គេពោលពាក្យសំអប់មកលើខ្ញុំ ហើយវាយប្រហារខ្ញុំ ដោយឥតមានមូលហេតុអ្វីទាល់តែសោះ។
យ៉ូហាន 15:25 - អាល់គីតាប គឺស្របតាមសេចក្ដីដែលមានចែងទុកក្នុងហ៊ូកុំរបស់គេថា “គេបានស្អប់ខ្ញុំដោយគ្មានមូលហេតុអ្វីឡើយ”។ ព្រះគម្ពីរខ្មែរសាកល នេះគឺដើម្បីឲ្យពាក្យដែលមានសរសេរទុកមកក្នុងក្រឹត្យវិន័យរបស់ពួកគេត្រូវបានបំពេញឲ្យសម្រេច ដែលថា:‘ពួកគេបានស្អប់ខ្ញុំដោយគ្មានមូលហេតុ’។ Khmer Christian Bible នេះដើម្បីឲ្យសម្រេចតាមសេចក្តីដែលបានចែងទុកក្នុងគម្ពីរវិន័យរបស់ពួកគេថា គេបានស្អប់ខ្ញុំដោយគ្មានហេតុផល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការនេះត្រូវតែបានសម្រេចតាមពាក្យដែលមានចែងនៅក្នុងក្រឹត្យវិន័យរបស់គេ ដែលថា "គេបានស្អប់ខ្ញុំដោយឥតហេតុ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺស្របតាមសេចក្ដីដែលមានចែងទុកក្នុងវិន័យ*របស់គេថា “គេបានស្អប់ខ្ញុំ ដោយគ្មានមូលហេតុអ្វីឡើយ” ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះដើម្បីឲ្យសេចក្ដី ដែលចែងទុកមកក្នុងក្រិត្យវិន័យរបស់គេបានសំរេច ដែលថា «គេបានស្អប់ខ្ញុំដោយឥតហេតុ» |
គេពោលពាក្យសំអប់មកលើខ្ញុំ ហើយវាយប្រហារខ្ញុំ ដោយឥតមានមូលហេតុអ្វីទាល់តែសោះ។
សូមកុំបណ្តោយឲ្យអស់អ្នកដែលតាំងខ្លួន ជាសត្រូវនឹងខ្ញុំ បានអរសប្បាយ ព្រោះតែខ្ញុំចាញ់ សូមកុំបណ្តោយឲ្យអស់អ្នក ដែលស្អប់ខ្ញុំដោយឥតហេតុផល ពេបជ្រាយដាក់ខ្ញុំឡើយ។
អ្នកដែលស្អប់ខ្ញុំដោយឥតមូលហេតុ មានគ្នាច្រើនជាងសក់ក្បាល របស់ខ្ញុំទៅទៀត ពួកមេបំផ្លាញទាំងនោះមានកម្លាំងខ្លាំងណាស់ ពួកគេរកព្យាបាទខ្ញុំទាំងយល់ច្រឡំ តើឲ្យខ្ញុំសងទៅគេវិញដូចម្ដេចកើត បើខ្ញុំមិនបានយករបស់នោះសោះ!
ប្រសិនបើខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ តបស្នងនឹងមិត្តភក្ដិខ្ញុំ ឬប្រសិនបើខ្ញុំ រឹបអូសយកទ្រព្យដោយឥតហេតុផល ពីអ្នកដែលជំទាស់នឹងខ្ញុំមែននោះ
ចូរមើលអ្នកជំងឺឲ្យបានជា ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ធ្វើឲ្យមនុស្សឃ្លង់បានជាស្អាតបរិសុទ្ធ ដេញអ៊ីព្លេសចេញពីមនុស្ស។ អ្នករាល់គ្នាបានទទួលអំណាចដោយឥតបង់ថ្លៃ ត្រូវជួយគេវិញដោយឥតគិតថ្លៃដែរ។
បន្ទាប់មក អ៊ីសាមានប្រសាសន៍ថា៖ «កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា សេចក្ដីទាំងអស់ដែលមានចែងទុកអំពីខ្ញុំក្នុងគីតាបហ៊ូកុំរបស់ណាពីម៉ូសា ក្នុងគីតាបណាព និងក្នុងគីតាបសាបូរត្រូវតែកើតមាន»។
អ៊ីសាឆ្លើយថា៖ «ក្នុងហ៊ូកុំរបស់អ្នករាល់គ្នាមានចែងថា អុលឡោះមានបន្ទូលថា អ្នករាល់គ្នាជាម្ចាស់នៃអំណាច។
ខ្ញុំនិយាយដូច្នេះ មិនមែនសំដៅលើអ្នកទាំងអស់គ្នាទេ ដ្បិតខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស តែខ្ញុំនិយាយនេះ ដើម្បីឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបថាៈ “អ្នកបរិភោគអាហារជាមួយខ្ញុំ បានប្រឆាំងនឹងខ្ញុំ”។
ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបមកថា៖ «គ្មានឆ្អឹងណាមួយរបស់គាត់ត្រូវបាក់បែកឡើយ»។
យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងហ៊ូកុំ សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះហ៊ូកុំ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះអុលឡោះ។
តែដោយសារក្តីមេត្តារបស់អុលឡោះ និងដោយសារការប្រោសលោះដែលស្ថិតនៅក្នុងអាល់ម៉ាហ្សៀសអ៊ីសា អុលឡោះរាប់គេឲ្យបានសុចរិតដោយឥតគិតថ្លៃ។
ពេលខ្ញុំប្រកាសដំណឹងល្អ របស់អុលឡោះ ប្រាប់បងប្អូនដោយឥតគិតថ្លៃនោះ ខ្ញុំបានបន្ទាបខ្លួន ដើម្បីឲ្យបងប្អូនបានថ្កើងឡើង។ តើខ្ញុំធ្វើដូច្នេះ បានសេចក្ដីថាខ្ញុំធ្វើខុសឬ?។
ខ្ញុំមិនលុបបំបាត់ក្តីមេត្តារបស់អុលឡោះឡើយ ប្រសិនបើមនុស្សយើងបានសុចរិតដោយសារហ៊ូកុំនោះ បានសេចក្ដីថាអាល់ម៉ាហ្សៀសស្លាប់ឥតបានការអ្វីទេ!
យើងពុំបានទទួលទានម្ហូបអាហាររបស់នរណាម្នាក់ ដោយឥតបង់ប្រាក់ទេ។ យើងខំប្រឹងធ្វើការហត់នឿយ ទាំងយប់ ទាំងថ្ងៃ កុំឲ្យនរណាម្នាក់ពិបាកនឹងផ្គត់ផ្គង់យើង។
ទ្រង់មានបន្ទូលមកខ្ញុំថា៖ «រួចស្រេចអស់ហើយ! យើងជាអាល់ផា និងជាអូមេកា គឺជាដើមដំបូង និងជាចុងបំផុត។ អ្នកណាស្រេក យើងនឹងឲ្យទឹកដែលហូរចេញពីប្រភពជីវិតទៅអ្នកនោះដោយគេមិនបាច់បង់ថ្លៃឡើយ។
រសអុលឡោះ និងភរិយាថ្មោងថ្មីពោលឡើងថា៖ «សូមអញ្ជើញមក!»។ សូមឲ្យអស់អ្នកដែល បានឮពោលឡើងដែរថា៖ «សូមអញ្ជើញមក!»។ អ្នកណាស្រេក សុំអញ្ជើញមក! អ្នកណាចង់បាន សុំអញ្ជើញមកទទួលទឹកដែលផ្ដល់ជីវិត ដោយមិនបាច់បង់ថ្លៃ!