ពីរឆ្នាំក្រោយមក ពួកគង្វាលរបស់សម្តេចអាប់សាឡុម កាត់រោមចៀមនៅបាល-ហាសោរ ជិតភូមិអេប្រាអ៊ីម។ សម្តេចអាប់សាឡុមបានអញ្ជើញកូនទាំងអស់របស់ស្តេចទត ឲ្យមកចូលរួមដែរ។
យ៉ូហាន 11:54 - អាល់គីតាប ហេតុដូច្នេះហើយបានជាអ៊ីសាមិនទៅមក ដោយចេញមុខឲ្យជនជាតិយូដាឃើញទៀតឡើយ គឺអ៊ីសាចាកចេញពីទីនោះ ឆ្ពោះទៅតំបន់ជិតវាលរហោស្ថាន ត្រង់ភូមិមួយឈ្មោះអេប្រាអ៊ីម ហើយអ៊ីសាស្នាក់នៅ ក្នុងភូមិនោះជាមួយពួកសិស្ស។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះយេស៊ូវលែងយាងដោយបើកចំហនៅក្នុងចំណោមជនជាតិយូដាទៀតឡើយ ប៉ុន្តែយាងចាកចេញពីទីនោះទៅជនបទជិតទីរហោស្ថាន ដល់ទីក្រុងមួយដែលគេហៅថាអេប្រាអិម ហើយស្នាក់នៅទីនោះជាមួយពួកសិស្ស។ Khmer Christian Bible ដូច្នេះហើយ ព្រះយេស៊ូមិនយាងនៅក្នុងចំណោមពួកជនជាតិយូដាដោយចេញមុខទៀតទេ គឺព្រះអង្គចាកចេញពីទីនោះឆ្ពោះទៅតំបន់ក្បែរទីរហោឋាន ត្រង់ក្រុងមួយឈ្មោះអេប្រាអិម រួចក៏គង់នៅទីនោះជាមួយពួកសិស្ស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះយេស៊ូវមិនយាងទៅមកដោយចេញមុខ ឲ្យពួកសាសន៍យូដាឃើញទៀតឡើយ គឺព្រះអង្គយាងទៅឯស្រុកស្រែក្បែរទីរហោស្ថានវិញ ដល់ភូមិមួយហៅថា អេប្រាអិម ហើយគង់នៅទីនោះជាមួយពួកសិស្ស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុដូច្នេះហើយបានជាព្រះអង្គមិនយាងទៅមក ដោយចេញមុខឲ្យជនជាតិយូដាឃើញទៀតឡើយ គឺព្រះអង្គចាកចេញពីទីនោះឆ្ពោះទៅតំបន់ជិតវាលរហោស្ថាន ត្រង់ភូមិមួយឈ្មោះអេប្រាអ៊ីម ហើយព្រះអង្គស្នាក់នៅក្នុងភូមិនោះជាមួយពួកសិស្ស*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាព្រះយេស៊ូវ មិនបានយាងនៅក្នុងពួកសាសន៍យូដា ឲ្យគេឃើញទៀតទេ គឺទ្រង់យាងទៅឯស្រុកស្រែក្បែរទីរហោស្ថានវិញ ដល់ភូមិ១ហៅថា អេប្រាអិម ក៏គង់នៅទីនោះជាមួយនឹងពួកសិស្ស។ |
ពីរឆ្នាំក្រោយមក ពួកគង្វាលរបស់សម្តេចអាប់សាឡុម កាត់រោមចៀមនៅបាល-ហាសោរ ជិតភូមិអេប្រាអ៊ីម។ សម្តេចអាប់សាឡុមបានអញ្ជើញកូនទាំងអស់របស់ស្តេចទត ឲ្យមកចូលរួមដែរ។
ស្តេចអប៊ីយ៉ាដេញតាមស្តេចយេរ៉ូបោម ហើយដណ្តើមយកបានក្រុងខ្លះពីស្តេចយេរ៉ូបោម គឺក្រុងបេតអែល និងស្រុកភូមិនៅជុំវិញ ក្រុងយេសាណា និងស្រុកភូមិនៅជុំវិញ ក្រុងអេប្រុន និងស្រុកភូមិនៅជុំវិញ។
អ៊ីសាទៅត្រើយខាងនាយទន្លេយ័រដាន់ជាថ្មីម្ដងទៀត ត្រង់កន្លែងដែលយ៉ះយ៉ាធ្លាប់ជ្រមុជទឹកឲ្យបណ្ដាជនកាលពីមុន រួចអ៊ីសានៅទីនោះ។
អ៊ីសាមានប្រសាសន៍ទៅលោកវិញថា៖ «ខ្ញុំបាននិយាយ ដោយចេញមុខប្រាប់មនុស្សលោក ខ្ញុំតែងបង្រៀននៅក្នុងសាលាប្រជុំ និងនៅក្នុងម៉ាស្ជិទ ជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា គឺឥតនិយាយក្នុងទីលាក់កំបាំងទេ។
ក្រោយមក អ៊ីសាដើរចុះឡើងកាត់ស្រុកកាលីឡេ ដ្បិតគាត់មិនពេញចិត្តទៅស្រុកយូដាឡើយ ព្រោះជនជាតិយូដារកសម្លាប់គាត់។
កាលប្អូនៗរបស់អ៊ីសាធ្វើដំណើរទៅចូលរួមពិធីបុណ្យផុតអស់ទៅ អ៊ីសាក៏ឡើងទៅដែរ ប៉ុន្ដែ គាត់ទៅស្ងាត់ៗ មិនឲ្យនរណាឃើញឡើយ។
អ្នកដែលចង់ឲ្យគេស្គាល់ខ្លួនមិនធ្វើការអ្វីដោយលាក់កំបាំងឡើយ។ បើបងធ្វើការអស្ចារ្យយ៉ាងនេះត្រូវបង្ហាញឲ្យមនុស្សលោកឃើញផង»។