ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 11:50 - អាល់គីតាប

តើ​អស់​លោក​គិត​មិន​ឃើញ​ទេ​ឬ​ថា បើ​មនុស្ស​តែ​ម្នាក់​ស្លាប់ ជា​ប្រយោជន៍​ដល់​ប្រជា‌រាស្ដ្រ​នោះ ប្រសើរ​ជាង​ទុក​ឲ្យ​ជាតិ​ទាំង​មូល​ត្រូវ​វិនាស!»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក៏មិន​ពិចារណា​ដែរ​ថា ដែល​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​ប្រជាជន ហើយ​ប្រជាជាតិ​ទាំងមូល​មិន​វិនាស ជាប្រយោជន៍​ដល់​អស់លោក”។

សូមមើលជំពូក

Khmer Christian Bible

ហើយ​ក៏​មិន​បាន​គិត​ឃើញ​ថា​ បើ​មាន​មនុស្ស​ណា​ម្នាក់​ស្លាប់​ជំនួស​ប្រជាជន​ នោះ​ជា​ការ​ប្រសើរ​សម្រាប់​អស់​លោក​ ហើយ​ជនជាតិ​ទាំង​មូល​ក៏​មិន​វិនាស​ដែរ»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​មិន​យល់​ថា បើ​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្តា‌ជន​នេះ នោះ​មាន​ប្រយោជន៍​ជាង ដើម្បី​កុំ​ឲ្យ​សាសន៍​ទាំង​មូល​ត្រូវ​វិនាស»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​អស់​លោក​គិត​មិន​ឃើញ​ទេ​ឬ​ថា បើ​មនុស្ស​តែ​ម្នាក់​ស្លាប់​ជា​ប្រយោជន៍​ដល់​ប្រជា‌រាស្ត្រ​នោះ ប្រសើរ​ជាង​ទុក​ឲ្យ​ជាតិ​ទាំង​មូល​ត្រូវ​វិនាស!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​មិន​គិត​ពិចារណា​ឃើញ​ថា បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្តាជន នោះ​មាន​ប្រយោជន៍ ដល់​អ្នក​រាល់​គ្នា​ជា​ជាង ដើម្បី​កុំ​ឲ្យ​ជាតិ​យើង​នេះ​ត្រូវ​វិនាស​ទាំង​អស់​ឡើយ

សូមមើលជំពូក



យ៉ូហាន 11:50
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ភ្នែក​ស្ដាំ​របស់​អ្នក នាំ​អ្នក​ឲ្យ​ប្រព្រឹត្ដ​អំពើ​បាប ចូរ​ខ្វេះ​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​ភ្នែក​តែ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរ៉កា។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​មែន គឺ​អាល់ម៉ា‌ហ្សៀស​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី។


ប្រសិន​បើ​យើង​បណ្ដោយ​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​ត​ទៅ​ទៀត ប្រជា‌ជន​មុខ​តែ​ជឿ​ទៅ​លើ​គាត់​ទាំង​អស់​គ្នា ហើយ​ជន‌ជាតិ​រ៉ូម៉ាំង​នឹង​មក​បំផ្លាញ​ម៉ាស្ជិទ និង​បំបាត់​ជាតិ​សាសន៍​របស់​យើង​ជា​មិន​ខាន»។


គឺ​លោក​កៃផាស​នេះ​ហើយ ដែល​បាន​ឲ្យ​យោបល់​ទៅ​ជន‌ជាតិ​យូដា​ថា “គួរ​ឲ្យ​មនុស្ស​តែ​ម្នាក់​ស្លាប់ ជា​ប្រយោជន៍​ដល់​ប្រជា‌រាស្ដ្រ”។


តាំង​ពី​ពេល​នោះ​មក លោក​ពីឡាត​រក​មធ្យោបាយ​ដោះ​លែង​អ៊ីសា ប៉ុន្ដែ ជន‌ជាតិ​យូដា​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «បើ​លោក​ដោះ​លែង​ជន​នេះ លោក​មិន​មែន​ជា​មិត្ដ​សម្លាញ់​របស់​ស្តេច​អធិរាជ​ឡើយ ដ្បិត​អ្នក​ណា​តាំង​ខ្លួន​ជា​ស្ដេច អ្នក​នោះ​ប្រឆាំង​នឹង​ស្តេច​អធិរាជ!»។


បើ​ដូច្នេះ ម្ដេច​ក៏​យើង​មិន​នាំ​គ្នា​ប្រព្រឹត្ដ​អំពើ​អាក្រក់ ដើម្បី​ឲ្យ​មាន​ផល​ល្អ​កើត​ចេញ​មក ដូច​អ្នក​ខ្លះ​ដែល​មួល​បង្កាច់​យើង​ថា យើង​បាន​និយាយ​បែប​នេះ! អ្នក​ទាំង​នោះ​មុខ​តែ​ទទួល​ទោស​ជា​ពុំ‌ខាន!