បន្ទាប់មក យូសុះបញ្ជាឲ្យគ្រូពេទ្យ ដែលនៅបម្រើគាត់ អប់សពឪពុក។ គ្រូពេទ្យក៏នាំគ្នាអប់សពអ៊ីស្រអែល។
យ៉ូហាន 19:40 - អាល់គីតាប អ្នកទាំងពីរយកសពអ៊ីសាមករុំនឹងសំពត់ស្នប អប់គ្រឿងក្រអូបតាមទំនៀមទម្លាប់ពិធីបញ្ចុះសពរបស់ជនជាតិយូដា។ ព្រះគម្ពីរខ្មែរសាកល ពួកគេក៏យកព្រះសពព្រះយេស៊ូវទៅ ហើយរុំនឹងក្រណាត់ផាឌិប ជាមួយគ្រឿងក្រអូប តាមទម្លាប់រៀបចំបញ្ចុះសពរបស់ជនជាតិយូដា។ Khmer Christian Bible ពេលនោះពួកគេបានយកសពព្រះយេស៊ូមករុំជាមួយគ្រឿងក្រអូប និងក្រណាត់ទេសឯកទៅតាមទំនៀមទម្លាប់បញ្ចុះសពរបស់ជនជាតិយូដា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងពីរក៏យកព្រះសពព្រះយេស៊ូវមករុំនឹងសំពត់ទេសឯក ជាមួយនឹងគ្រឿងក្រអូបទាំងនោះ តាមទំនៀមទម្លាប់បញ្ចុះសពរបស់សាសន៍យូដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទាំងពីរយកព្រះសពព្រះយេស៊ូមករុំនឹងសំពត់ស្នប អប់គ្រឿងក្រអូបតាមទំនៀមទម្លាប់ពិធីបញ្ចុះសពរបស់ជនជាតិយូដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកទាំង២នោះក៏យកព្រះសពព្រះយេស៊ូវមក រុំនឹងសំពត់ទេសឯក ជាមួយនឹងគ្រឿងក្រអូបទាំងនោះ តាមទំលាប់របស់សាសន៍យូដា ដែលគេធ្លាប់រៀបចំកប់ខ្មោច |
បន្ទាប់មក យូសុះបញ្ជាឲ្យគ្រូពេទ្យ ដែលនៅបម្រើគាត់ អប់សពឪពុក។ គ្រូពេទ្យក៏នាំគ្នាអប់សពអ៊ីស្រអែល។
គេយកសពទៅបញ្ចុះក្នុងផ្នូរមួយ ដែលគាត់បានឲ្យគេជីកនៅបុរីស្តេចទត។ គេតម្កល់សពរបស់ស្តេចលើគ្រែមួយ ដោយមានអប់គ្រឿងក្រអូបដែលរៀបចំឡើង តាមក្បួនតម្រារបស់អ្នកអប់សព ហើយគេក៏បានដុតគ្រឿងក្រអូបយ៉ាងច្រើន ដើម្បីទុកជាគារវកិច្ចចំពោះស្តេច។
នាងបានចាក់ប្រេងលាបរូបកាយខ្ញុំដូច្នេះ ដើម្បីធ្វើពិធីបញ្ចុះសពខ្ញុំទុកជាមុន។
ស្ដ្រីនេះបានធ្វើតាមសមត្ថភាពរបស់នាង គឺនាងលាបប្រេងក្រអូបលើរូបកាយខ្ញុំ ទុកជាមុនសម្រាប់យកទៅបញ្ចុះក្នុងផ្នូរ។
ប៉ុន្តែ ពេត្រុសស្ទុះរត់ទៅផ្នូរ គាត់អោនមើលទៅឃើញតែក្រណាត់រុំសពប៉ុណ្ណោះ គាត់វិលត្រឡប់មកផ្ទះវិញទាំងងឿងឆ្ងល់ អំពីហេតុការណ៍ដែលកើតមាននោះ។
ពេលនោះ លោកឡាសារដែលបានស្លាប់ ក៏ចេញពីផ្នូរមក មានទាំងក្រណាត់រុំដៃជើង និងកន្សែងគ្របមុខផង។ អ៊ីសាប្រាប់ទៅពួកគេថា៖ «សុំស្រាយក្រណាត់ចេញពីគាត់ ហើយឲ្យគាត់ទៅចុះ»។
ប៉ុន្ដែ អ៊ីសាមានប្រសាសន៍ថា៖ «ទុកឲ្យនាងធ្វើតាមបំណងចិត្ដនាងទៅ! នាងចាក់ប្រេងក្រអូបនេះសម្រាប់ថ្ងៃបញ្ចុះសពខ្ញុំ។