ពេលនោះពួកអ៊ីមុាំ និងពួកអះលីជំអះរបស់ប្រជាជន ជួបជុំគ្នានៅក្នុងដំណាក់របស់មូស្ទី ឈ្មោះកៃផាស
យ៉ូហាន 18:13 - អាល់គីតាប គេនាំអ៊ីសាទៅជួបលោកអាណមុនគេ ព្រោះលោកត្រូវជាឪពុកក្មេករបស់លោកកៃផាស ដែលកាន់តំណែងជាមូស្ទីនៅឆ្នាំនោះ ព្រះគម្ពីរខ្មែរសាកល រួចនាំព្រះអង្គទៅរកអាន់ណាសមុនគេ ពីព្រោះលោកជាឪពុកក្មេករបស់កៃផាសដែលជាមហាបូជាចារ្យនៅឆ្នាំនោះ។ Khmer Christian Bible ហើយនាំទៅឲ្យលោកអាណជាមុន ដ្បិតគាត់ជាឪពុកក្មេករបស់លោកកៃផាដែលជាសម្តេចសង្ឃនៅឆ្នាំនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនាំព្រះអង្គទៅជួបលោកអាណមុនគេ ព្រោះលោកជាឪពុកក្មេករបស់កៃផា ដែលធ្វើជាសម្តេចសង្ឃក្នុងឆ្នាំនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនាំព្រះអង្គទៅជួបលោកអាណមុនគេ ព្រោះលោកត្រូវជាឪពុកក្មេករបស់លោកកៃផា ដែលកាន់តំណែងជាមហាបូជាចារ្យនៅឆ្នាំនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនាំទៅឯលោកអាណ ជាមុនដំបូង ដ្បិតលោកជាឪពុកក្មេករបស់កៃផា ដែលធ្វើជាសំដេចសង្ឃក្នុងឆ្នាំនោះ |
ពេលនោះពួកអ៊ីមុាំ និងពួកអះលីជំអះរបស់ប្រជាជន ជួបជុំគ្នានៅក្នុងដំណាក់របស់មូស្ទី ឈ្មោះកៃផាស
លុះចាប់អ៊ីសាបានហើយ គេបណ្ដើរគាត់ទៅដល់ដំណាក់របស់លោកកៃផាស ជាមូស្ទី។ ពួកតួន និងពួកអះលីជំអះ ជួបជុំគ្នានៅទីនោះ។
លោកអាណ និងលោកកៃផាសធ្វើជាមូស្ទ។ ពេលនោះ អុលឡោះមានបន្ទូលមកកាន់យ៉ះយ៉ា ជាកូនរបស់សាការីយ៉ា នៅក្នុងវាលរហោស្ថាន។
នៅក្នុងចំណោមពួកគេមានម្នាក់ឈ្មោះ កៃផា ដែលជាមូស្ទីនៅឆ្នាំនោះ លោកមានប្រសាសន៍ទៅគេថា៖ «អស់លោកពុំយល់អ្វីសោះ!
លោកមានប្រសាសន៍ដូច្នេះ មិនមែនផុសចេញពីគំនិតខ្លួនឯងផ្ទាល់ឡើយ គឺក្នុងឋានៈជាមូស្ទីនៅឆ្នាំនោះ លោកបានទាយថា អ៊ីសាត្រូវស្លាប់ ដើម្បីជាប្រយោជន៍ដល់សាសន៍យូដា
បន្ទាប់មក គេបណ្ដើរអ៊ីសាចេញពីដំណាក់លោកកៃផាស ទៅបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះភ្លឺស្រាងៗហើយ។ ជនជាតិយូដាពុំបានចូលក្នុងបន្ទាយទេ ព្រោះគេខ្លាចមានបាប នាំឲ្យធ្វើពិធីជប់លៀងក្នុងឱកាសបុណ្យរំលងមិនបាន។
អ៊ីសាមានប្រសាសន៍ឆ្លើយទៅគាត់ថា៖ «ប្រសិនបើមិនបានទទួលអំណាចពីស្ថានលើមកទេ លោកគ្មានអំណាចលើខ្ញុំឡើយ ហេតុនេះហើយបានជាអ្នកដែលចាប់បញ្ជូនខ្ញុំមកលោក មានបាបធ្ងន់ជាងលោកទៅទៀត»។
ជាមួយមូស្ទីអាណ លោកកៃផាលោក យ៉ូហាន លោកអលេក្សានត្រុស និងក្រុមគ្រួសាររបស់អ៊ីមុាំទាំងអស់។