ខ្ញុំមិនយកអ្វីៗដែលជាសម្បត្តិរបស់ស្តេចសោះឡើយ សូម្បីតែអំបោះមួយសរសៃ ឬខ្សែស្បែកជើងមួយ ក៏ខ្ញុំមិនយកដែរ កុំឲ្យស្តេចមានប្រសាសន៍ថា “យើងបានធ្វើឲ្យអ៊ីប្រាំទៅជាអ្នកមាន”។
យ៉ូហាន 1:27 - អាល់គីតាប គាត់មកក្រោយខ្ញុំ គាត់មានឋានៈខ្ពង់ខ្ពស់ណាស់ សូម្បីតែឲ្យខ្ញុំស្រាយខ្សែស្បែកជើងជូនគាត់ ក៏មិនសមនឹងឋានៈរបស់គាត់ផង»។ ព្រះគម្ពីរខ្មែរសាកល ជាម្នាក់ដែលនឹងមកក្រោយខ្ញុំ ដែលខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែស្បែកជើងរបស់លោកផង”។ Khmer Christian Bible ព្រះអង្គយាងមកក្រោយខ្ញុំ ហើយខ្ញុំមិនស័ក្តិសមនឹងស្រាយខ្សែស្បែកជើងឲ្យព្រះអង្គផង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺមួយអង្គដែលមកក្រោយខ្ញុំ ខ្ញុំមិនសមនឹងស្រាយខ្សែសុព័ណ៌បាទព្រះអង្គផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមកក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ សូម្បីតែឲ្យខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈរបស់លោកផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺព្រះអង្គនោះហើយ ដែលមកក្រោយខ្ញុំ តែបានគង់នៅមុនខ្ញុំ ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ទេ |
ខ្ញុំមិនយកអ្វីៗដែលជាសម្បត្តិរបស់ស្តេចសោះឡើយ សូម្បីតែអំបោះមួយសរសៃ ឬខ្សែស្បែកជើងមួយ ក៏ខ្ញុំមិនយកដែរ កុំឲ្យស្តេចមានប្រសាសន៍ថា “យើងបានធ្វើឲ្យអ៊ីប្រាំទៅជាអ្នកមាន”។
ខ្ញុំធ្វើពិធីជ្រមុជអ្នករាល់គ្នាក្នុងទឹក ដើម្បីឲ្យអ្នករាល់គ្នាបានកែប្រែចិត្ដគំនិត ប៉ុន្ដែ អ្នកដែលមកក្រោយខ្ញុំ គាត់មានកម្លាំងខ្លាំងជាងខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់សូម្បីតែដោះស្បែកជើងជូនគាត់ ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់គាត់ផង។ គាត់នឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ក្នុងរសអុលឡោះដ៏វិសុទ្ធ និងដោយភ្លើងវិញ។
យ៉ះយ៉ាប្រកាសប្រាប់បណ្ដាជនថា៖ «អ្នកដែលមានកម្លាំងខ្លាំងជាងខ្ញុំ នឹងមកតាមក្រោយខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែអោនស្រាយខ្សែស្បែកជើងជូនគាត់ ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់គាត់ផង។
យ៉ះយ៉ាមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងទឹក ប៉ុន្តែអ្នកដែលមានកម្លាំងខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនគាត់ ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់គាត់ផង គាត់នឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងរសអុលឡោះដ៏វិសុទ្ធ និងដោយភ្លើងវិញ។
យ៉ះយ៉ាបានផ្ដល់សក្ខីភាពអំពីគាត់ ដោយប្រកាសថា៖ «គឺគាត់នេះហើយដែលខ្ញុំនិយាយថា “អ្នកមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតគាត់មានជីវិតមុនខ្ញុំ”»។
គឺអ្នកនេះហើយ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា “អ្នកដែលមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតគាត់មានជីវិតមុនខ្ញុំ”។
មានមនុស្សជាច្រើននាំគ្នាមកជួបអ៊ីសា គេពោលថា៖ «យ៉ះយ៉ាពុំបានធ្វើទីសំគាល់ណាមួយឡើយ ប៉ុន្ដែ ពាក្យទាំងប៉ុន្មានដែលគាត់និយាយអំពីលោកនេះ សុទ្ធតែត្រូវទាំងអស់»។
ពេលយ៉ះយ៉ាបំពេញមុខងាររបស់គាត់ ចប់សព្វគ្រប់ហើយ គាត់មានប្រសាសន៍ថាៈ “ខ្ញុំនេះមិនមែនជាអ្នក ដែលបងប្អូនទន្ទឹងរង់ចាំនោះទេ។ ឥឡូវនេះ មានម្នាក់មកតាមក្រោយខ្ញុំ គាត់មានឋានៈខ្ពង់ខ្ពស់ណាស់ បើខ្ញុំស្រាយខ្សែស្បែកជើងជូនគាត់ ក៏មិនសមនឹងឋានៈរបស់គាត់ផង”។
លោកប៉ូលក៏មានប្រសាសន៍ថា៖ «យ៉ះយ៉ាបានធ្វើពិធីជ្រមុជទឹកឲ្យអស់អ្នកដែលកែប្រែចិត្ដគំនិត ទាំងមានប្រសាសន៍ប្រាប់ប្រជាជនឲ្យជឿលើមនុស្សម្នាក់ដែលមកក្រោយគាត់ គឺអ៊ីសានេះហើយ»។