ដោយយើងខ្ញុំជ្រកក្រោមម្លប់បារមីរបស់ស្តេច យើងខ្ញុំមិនអាចព្រងើយកន្តើយ ទុកឲ្យគេបង្អាប់កិត្តិយសរបស់ស្តេចឡើយ ដូច្នេះ ទើបយើងខ្ញុំផ្ញើដំណឹងទាំងនេះមកជូនស្តេច។
យ៉ូហាន 19:12 - អាល់គីតាប តាំងពីពេលនោះមក លោកពីឡាតរកមធ្យោបាយដោះលែងអ៊ីសា ប៉ុន្ដែ ជនជាតិយូដានាំគ្នាស្រែកឡើងថា៖ «បើលោកដោះលែងជននេះ លោកមិនមែនជាមិត្ដសម្លាញ់របស់ស្តេចអធិរាជឡើយ ដ្បិតអ្នកណាតាំងខ្លួនជាស្ដេច អ្នកនោះប្រឆាំងនឹងស្តេចអធិរាជ!»។ ព្រះគម្ពីរខ្មែរសាកល តាំងពីពេលនោះមក ពីឡាត់ក៏ព្យាយាមដោះលែងព្រះអង្គ ប៉ុន្តែពួកជនជាតិយូដាស្រែកឡើងថា៖ “ប្រសិនបើលោកដោះលែងអ្នកនេះ លោកមិនមែនជាមិត្តរបស់សេសារទេ។ អស់អ្នកដែលតាំងខ្លួនជាស្ដេចគឺប្រឆាំងនឹងសេសារ!”។ Khmer Christian Bible បន្ទាប់ពីនោះមក លោកពីឡាត់ព្យាយាមដោះលែងព្រះអង្គ ប៉ុន្ដែពួកជនជាតិយូដាស្រែកឡើងថា៖ «បើលោកដោះលែងវា លោកមិនមែនជាមិត្តរបស់ព្រះចៅអធិរាជទេ ព្រោះអ្នកណាតាំងខ្លួនធ្វើជាស្ដេច អ្នកនោះប្រឆាំងព្រះចៅអធិរាជហើយ!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តាំងពីពេលនោះ មក លោកពីឡាត់រកវិធីនឹងដោះលែងព្រះអង្គ តែពួកសាសន៍យូដាស្រែកឡើងថា៖ «បើលោកដោះលែងអ្នកនេះ លោកមិនមែនជាសម្លាញ់របស់សេសារទេ ព្រោះអ្នកណាដែលតាំងខ្លួនធ្វើជាស្តេច ក្បត់នឹងសេសារហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាំងពីពេលនោះមក លោកពីឡាតរកមធ្យោបាយដោះលែងព្រះយេស៊ូ ប៉ុន្តែ ជនជាតិយូដានាំគ្នាស្រែកឡើងថា៖ «បើលោកដោះលែងជននេះ លោកមិនមែនជាមិត្តសម្លាញ់របស់ព្រះចៅអធិរាជឡើយ ដ្បិតអ្នកណាតាំងខ្លួនជាស្ដេច អ្នកនោះប្រឆាំងនឹងព្រះចៅអធិរាជ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តាំងពីនោះមកលោកពីឡាត់រកទំនងនឹងលែងទ្រង់ដែរ តែពួកសាសន៍យូដាស្រែកកងឡើងថា បើលោកលែងអ្នកនេះទៅ នោះលោកមិនមែនជាទីស្រឡាញ់នឹងសេសារទេ ព្រោះអ្នកណាដែលតាំងខ្លួនធ្វើជាស្តេច នោះក្បត់នឹងសេសារហើយ |
ដោយយើងខ្ញុំជ្រកក្រោមម្លប់បារមីរបស់ស្តេច យើងខ្ញុំមិនអាចព្រងើយកន្តើយ ទុកឲ្យគេបង្អាប់កិត្តិយសរបស់ស្តេចឡើយ ដូច្នេះ ទើបយើងខ្ញុំផ្ញើដំណឹងទាំងនេះមកជូនស្តេច។
ស្តេចសេដេគាមានប្រសាសន៍មកកាន់យេរេមាថា៖ «ខ្ញុំនឹកបារម្ភអំពីជនជាតិយូដាដែលបានទៅចុះចូលនឹងពួកខាល់ដេ ខ្ញុំខ្លាចក្រែងខ្មាំងប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិយូដា ហើយពួកគេនឹងប្រមាថមាក់ងាយខ្ញុំ»។
ហេតុនេះ សូមតួនឲ្យយោបល់យើងខ្ញុំមើល៍ តើហ៊ូកុំរបស់យើងអនុញ្ញាតឲ្យបង់ពន្ធដារ ជូនស្តេចអធិរាជរ៉ូម៉ាំងឬទេ?»។