Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:42 - Khmer Christian Bible

42 ដូច្នេះ​ពួកគាត់​ក៏​បញ្ចុះ​សព​ព្រះយេស៊ូ​នៅ​ទី​នោះ​ ដ្បិត​ផ្នូរ​នោះ​នៅ​ជិត​ ហើយ​នោះ​ជា​ថ្ងៃ​រៀបចំ​របស់​ជនជាតិ​យូដា​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

42 ដូច្នេះ ដោយសារ​ជា​ថ្ងៃរៀបចំ​របស់​ជនជាតិយូដា ហើយ​រូងផ្នូរ​នោះ​ក៏​នៅ​ជិត ពួកគេ​បាន​ដាក់​ព្រះយេស៊ូវ​នៅ​ទីនោះ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 ដូច្នេះ គេ​ក៏​បញ្ចុះ​ព្រះ‌សព​ព្រះ‌យេស៊ូវ​នៅ​ទី​នោះ ដោយ​ផ្នូរ​ក៏​នៅ​ជិត​ស្រាប់ ហើយ​ជា​ថ្ងៃ​រៀប​ចំ​បុណ្យ​របស់​សាសន៍​យូដា​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 គេ​ដាក់​ព្រះ‌យេស៊ូ​នៅ​ក្នុង​ផ្នូរ​នោះ ព្រោះ​នៅ​ជិត​ស្រាប់ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​ចម្លង*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 ដូច្នេះ លោក​ក៏​បញ្ចុះ​ព្រះ‌សព​ព្រះ‌យេស៊ូវ​នៅ​ទី​នោះ ពី​ព្រោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​របស់​សាសន៍​យូដា ហើយ​ផ្នូរ​នោះ​ក៏​នៅ​ជិត​ស្រាប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

42 គេ​ដាក់​អ៊ីសា​នៅ​ក្នុង​ផ្នូរ​នោះ ព្រោះ​នៅ​ជិត​ស្រាប់ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប‌ចំ​បុណ្យ​រំលង។

សូមមើលជំពូក ចម្លង




យ៉ូហាន 19:42
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​លោក​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​ដ៏​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាង​ណា​ កូន​មនុស្ស​នឹង​នៅ​ក្នុង​ដី​បី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។​


ពេល​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​រំលង​ ហើយ​ប្រហែល​ជា​ម៉ោង​ដប់ពីរ​ថ្ងៃត្រង់​ លោក​ពីឡាត់​និយាយ​ទៅ​ពួក​ជនជាតិ​យូដា​ថា៖​ «មើល៍​ នេះ​ជា​ស្តេច​របស់​អ្នក​រាល់គ្នា»។​


មាន​ជនជាតិ​យូដា​ជាច្រើន​បាន​អាន​ប្រកាស​នោះ​ ព្រោះ​កន្លែង​ដែល​គេ​ឆ្កាង​ព្រះយេស៊ូ​នោះ​នៅ​ជិត​ក្រុង​ ហើយ​ប្រកាស​នោះ​ គេ​បាន​សរសេរ​ជា​ភាសា​ហេព្រើរ​ ភាសា​ឡាតាំង​ និង​ភាសា​ក្រេក។​


ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​ ដ្បិត​ជា​ថ្ងៃ​ដ៏​វិសេស​សម្រាប់​ថ្ងៃ​សប្ប័ទ​ ហើយ​ដោយ​ព្រោះ​នៅ​ក្នុង​ថ្ងៃ​សប្ប័ទ​មិន​អនុញ្ញាត​ឲ្យ​មាន​សាក​សព​លើ​ឈើឆ្កាង​ ដូច្នេះ​ពួក​ជនជាតិ​យូដា​បាន​សុំ​លោក​ពីឡាត់​ឲ្យ​បំបាក់​ជើង​របស់​អ្នក​ទោស​ ហើយ​ដាក់​សព​ចុះ។​


នៅ​ត្រង់​កន្លែង​ដែល​គេ​បាន​ឆ្កាង​ព្រះអង្គ​នោះ​មាន​សួនច្បារ​មួយ​ ហើយ​ក្នុង​សួនច្បារ​នោះ​មាន​ផ្នូរ​មួយ​ថ្មី​ដែល​មិន​ទាន់​បាន​បញ្ចុះ​សព​ណា​នៅ​ឡើយ​


កាល​ពួកគេ​បាន​សម្រេច​សេចក្ដី​ទាំងឡាយ​ ដែល​បាន​ចែង​ទុក​អំពី​ព្រះអង្គ​រួច​ហើយ​ ពួកគេ​ក៏​ដាក់​ព្រះអង្គ​ចុះ​ពី​លើ​ឈើ​ឆ្កាង​ ហើយ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​


ហើយ​ព្រះអង្គ​ត្រូវ​គេ​បញ្ចុះ​ រួចនៅ​ថ្ងៃ​ទីបី​ ព្រះអង្គ​បាន​មានព្រះជន្ម​រស់​ឡើង​វិញ​ ស្រប​តាម​បទគម្ពីរ​


អ្នក​រាល់គ្នា​ត្រូវ​បាន​បញ្ចុះ​ជាមួយ​ព្រះគ្រិស្ដ​តាមរយៈ​ពិធី​ជ្រមុជ​ទឹក​ ហើយ​ក៏​បាន​រស់​ឡើង​វិញ​ជាមួយ​ព្រះអង្គ​ដែរ​តាមរយៈ​ជំនឿ​លើ​អានុភាព​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះគ្រិស្ដ​ឲ្យ​រស់​ឡើង​វិញ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម