Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 តាំង​ពី​ពេល​នោះ​មក លោក​ពីឡាត​រក​មធ្យោ‌បាយ​ដោះ​លែង​ព្រះ‌យេស៊ូ ប៉ុន្តែ ជន‌ជាតិ​យូដា​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «បើ​លោក​ដោះ​លែង​ជន​នេះ លោក​មិន​មែន​ជា​មិត្ត​សម្លាញ់​របស់​ព្រះចៅ​អធិរាជ​ឡើយ ដ្បិត​អ្នក​ណា​តាំង​ខ្លួន​ជា​ស្ដេច អ្នក​នោះ​ប្រឆាំង​នឹង​ព្រះចៅ​អធិរាជ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 តាំងពីពេលនោះមក ពីឡាត់​ក៏​ព្យាយាម​ដោះលែង​ព្រះអង្គ ប៉ុន្តែ​ពួក​ជនជាតិយូដា​ស្រែកឡើង​ថា​៖ “ប្រសិនបើ​លោក​ដោះលែង​អ្នកនេះ លោក​មិនមែន​ជា​មិត្ត​របស់​សេសារ​ទេ​។ អស់អ្នក​ដែល​តាំងខ្លួន​ជា​ស្ដេច​គឺ​ប្រឆាំង​នឹង​សេសារ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 បន្ទាប់ពី​នោះ​មក​ លោក​ពីឡាត់​ព្យាយាម​ដោះលែង​ព្រះអង្គ​ ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​ស្រែក​ឡើង​ថា៖​ «បើ​លោក​ដោះលែង​វា​ លោក​មិនមែន​ជា​មិត្ត​របស់​ព្រះចៅអធិរាជ​ទេ​ ព្រោះ​អ្នកណា​តាំង​ខ្លួន​ធ្វើ​ជា​ស្ដេច​ អ្នក​នោះ​ប្រឆាំង​ព្រះចៅអធិរាជ​ហើយ!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 តាំង​ពី​ពេល​នោះ មក លោក​ពីឡាត់​រក​វិធី​នឹង​ដោះ​លែង​ព្រះ‌អង្គ តែ​ពួក​សាសន៍​យូដា​ស្រែក​ឡើង​ថា៖ «បើ​លោក​ដោះ​លែង​អ្នក​នេះ លោក​មិន​មែន​ជា​សម្លាញ់​របស់​សេសារ​ទេ ព្រោះ​អ្នក​ណា​ដែល​តាំង​ខ្លួន​ធ្វើ​ជា​ស្តេច ក្បត់​នឹង​សេសារ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 តាំង​ពី​នោះ​មក​លោក​ពីឡាត់​រក​ទំនង​នឹង​លែង​ទ្រង់​ដែរ តែ​ពួក​សាសន៍​យូដា​ស្រែក​កង​ឡើង​ថា បើ​លោក​លែង​អ្នក​នេះ​ទៅ នោះ​លោក​មិន​មែន​ជា​ទី​ស្រឡាញ់​នឹង​សេសារ​ទេ ព្រោះ​អ្នក​ណា​ដែល​តាំង​ខ្លួន​ធ្វើ​ជា​ស្តេច នោះ​ក្បត់​នឹង​សេសារ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 តាំង​ពី​ពេល​នោះ​មក លោក​ពីឡាត​រក​មធ្យោបាយ​ដោះ​លែង​អ៊ីសា ប៉ុន្ដែ ជន‌ជាតិ​យូដា​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «បើ​លោក​ដោះ​លែង​ជន​នេះ លោក​មិន​មែន​ជា​មិត្ដ​សម្លាញ់​របស់​ស្តេច​អធិរាជ​ឡើយ ដ្បិត​អ្នក​ណា​តាំង​ខ្លួន​ជា​ស្ដេច អ្នក​នោះ​ប្រឆាំង​នឹង​ស្តេច​អធិរាជ!»។

សូមមើលជំពូក ចម្លង




យ៉ូហាន 19:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​យើង​ខ្ញុំ​ជ្រក​ក្រោម​ម្លប់​បារមី​របស់​ព្រះ‌ករុណា យើង​ខ្ញុំ​មិន​អាច​ព្រងើយ​កន្តើយ ទុក​ឲ្យ​គេ​បង្អាប់​កិត្តិយស​របស់​ព្រះ‌ករុណា​ឡើយ ដូច្នេះ ទើប​យើង​ខ្ញុំ​ផ្ញើ​ដំណឹង​ទាំង​នេះ​មក​ថ្វាយ​ព្រះ‌ករុណា។


ព្រះ‌បាទ​សេដេ‌គា​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​យេរេមា​ថា៖ «ខ្ញុំ​នឹក​បារម្ភ​អំពី​ជន‌ជាតិ​យូដា ដែល​បាន​ទៅ​ចុះ​ចូល​នឹង​ពួក​ខាល់ដេ ខ្ញុំ​ខ្លាច​ក្រែង​ខ្មាំង​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​យូដា ហើយ​ពួក​គេ​នឹង​ប្រមាថ​មាក់‌ងាយ​ខ្ញុំ»។


ហេតុ​នេះ សូម​លោក​គ្រូ​ឲ្យ​យោបល់​យើង​ខ្ញុំ​មើល៍ តើ​ក្រឹត្យ‌វិន័យ​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធ​ដារ​ថ្វាយ​ព្រះចៅ​អធិ‌រាជ​រ៉ូម៉ាំង​ឬ​ទេ?»។


លោក​ពីឡាត​មាន​ប្រសាសន៍​តប​ថា៖ «ខ្ញុំ​សរសេរ​យ៉ាង​ណា​ហើយ ត្រូវ​ទុក​យ៉ាង​នោះ​ទៅ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម