្ដាតខ្ញុំស្អិតជាប់នឹងកន្លើត ទ្រង់បានទុកឲ្យខ្ញុំស្លាប់ក្នុងធូលីដី។
ទោះបីគាត់មិនដែលប្រព្រឹត្តអំពើឃោរឃៅ ឬនិយាយបោកបញ្ឆោតនរណាក្ដី ក៏គេបញ្ចុះសពគាត់ក្នុងចំណោមមនុស្សពាល និងក្នុងផ្នូររបស់អ្នកមាន។
យូនើសស្ថិតនៅក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា បុត្រាមនុស្សក៏នឹងស្ថិតនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។
ពេលនោះ ជាថ្ងៃដែលគេរៀបចំបុណ្យរំលង ហើយប្រមាណជាពេលថ្ងៃត្រង់។ លោកពីឡាតមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «នេះនែ៎! ស្ដេចរបស់អ្នករាល់គ្នា»។
ជនជាតិយូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងអ៊ីសានៅក្បែរទីក្រុង ហើយប្រកាសនោះសរសេរជាអក្សរហេប្រឺ ឡាតាំង និងក្រិក។
ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលង ជនជាតិយូដាមិនចង់ឲ្យមានសាកសពជាប់នឹងឈើឆ្កាងនៅថ្ងៃជំអាត់ឡើយ ព្រោះថ្ងៃជំអាត់នោះ ជាថ្ងៃបុណ្យធំ។ ហេតុនេះហើយបានជាគេសុំលោកពីឡាតចេញបញ្ជាទៅទាហាន ឲ្យបំបាក់ជើងអ្នកជាប់ឆ្កាង ហើយយកសាកសពចុះមក។
នៅកន្លែងគេឆ្កាងអ៊ីសាមានសួនឧទ្យានមួយ ក្នុងសួននោះមានផ្នូរមួយថ្មី ពុំទាន់ដែលដាក់សពណានៅឡើយ។
កាលគេបានធ្វើស្របនឹងសេចក្ដីដែលមានចែងទុកអំពីអ៊ីសាចប់សព្វគ្រប់ហើយ គេក៏យកសពអ៊ីសាចុះពីឈើឆ្កាងទៅបញ្ចុះក្នុងផ្នូរ។
គេបានបញ្ចុះសពអ៊ីសានៅក្នុងផ្នូរ ហើយគាត់បានរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមគីតាប។
ពេលបងប្អូនទទួលពិធីជ្រមុជទឹក បងប្អូនត្រូវកប់ក្នុងផ្នូររួមជាមួយអាល់ម៉ាហ្សៀសហើយ ដោយបងប្អូនរួមក្នុងខ្លួនអាល់ម៉ាហ្សៀស បងប្អូនក៏មានជីវិតរស់ឡើងវិញរួមជាមួយគាត់ដែរ ព្រោះបងប្អូនមានជំនឿលើអំណាចរបស់អុលឡោះ ដែលបានប្រោសអាល់ម៉ាហ្សៀសឲ្យរស់ឡើងវិញ។