ទោះបីឫសរបស់វាកាន់តែចាស់នៅក្នុងដី ទោះបីគល់របស់វាងាប់នៅក្នុងធូលីដីក្ដី
យ៉ូហាន 12:24 - អាល់គីតាប ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រាប់ស្រូវធ្លាក់ដល់ដី ហើយបើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល។ ផ្ទុយទៅវិញ បើគ្រាប់ស្រូវនោះងាប់វានឹងបង្កើតផលបានច្រើន។ ព្រះគម្ពីរខ្មែរសាកល ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា លុះត្រាតែគ្រាប់ស្រូវធ្លាក់ទៅដីហើយងាប់ ពុំនោះទេ វានៅតែមួយដដែល ប៉ុន្តែប្រសិនបើងាប់វិញ វាបង្កើតផលជាច្រើន។ Khmer Christian Bible ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា គ្រាប់ស្រូវដែលធ្លាក់ចុះទៅដី បើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល ប៉ុន្ដែបើងាប់វិញ នោះទើបបង្កើតផលបានច្រើន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះនៅវាតែមួយដដែល តែបើស្រូវនោះងាប់ វានឹងបង្កើតផលបានជាច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រាប់ស្រូវធ្លាក់ដល់ដី ហើយបើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល។ ផ្ទុយទៅវិញ បើគ្រាប់ស្រូវនោះងាប់ វានឹងបង្កើតផលបានច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជាច្រើនឡើង |
ទោះបីឫសរបស់វាកាន់តែចាស់នៅក្នុងដី ទោះបីគល់របស់វាងាប់នៅក្នុងធូលីដីក្ដី
បំពង់ករបស់ខ្ញុំស្ងួតដូចដីបែកក្រហែង អណ្ដាតខ្ញុំស្អិតជាប់នឹងកន្លើត ទ្រង់បានទុកឲ្យខ្ញុំស្លាប់ក្នុងធូលីដី។
នៅក្នុងស្រុក សូមឲ្យមានស្រូវយ៉ាងបរិបូណ៌ នៅតាមកំពូលភ្នំ សូមឲ្យមានភោគផលច្រើន ដូចនៅស្រុកលីបង់ ហើយនៅក្នុងទីក្រុង សូមឲ្យប្រជាជនកើនចំនួនឡើង ដូចស្មៅនៅតាមទីវាល។
រីឯស្រូវវិញ គាត់មិនកិនទេ គឺគាត់គ្រាន់តែបោកបែនប៉ុណ្ណោះ តែមិនមែនបោកបែនរហូតឡើយ។ គាត់បររទេះសេះបញ្ជាន់ស្រូវនោះ តែគាត់មិនកិនវាឲ្យទៅជាម្សៅទេ។
ដ្បិតអាល់ម៉ាហ្សៀសបានស្លាប់ និងបានរស់ឡើងវិញ ដើម្បីធ្វើជាអម្ចាស់ទាំងលើមនុស្សស្លាប់ទាំងលើមនុស្សរស់។