Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 18:14 - អាល់គីតាប

14 គឺ​លោក​កៃផាស​នេះ​ហើយ ដែល​បាន​ឲ្យ​យោបល់​ទៅ​ជន‌ជាតិ​យូដា​ថា “គួរ​ឲ្យ​មនុស្ស​តែ​ម្នាក់​ស្លាប់ ជា​ប្រយោជន៍​ដល់​ប្រជា‌រាស្ដ្រ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 គឺ​កៃផាស​នេះ​ហើយ ដែល​ទូន្មាន​ពួកយូដា​ថា​: “មនុស្ស​ម្នាក់​ស្លាប់​ជំនួស​ប្រជាជន​ជាប្រយោជន៍”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 លោក​កៃផា​នេះ​ហើយ​ដែល​បាន​ឲ្យ​យោបល់​ទៅ​ជនជាតិ​យូដា​ថា​ បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​ប្រជាជន​ នោះ​ជា​ការ​ប្រសើរ​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 គឺ​លោក​កៃផា​នេះ​ហើយ ដែល​ទូន្មាន​ពួក​សាសន៍​យូដា​ថា ដែល​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​ប្រជាជន នោះ​មាន​ប្រយោជន៍​ជា​ជាង ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 គឺ​លោក​កៃផា​នេះ​ហើយ ដែល​បាន​ឲ្យ​យោបល់​ទៅ​ជន‌ជាតិ​យូដា​ថា “គួរ​ឲ្យ​មនុស្ស​តែ​ម្នាក់​ស្លាប់​ជា​ប្រយោជន៍​ដល់​ប្រជា‌រាស្ត្រ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 គឺ​លោក​កៃផា​នេះ​ឯង ដែល​ទូន្មាន​ដល់​ពួក​សាសន៍​យូដា​ថា មាន​ប្រយោជន៍​ឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្តាជន

សូមមើលជំពូក ចម្លង




យ៉ូហាន 18:14
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ​ពួក​អ៊ីមុាំ និង​ពួក​អះលី‌ជំអះ​របស់​ប្រជា‌ជន ជួប‌ជុំ​គ្នា​នៅ​ក្នុង​ដំណាក់​របស់​មូស្ទី ឈ្មោះ​កៃផាស


ដោយ​កំពង់​ផែ​នោះ​មិន​មែន​ជា​កន្លែង​ស្រួល​ស្នាក់​អាស្រ័យ នៅ​រដូវ​រងា អ្នក​សំពៅ​ភាគ​ច្រើន​បាន​សម្រេច​ចិត្ដ​ឲ្យ​ចេញ​សំពៅ​ទៅ​មុខ​ទៀត។ ប្រសិន​បើ​អាច​ធ្វើ​បាន គេ​ចង់​ទៅ​ដល់​ក្រុង​ភេនីច ជា​កំពង់​ផែ​មួយ​នៅ​កោះ​ក្រែត ដែល​បែរ​ទៅ​រក​ទិស​និរតី និង​ទិស​ពាយ័ព្យ ដើម្បី​ស្នាក់​នៅ​ទី​នោះ​ក្នុង​រដូវ​រងា។


យើង​បាន​ខាត​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​សំពៅ​ទៅ​មុខ​កាន់​តែ​ពិបាក ដ្បិត​ពេល​នោះ ជា​ពេល​ក្រោយ​ថ្ងៃ​ពិធី​បុណ្យ​តម​អាហារ។ លោក​ប៉ូល​ជូន​យោបល់​គេ​ថា៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម