លោកអែសរ៉ាបន្លឺសំឡេងថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់យើង ដែលទ្រង់ជំរុញចិត្តស្តេច ឲ្យមានបំណងលើកកិត្តិយសដំណាក់នៃអុលឡោះតាអាឡា នៅក្រុងយេរូសាឡឹម។
យ៉ូហាន 13:2 - អាល់គីតាប ពេលនោះ អ៊ីសា និងពួកសិស្សកំពុងបរិភោគអាហារ អ៊ីព្លេសបានធ្វើឲ្យយូដាសអ៊ីស្ការីយ៉ុតជាកូនលោកស៊ីម៉ូន មានគំនិតនាំគេមកចាប់អ៊ីសា។ ព្រះគម្ពីរខ្មែរសាកល អំឡុងអាហារពេលល្ងាច មារបានបញ្ចូលគំនិតរួចហើយ ក្នុងចិត្តយូដាសកូនរបស់ស៊ីម៉ូនអ៊ីស្ការីយ៉ុត ឲ្យក្បត់ព្រះអង្គ។ Khmer Christian Bible នៅពេលបរិភោគអាហារពេលយប់នោះ អារក្សសាតាំងបានចូលទៅក្នុងចិត្ដរបស់យូដាសអ៊ីស្ការីយ៉ុត ជាកូនលោកស៊ីម៉ូនរួចជាស្រេច ដើម្បីឲ្យក្បត់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលកំពុងទទួលទានអាហារពេលល្ងាចនោះ ហើយកាលអារក្សបាននាំចិត្តយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ឲ្យនាំគេមកចាប់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះយេស៊ូ និងពួកសិស្សកំពុងបរិភោគអាហារ មារសាតាំង*បានធ្វើឲ្យយូដាសអ៊ីស្ការីយ៉ុត ជាកូនលោកស៊ីម៉ូន មានគំនិតនាំគេមកចាប់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កំពុងពេលបាយយប់នោះឯង កាលអារក្សបានបញ្ចូលចិត្តយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ឲ្យបញ្ជូនទ្រង់ហើយ |
លោកអែសរ៉ាបន្លឺសំឡេងថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់យើង ដែលទ្រង់ជំរុញចិត្តស្តេច ឲ្យមានបំណងលើកកិត្តិយសដំណាក់នៃអុលឡោះតាអាឡា នៅក្រុងយេរូសាឡឹម។
បន្ទាប់មក ខ្ញុំក្រោកនៅពេលយប់ ហើយនាំអ្នកខ្លះទៅជាមួយ តែខ្ញុំពុំបានប្រាប់ឲ្យនរណាដឹងអំពីគម្រោងការ ដែលអុលឡោះជាម្ចាស់របស់ខ្ញុំបណ្ដាលចិត្តខ្ញុំ ឲ្យគិតគូរធ្វើចំពោះក្រុងយេរូសាឡឹមឡើយ។ ក្រៅពីសត្វលាដែលខ្ញុំជិះ គ្មានសត្វណាផ្សេងទៀតនៅជាមួយខ្ញុំទេ។
ពេលនោះអ៊ីព្លេសហ្សៃតនបានចូលយូដាសហៅអ៊ីស្ការីយ៉ុតជាសិស្សម្នាក់ ក្នុងក្រុមទាំងដប់ពីរនាក់។
«ស៊ីម៉ូន! ស៊ីម៉ូនអើយ! អ៊ីព្លេសហ្សៃតនបានទាមទារសុំរែងអ្នករាល់គ្នា ដូចគេរែងអង្ករ។
អ៊ីសាមានប្រសាសន៍ថា “អ្នករាល់គ្នាមិនមែនបរិសុទ្ធគ្រប់គ្នា”ដូច្នេះ មកពីអ៊ីសាជ្រាបអំពីអ្នកដែលហៀបនឹងនាំគេមកចាប់គាត់។
ពេត្រុសនិយាយទៅគាត់ថា៖ «អាណាណាសអើយ! ហេតុដូចម្ដេចបានជាអ៊ីព្លេសហ្សៃតននៅពេញក្នុងចិត្ដអ្នក រហូតដល់ទៅកុហករសអុលឡោះដ៏វិសុទ្ធ ហើយទុកប្រាក់ដែលលក់ដីបាននោះមួយចំណែកដូច្នេះ?
សូមអរគុណអុលឡោះ ដែលបានប្រោសប្រទានឲ្យលោកទីតុសមានចិត្ដខ្នះខ្នែងចង់ជួយបងប្អូនដូចយើងដែរ
រីឯយើងទាំងអស់គ្នាវិញ ពីដើមយើងក៏ដូចពួកគេដែរ យើងបានបណ្ដោយខ្លួនទៅតាមតណ្ហាលោភលន់នៃនិស្ស័យលោកីយ៍របស់យើង យើងប្រព្រឹត្ដអំពើផ្សេងៗតាមបំណងចិត្ដគំនិតរបស់លោកីយ៍។ ពីកំណើតមកយើងជាមនុស្ស ដែលត្រូវតែទទួលទោសពីអុលឡោះ ដូចមនុស្សឯទៀតៗដែរ
ដ្បិតអុលឡោះបានបណ្ដាលឲ្យពួកគេមានចិត្ដ ធ្វើតាមផែនការរបស់ទ្រង់ គឺមូលមតិគ្នាប្រគល់រាជ្យសម្បត្តិទៅឲ្យសត្វតិរច្ឆាន រហូតដល់បន្ទូលរបស់អុលឡោះ បានសម្រេចគ្រប់ប្រការ។