ចូរនិយាយប្រាប់យើងអំពីហេតុការណ៍ ដែលនឹងកើតមាននៅពេលខាងមុខ ដូច្នេះ យើងនឹងទទួលស្គាល់ថា អ្នករាល់គ្នាពិតជាម្ចាស់មែន ចូរធ្វើការអ្វីមួយ ទោះបីអាក្រក់ក្ដីល្អក្ដី ដើម្បីឲ្យយើងឃើញ និងស្ងើចសរសើរ។
យ៉ូហាន 13:19 - អាល់គីតាប ខ្ញុំប្រាប់អ្នករាល់គ្នា ពីឥឡូវនេះ ឲ្យហើយមុនការណ៍ទាំងនោះកើតមាន។ កាលណាហេតុការណ៍ទាំងនោះមកដល់ អ្នករាល់គ្នានឹងជឿថា ខ្ញុំពិតជាម្ចាស់មែន។ ព្រះគម្ពីរខ្មែរសាកល “ខ្ញុំប្រាប់អ្នករាល់គ្នាពីឥឡូវនេះ មុនការនោះកើតឡើង ដើម្បីកាលណាការនោះកើតឡើង អ្នករាល់គ្នាបានជឿថា គឺខ្ញុំហ្នឹងហើយជាព្រះអង្គនោះ។ Khmer Christian Bible ពេលនេះខ្ញុំប្រាប់អ្នករាល់គ្នាឲ្យហើយ មុនការនោះកើតឡើង ដើម្បីនៅពេលការនោះកើតឡើង នោះអ្នករាល់គ្នានឹងជឿថា គឺខ្ញុំមែន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នា មុននឹងហេតុការណ៍នោះកើតឡើង ដើម្បីកាលណាហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងជឿថា គឺខ្ញុំនេះហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនិយាយប្រាប់អ្នករាល់គ្នាពីឥឡូវនេះឲ្យហើយ មុនការណ៍ទាំងនោះកើតមាន។ កាលណាការណ៍ទាំងនោះមកដល់ អ្នករាល់គ្នានឹងជឿថា ខ្ញុំពិតជាព្រះជាម្ចាស់មែន ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំប្រាប់អ្នករាល់គ្នាតាំងពីឥឡូវនេះ មុនដែលការនោះកើតមក ដើម្បីកាលណាបានកើតមកដល់ នោះឲ្យអ្នករាល់គ្នាបានជឿថា គឺខ្ញុំនេះហើយ |
ចូរនិយាយប្រាប់យើងអំពីហេតុការណ៍ ដែលនឹងកើតមាននៅពេលខាងមុខ ដូច្នេះ យើងនឹងទទួលស្គាល់ថា អ្នករាល់គ្នាពិតជាម្ចាស់មែន ចូរធ្វើការអ្វីមួយ ទោះបីអាក្រក់ក្ដីល្អក្ដី ដើម្បីឲ្យយើងឃើញ និងស្ងើចសរសើរ។
អុលឡោះតាអាឡាមានបន្ទូលថា: អ្នករាល់គ្នានេះហើយជាសាក្សីរបស់យើង អ្នករាល់គ្នានេះហើយជាអ្នកបម្រើរបស់យើង។ យើងបានជ្រើសរើសអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងឮ និងជឿលើយើង ព្រមទាំងយល់ថា មានតែយើងនេះទេ ជាអុលឡោះ។ នៅមុនយើងគ្មានម្ចាស់ណាទេ នៅក្រោយយើងក៏គ្មានម្ចាស់ណាទៀតដែរ។
យើងបានប្រាប់ឲ្យអ្នកដឹងជាមុនយ៉ាងយូរ យើងបានឲ្យអ្នកដឹងមុនហេតុការណ៍មកដល់ ដើម្បីកុំឲ្យអ្នកពោលថា “គឺរូបបដិមារបស់ខ្ញុំដែលបានធ្វើការនេះ គឺរូបព្រះ ឬរូបដែលខ្ញុំសិត បានបង្គាប់ឲ្យហេតុការណ៍កើតមាន”។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មានបន្ទូលថា៖ «យើងចាត់អ្នកនាំសាររបស់យើងឲ្យទៅមុន ដើម្បីរៀបចំផ្លូវសម្រាប់យើង។ រំពេចនោះ អុលឡោះជាអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងចូលក្នុងម៉ាស្ជិទរបស់ទ្រង់។ រីឯទូតនៃសម្ពន្ធមេត្រី ដែលអ្នករាល់គ្នារង់ចាំ កំពុងតែមកហើយ»។
យ៉ះយ៉ាបានផ្ដល់សក្ខីភាពអំពីគាត់ ដោយប្រកាសថា៖ «គឺគាត់នេះហើយដែលខ្ញុំនិយាយថា “អ្នកមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតគាត់មានជីវិតមុនខ្ញុំ”»។
ខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងឥឡូវនេះ មុនហេតុការណ៍ទាំងនោះកើតឡើង។ លុះដល់ហេតុការណ៍ទាំងនោះកើតឡើង អ្នករាល់គ្នានឹងជឿ។
ខ្ញុំបាននិយាយសេចក្ដីនេះប្រាប់អ្នករាល់គ្នា លុះដល់ពេលកំណត់ អ្នករាល់គ្នានឹងនឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់គ្នារួចស្រេចហើយ។ កាលពីមុន ខ្ញុំមិននិយាយប្រាប់អ្នករាល់គ្នាទេ ពីព្រោះកាលណោះខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ»។
អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «កាលណាអ្នករាល់គ្នាលើកបុត្រាមនុស្សឡើងពុំខាន ហើយអ្នករាល់គ្នានឹងដឹងថា ខ្ញុំមិនធ្វើការអ្វីមួយ ដោយសំអាងលើខ្លួនខ្ញុំផ្ទាល់ឡើយ គឺខ្ញុំថ្លែងតែសេចក្ដីណាដែលបិតាខ្ញុំមានបន្ទូលប្រាប់មកខ្ញុំប៉ុណ្ណោះ។
អ៊ីសាមានប្រសាសន៍ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មុនអ៊ីព្រហ៊ីមកើតមក ខ្ញុំមានជីវិតរួចស្រេចទៅហើយ»។