ពួកនាយទាហានលើកសពរបស់ស្តេចដាក់លើរទេះ នាំពីមេគីដូមកក្រុងយេរូសាឡឹមវិញ ហើយបញ្ចុះនៅក្នុងផ្នូររបស់ស្តេច។ ប្រជាជននៅស្រុកយូដា នាំគ្នាជ្រើសរើសស្តេចយ៉ូអាហាស ជាបុត្ររបស់ស្តេចយ៉ូសៀស មកតែងតាំងឲ្យស្នងរាជ្យបិតា។
យ៉ូហាន 19:41 - អាល់គីតាប នៅកន្លែងគេឆ្កាងអ៊ីសាមានសួនឧទ្យានមួយ ក្នុងសួននោះមានផ្នូរមួយថ្មី ពុំទាន់ដែលដាក់សពណានៅឡើយ។ ព្រះគម្ពីរខ្មែរសាកល នៅកន្លែងដែលព្រះអង្គត្រូវគេឆ្កាងមានសួនមួយ ហើយនៅក្នុងសួននោះ មានរូងផ្នូរថ្មីមួយ ដែលមិនទាន់បានដាក់សពអ្នកណានៅឡើយ។ Khmer Christian Bible នៅត្រង់កន្លែងដែលគេបានឆ្កាងព្រះអង្គនោះមានសួនច្បារមួយ ហើយក្នុងសួនច្បារនោះមានផ្នូរមួយថ្មីដែលមិនទាន់បានបញ្ចុះសពណានៅឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានសួនច្បារមួយនៅកន្លែងដែលគេឆ្កាងព្រះអង្គ ហើយក្នុងសួនច្បារនោះ មានផ្នូរមួយថ្មី ដែលមិនទាន់ដាក់សពណានៅឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅកន្លែងគេឆ្កាងព្រះយេស៊ូមានសួនឧទ្យានមួយ ក្នុងសួននោះមានផ្នូរមួយថ្មី ពុំទាន់ដែលដាក់សពណានៅឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានច្បារ១នៅត្រង់កន្លែងដែលគេឆ្កាងទ្រង់ ហើយក្នុងច្បារនោះ មានផ្នូរ១ថ្មី ដែលមិនទាន់ដាក់ខ្មោចណានៅឡើយ |
ពួកនាយទាហានលើកសពរបស់ស្តេចដាក់លើរទេះ នាំពីមេគីដូមកក្រុងយេរូសាឡឹមវិញ ហើយបញ្ចុះនៅក្នុងផ្នូររបស់ស្តេច។ ប្រជាជននៅស្រុកយូដា នាំគ្នាជ្រើសរើសស្តេចយ៉ូអាហាស ជាបុត្ររបស់ស្តេចយ៉ូសៀស មកតែងតាំងឲ្យស្នងរាជ្យបិតា។
តើអ្នកមានឋានៈអ្វី ជាពូជពង្សស្ដេចណា បានជាអ្នកហ៊ានជីកផ្នូរទុកនៅក្នុងវាំងដូច្នេះ? អ្នកដាប់ថ្មធ្វើផ្នូរទុកសម្រាប់ខ្លួន នៅលើទីខ្ពស់!
រួចដាក់ក្នុងផ្នូរថ្មីរបស់គាត់ ជារូងថ្មដែលគេដាប់ធ្វើផ្នូរ។ បន្ទាប់មកគាត់ប្រមៀលថ្មមួយដុំធំបិទមាត់ផ្នូរ ហើយចាកចេញទៅ។
លោកយកសពអ៊ីសាចុះពីឈើឆ្កាង ហើយរុំនឹងក្រណាត់ផាឌិប រួចដាក់ក្នុងរូងថ្មមួយ ដែលគេដាប់ធ្វើជាផ្នូរ។ ផ្នូរនេះពុំទាន់មានដាក់សពណាមួយនៅឡើយទេ។
គេដាក់អ៊ីសានៅក្នុងផ្នូរនោះ ព្រោះនៅជិតស្រាប់ ដ្បិតថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលង។
អ៊ីសាសួរនាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ? នាងរកអ្នកណា?»។ នាងស្មានថាជាអ្នកថែរក្សាសួនច្បារ នាងក៏ជម្រាបអ៊ីសាថា៖ «លោក! ប្រសិនបើលោកបានយកសពទៅ សូមប្រាប់ឲ្យនាងខ្ញុំដឹងផង លោកដាក់នៅឯណានាងខ្ញុំនឹងទៅយក»។