Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 43:10 - អាល់គីតាប

10 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​សាក្សី​របស់​យើង អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​អ្នក​បម្រើ​របស់​យើង។ យើង​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ឮ និង​ជឿ​លើ​យើង ព្រម​ទាំង​យល់​ថា មាន​តែ​យើង​នេះ​ទេ ជា​អុលឡោះ។ នៅ​មុន​យើង​គ្មាន​ម្ចាស់​ណា​ទេ នៅ​ក្រោយ​យើង​ក៏​គ្មាន​ម្ចាស់​ណា​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “អ្នករាល់គ្នា​ជា​សាក្សី​របស់យើង និង​ជា​អ្នកបម្រើ​របស់យើង​ដែល​យើង​បាន​ជ្រើសរើស ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ស្គាល់ និង​ជឿលើ​យើង ព្រមទាំង​ដើម្បីឲ្យ​យល់ច្បាស់​ថា គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ​; មុន​យើង គ្មាន​ព្រះ​ណា​ត្រូវបាន​សូនឡើង​ទេ ហើយ​ក្រោយ​យើង ក៏​មិន​មាន​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង ហើយ​ជា​អ្នក​បម្រើ​ដែល​យើង​បាន​រើស​តាំង ដើម្បី​ឲ្យ​បាន​ស្គាល់ ហើយ​ជឿ​ដល់យើង ព្រម​ទាំង​យល់​ថា គឺ​យើង​នេះ​ហើយ ឥត​មាន​ព្រះ​ណា​កើត​មក​មុន​យើង​ទេ ហើយ​នៅ​ក្រោយ​យើង​ក៏​គ្មាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​សាក្សី​របស់​យើង អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​អ្នក​បម្រើ​របស់​យើង។ យើង​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ឮ និង​ជឿ​លើ​យើង ព្រម​ទាំង​យល់​ថា មាន​តែ​យើង​នេះ​ទេ ជា​ព្រះ‌ជាម្ចាស់។ នៅ​មុន​យើងគ្មាន​ព្រះ​ណា​ទេ នៅ​ក្រោយ​យើង​ក៏​គ្មាន​ព្រះ​ណា​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​អញ ហើយ​ជា​អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង ដើម្បី​ឲ្យ​បាន​ស្គាល់ ហើយ​ជឿ​ដល់​អញ ព្រម​ទាំង​យល់​ថា គឺ​អញ​នេះ​ហើយ ឥត​មាន​ព្រះ​ណា​កើត​មក​មុន​អញ​ទេ ហើយ​ក្រោយ​អញ​ក៏​ឥត​មាន​ដែរ

សូមមើលជំពូក ចម្លង




អេសាយ 43:10
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំពោះ​ទ្រង់​វិញ ទ្រង់​នៅ​តែ​ដដែល អាយុ​របស់​ទ្រង់​គ្មាន​ទី​បញ្ចប់​ទេ។​


ហារូន​លាត​ដៃ​សន្ធឹង​ទៅ​លើ​ទឹក​នៅ​ស្រុក​អេស៊ីប នោះ​កង្កែប​ក៏​លោត​ចេញ​មក​រាត​ត្បាត​ស្រុក​អេស៊ីប។


ដូច្នេះ មនុស្ស​ទាំង​អស់​នឹង​ឃើញ ហើយ​ដឹង ព្រម​ទាំង​ពិចារណា និង​យល់​ជា​មួយ​គ្នា​ថា គឺអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏‌វិសុទ្ធ នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​បាន​ផ្ដួច‌ផ្ដើម​ធ្វើ​ការ​ទាំង​នោះ ដោយ​ដៃ​របស់​ទ្រង់​ផ្ទាល់។


តើ​នរណា​បាន​គ្រោង​ទុក និង​សម្រេច​ព្រឹត្តិ‌ការណ៍​ទាំង​នេះ? គឺ​អុលឡោះ​ដែល​បាន​ណែ‌នាំ​មនុស្ស​គ្រប់​ជំនាន់ តាំង​ពី​ដើម​ដំបូង​រៀង​មក។ យើង​ជាអុលឡោះ‌តាអាឡា​ដែល​នៅ​មុន​គេ ហើយ​យើង​ក៏​នៅ​ជា​មួយ មនុស្ស​ចុង​ក្រោយ​បង្អស់​ដែរ។


ចំពោះ​អ្នក​វិញ ជន‌ជាតិ​អ៊ីស្រ‌អែល​ជា​អ្នក​បម្រើ​របស់​យើង កូន​ចៅ​យ៉ាកកូប​ដែល​យើង​បាន​ជ្រើស​រើស ពូជ‌ពង្ស​របស់​អ៊ីព្រហ៊ីម ដែល​ជា​មិត្ត​សម្លាញ់​របស់​យើង​អើយ!


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: អ្នក​នេះ​ហើយ​ជា​អ្នក​បម្រើ ដែល​យើង​គាំទ្រ ជា​អ្នក​ដែល​យើង​បាន​ជ្រើស​រើស និង​ជា​ទី​គាប់​ចិត្ត​របស់​យើង។ យើង​ដាក់​រស​របស់​យើង​លើ​គាត់។ គាត់​នឹង​បង្ហាញ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ ស្គាល់​សេចក្តី​សុចរិត។


មាន​តែ​យើង​ទេ ដែល​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង និង​សង្គ្រោះ​អ្នក​រាល់​គ្នា រីឯ​ព្រះ​ដទៃ​ទៀត​មិន​បាន​ធ្វើ​បែប​នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ។ ដូច្នេះ អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើង ហើយ​យើង​ជា​អុលឡោះ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


យើង​នេះ​ហើយ​ជាអុលឡោះ‌តាអាឡា គ្មាន​ម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ណា​ទេ ទោះ​បី​អ្នក​មិន​ស្គាល់​យើង​ក្តី ក៏​យើង​បាន​ប្រគល់​ឲ្យ​អ្នក​មាន​អំណាច


ដើម្បី​ឲ្យ​មនុស្ស​ក្នុង​ពិភព​លោក​ទាំង​មូល តាំង​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច ទទួល​ស្គាល់​ថា ក្រៅ​ពី​យើង ព្រះ​ឯ​ទៀតៗ​សុទ្ធ​តែ​ឥត​បាន​ការ។ យើង​នេះ​ហើយ​ជាអុលឡោះ‌តាអាឡា គ្មាន​ម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។


កូន​ចៅ​យ៉ាកកូប ពូជ‌ពង្ស​អ៊ីស្រ‌អែល ដែល​យើង​ត្រាស់​ហៅ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​យើង! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត។


គ្រូ​អប់រំ​កូន​ចៅ​របស់​អ្នក​សុទ្ធ​តែ​ជា​ស្ដេច ហើយ​មេ​ដោះ​របស់​គេ​សុទ្ធ​តែ​ជា​ម្ចាស់‌ក្សត្រី ស្ដេច​ទាំង​នោះ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អ្នក អោន​មុខ​ដល់​ដី ក្រោម​ល្អង​ធូលី​ជើង​របស់​អ្នក។ ពេល​នោះ អ្នក​នឹង​ដឹង​ថា យើង​ជាអុលឡោះ‌តាអាឡា អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​យើង នឹង​មិន​ខក​ចិត្ត​ឡើយ។


យើង​បាន​តែង‌តាំង​ទត ឲ្យ​ធ្វើ​ជា​សាក្សី​របស់​យើង នៅ​មុខ​កុល‌សម្ព័ន្ធ​ទាំង​អស់ ព្រម​ទាំង​ឲ្យ​ធ្វើ​ជា​មគ្គទេសក៍ ដឹក​នាំ​ប្រជា‌ជាតិ​ទាំង‌ឡាយ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា៖ «សូរ៉ូ‌បាបិល ជា​កូន​របស់​សាល‌ធាល​អើយ អ្នក​ជា​អ្នក​បម្រើ​របស់​យើង - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៅ​ថ្ងៃ​នោះ យើង​នឹង​តែង‌តាំង​អ្នក​ឲ្យ ធ្វើ​ជា​ត្រា​របស់​យើង​ផ្ទាល់ ព្រោះ​យើង​បាន​ជ្រើស​រើស​អ្នក​ហើយ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


ហើយ​អ្នក​រាល់​គ្នា​ក៏​ធ្វើ​ជា​បន្ទាល់​អំពី​ខ្ញុំ​ដែរ ពី‌ព្រោះ​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​ខ្ញុំ តាំង​ពី​ដើម​រៀង​មក។


រីឯ​សេចក្ដី​ដែល​មាន​កត់‌ត្រា​មក​នេះ គឺ​ក្នុង​គោល​បំណង​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ថា អ៊ីសា​ពិត​ជា​អាល់ម៉ា‌ហ្សៀស និង​ពិត​ជា​បុត្រា​របស់​អុលឡោះ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ដែល​ជឿ​មាន​ជីវិត ដោយ​រួម​ជា​មួយ​គាត់។


ប៉ុន្ដែ អ្នក​រាល់​គ្នា​នឹង​ទទួល​អំណាច​មួយ គឺ​អំណាច​នៃ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំ នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា​ទាំង​មូល ក្នុង​ស្រុក​សាម៉ារី និង​រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី»។


បើ​ដូច្នេះ បាន​សេចក្ដី​ថា យើង​ជា​បន្ទាល់​ក្លែង‌ក្លាយ អំពី​អុលឡោះ​ដោយ​ផ្ដល់​សក្ខី‌ភាព​ខុស​ថា អុលឡោះ​បាន​ប្រោស​អាល់ម៉ា‌ហ្សៀស​ឲ្យ​រស់​ឡើង​វិញ។ ប៉ុន្ដែ ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ អុលឡោះ​ក៏​មិន​បាន​ប្រោស​អាល់ម៉ា‌ហ្សៀស​ឲ្យ​រស់​ឡើង​វិញ​ដែរ


ឥឡូវ​នេះ ចូរ​ទទួល​ស្គាល់​ថា មាន​តែ​យើង​ប៉ុណ្ណោះ​ដែល​ជាអុលឡោះ‌តាអាឡា ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។ យើង​ផ្តល់​ជីវិត និង​ដក​ជីវិត យើង​ធ្វើ​ឲ្យ​របួស និង​ធ្វើ​ឲ្យ​ជា​វិញ គ្មាន​នរណា​អាច​រំដោះ​ពី​ដៃ​យើង​បាន​ទេ។


អ្នក​បាន​ឃើញ​ការ​ទាំង​នោះ ដើម្បី​ទទួល​ស្គាល់​ថា អុលឡោះ‌តាអាឡា​ពិត​ជា​ម្ចាស់​មែន ក្រៅ​ពី​ទ្រង់​គ្មាន​ម្ចាស់​ណា​ទៀត​ឡើយ។


ដូច្នេះ ចូរ​ទទួល​ស្គាល់​នៅ​ថ្ងៃ​នេះ ហើយ​ចង​ចាំ​ថា អុលឡោះ‌តាអាឡា​ពិត​ជា​ម្ចាស់ នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គ្មាន​ម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។


ផ្ទុយ​ទៅ​វិញ អ៊ីសា​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ មក​យក​ឋានៈ​ជា​អ្នក​បម្រើ អ៊ីសា​បាន​ទៅ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ ហើយ​ក៏​រស់​នៅ​ក្នុង​ភាព​ជា មនុស្ស​សាមញ្ញ​ដែរ។


បង​ប្អូន​បាន​ទទួល​ការ​អប់រំ​នេះ ពី​សំណាក់​លោក​អេប៉ា‌ប្រាស​ដ៏​ជា​ទី​ស្រឡាញ់​ដែល​រួម​ការ‌ងារ​ជា​មួយ​យើង។ គាត់​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​អាល់ម៉ា‌ហ្សៀស​សម្រាប់​បង​ប្អូន។


លោក​យ៉ូហាន​បាន​ធ្វើ​ជា​បន្ទាល់ អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ឃើញ គឺ​ជា​បន្ទូល​របស់​អុលឡោះ និង​ជា​សក្ខី‌ភាព​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។


និង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ប្រណី‌សន្ដោស ព្រម​ទាំង​ប្រទាន​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន​ដែរ! អ៊ីសា​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ គាត់​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ហើយ​គាត់​ជា​អធិបតី​លើ​ស្ដេច​ទាំង​អស់​នៅ​ផែនដី។ អ៊ីសា​ស្រឡាញ់​យើង និង​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ‌សារ​ឈាម​របស់​គាត់​ផ្ទាល់។


«ចូរ​សរសេរ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់​ក្រុម‌ជំអះ​នៅ​ក្រុង​ឡៅឌី‌សេ ដូច​ត​ទៅ​នេះ៖ អ្នក​ដែល​ជា‌អាម៉ីន​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ និង​ពិត​ប្រាកដ ហើយ​ជា​ប្រភព​នៃ​អ្វីៗ​ទាំង​អស់ ដែល​អុលឡោះ​បាន​បង្កើត​មក គាត់​មាន​បន្ទូល​ថាៈ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម