Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 27:60 - អាល់គីតាប

60 រួច​ដាក់​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់ ជា​រូង​ថ្ម​ដែល​គេ​ដាប់​ធ្វើ​ផ្នូរ។ បន្ទាប់​មក​គាត់​ប្រមៀល​ថ្ម​មួយ​ដុំ​ធំ​បិទ​មាត់​ផ្នូរ ហើយ​ចាក​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

60 រួច​ដាក់​ក្នុង​រូងផ្នូរ​ថ្មី​របស់​គាត់ ដែល​គាត់​បាន​ដាប់លុង​ក្នុង​ថ្មដា​។ បន្ទាប់ពី​ប្រមៀល​ថ្ម​ដ៏ធំ​មួយ​ខ្ទប់​នឹង​មាត់​រូង គាត់​ក៏​ចាកចេញទៅ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

60 ហើយ​ក៏​បញ្ចុះ​សព​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់​ ដែល​គាត់​បាន​ដាប់​នៅ​ក្នុង​ថ្ម។​ កាល​បាន​ប្រមៀល​ថ្ម​ធំ​មួយ​បិទ​ច្រក​ចូល​ផ្នូរ​រួច​ គាត់​ក៏​ចាក​ចេញ​ទៅ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

60 រួច​ដាក់​ព្រះ‌សព​នៅ​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់ ជា​ផ្នូរ​ដែល​គាត់​បាន​ដាប់​ក្នុង​ថ្ម។ បន្ទាប់​មក គាត់​ប្រមៀល​ថ្ម​មួយ​ផ្ទាំង​ធំ​បិទ​មាត់​ផ្នូរ ហើយ​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

60 រួច​ដាក់​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់ ជា​រូង​ថ្ម​ដែល​គេ​ដាប់​ធ្វើ​ផ្នូរ។ បន្ទាប់​មក គាត់​ប្រមៀល​ថ្ម​មួយ​ដុំ​ធំ​បិទ​មាត់​ផ្នូរ ហើយ​ចាក​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

60 ហើយ​បញ្ចុះ​ក្នុង​ផ្នូរ​ថ្មី ដែល​គាត់​បាន​ដាប់​ក្នុង​ថ្ម កាល​គាត់​បាន​ប្រមៀល​ថ្ម​១​យ៉ាង​ធំ​ទៅ​បិទ​មាត់​ផ្នូរ​ហើយ នោះ​ក៏​ចេញ​ទៅ​បាត់

សូមមើលជំពូក ចម្លង




ម៉ាថាយ 27:60
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឪពុក​ខ្ញុំ​បាន​សុំ​ឲ្យ​ខ្ញុំ​ស្បថ​ថា “ពុក​ជិត​ស្លាប់​ហើយ! កាល​ណា​ពុក​ស្លាប់​កូន​ត្រូវ​បញ្ចុះ​សព​ពុក​ក្នុង​ផ្នូរ ដែល​ពុក​បាន​រៀប​ចំ​ទុក​នៅ​ស្រុក​កាណាន”។ ដូច្នេះ ខ្ញុំ​សូម​អនុញ្ញាត​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក រួច​ហើយ​ខ្ញុំ​វិល​ត្រឡប់​មក​វិញ»។


តើ​អ្នក​មាន​ឋានៈ​អ្វី ជា​ពូជ‌ពង្ស​ស្ដេច​ណា បាន​ជា​អ្នក​ហ៊ាន​ជីក​ផ្នូរ​ទុក​នៅ​ក្នុង​វាំង​ដូច្នេះ? អ្នក​ដាប់​ថ្ម​ធ្វើ​ផ្នូរ​ទុក​សម្រាប់​ខ្លួន នៅ​លើ​ទី​ខ្ពស់!


ទោះ​បី​គាត់​មិន​ដែល​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ ឬ​និយាយ​បោក​បញ្ឆោត​នរណា​ក្ដី ក៏​គេ​បញ្ចុះ​សព​គាត់​ក្នុង​ចំណោម​មនុស្ស​ពាល និង​ក្នុង​ផ្នូរ​របស់​អ្នក​មាន។


យូសុះ​យក​សព​មក​រុំ​នឹង​ក្រណាត់​ផាឌិប​ថ្មី


ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ចាត់​ចែង​ឲ្យ​យាម​ផ្នូរ គឺ​ភ្ជិត​ផ្នូរ បោះ​ត្រា​ពី​លើ និង​ដាក់​ទាហាន​ឲ្យ​នៅ​យាម​ផង។


ពេល​នោះ ស្រាប់​តែ​ផែនដី​រញ្ជួយ​យ៉ាង​ខ្លាំង ដ្បិត​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់ ចុះ​ពី​សូរ៉កា​មក​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ ហើយ​អង្គុយ​លើ​ថ្ម​នោះ​ថែម​ទៀត​ផង។


ពួក​នាង​សង្កេត​ឃើញ​ថា ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរ។


អ៊ីសា​រំជួល​ចិត្ត​ម្ដង​ទៀត រួច​ទៅ​ផ្នូរ។ ផ្នូរ​នោះ​ជា​រូង​ភ្នំ​មាន​ថ្ម​បាំង​នៅ​មាត់​រូង។


គេ​ក៏​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ។ អ៊ីសា​ងើប​មុខ​មើល​ទៅ​លើ មាន​ប្រសាសន៍​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ ខ្ញុំ​សូម​អរ​គុណ​ទ្រង់ ដែល​បាន​ស្តាប់​ខ្ញុំ។


នៅ​កន្លែង​គេ​ឆ្កាង​អ៊ីសា​មាន​សួន​ឧទ្យាន​មួយ ក្នុង​សួន​នោះ​មាន​ផ្នូរ​មួយ​ថ្មី ពុំ​ទាន់​ដែល​ដាក់​សព​ណា​នៅ​ឡើយ។


នៅ​ព្រឹក​ថ្ងៃ​អាទិត្យ កាល​នៅ​ងងឹត​នៅ​ឡើយ នាង​ម៉ារី ជា​អ្នក​ស្រុក​ម៉ាដាឡា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ផ្នូរ ហើយ​ឃើញ​ថា​មាន​គេ​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ផុត​ទៅ​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម