Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 1:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 គឺ​មួយ​អង្គ​ដែល​មក​ក្រោយ​ខ្ញុំ ខ្ញុំ​មិន​សម​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ព្រះ‌អង្គ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 ជា​ម្នាក់​ដែល​នឹង​មក​ក្រោយ​ខ្ញុំ ដែល​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែស្បែកជើង​របស់​លោក​ផង”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 ព្រះអង្គ​យាង​មក​ក្រោយ​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្តិសម​នឹង​ស្រាយ​ខ្សែ​ស្បែកជើង​ឲ្យ​ព្រះអង្គ​ផង»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 លោក​មក​ក្រោយ​ខ្ញុំ លោក​មាន​ឋានៈ​ខ្ពង់‌ខ្ពស់​ណាស់ សូម្បី​តែ​ឲ្យ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​របស់​លោក​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 គឺ​ព្រះ‌អង្គ​នោះ​ហើយ ដែល​មក​ក្រោយ​ខ្ញុំ តែ​បាន​គង់​នៅ​មុន​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ទ្រង់​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 គាត់​មក​ក្រោយ​ខ្ញុំ គាត់​មាន​ឋានៈ​ខ្ពង់‌ខ្ពស់​ណាស់ សូម្បី​តែ​ឲ្យ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​គាត់ ក៏​មិន​សម​នឹង​ឋានៈ​របស់​គាត់​ផង»។

សូមមើលជំពូក ចម្លង




យ៉ូហាន 1:27
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូល‌បង្គំ​នឹង​មិន​យក​អ្វី​សោះ​ឡើយ សូម្បី​តែ​ចេស​មួយ​សរសៃ ខ្សែ​ស្បែក​ជើង​មួយ ឬ​អ្វីៗ​ដែលជា​របស់​ព្រះ‌ករុណា​ឡើយ ក្រែង​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ថា "យើង​បាន​ធ្វើ​ឲ្យ​អាប់‌រ៉ាម​ក្លាយ​ជា​អ្នក​មាន"។


ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក​សម្រាប់​ការ​ប្រែ​ចិត្ត ប៉ុន្តែ ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​ជាង​ខ្ញុំ ហើយ​ខ្ញុំ​មិន​សម​នឹង​កាន់​សុព័ណ៌​បាទ​ថ្វាយ​ព្រះ‌អង្គ​ផង ព្រះ‌អង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ភ្លើង​វិញ។


លោក​ប្រកាស​ថា៖ «ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ ខ្ញុំ​មិន​សម​នឹង​ឱន​ស្រាយ​ខ្សែ​សុពណ៌​បាទ​ព្រះ‌អង្គ​ផង។


នោះ​យ៉ូហាន​ប្រាប់​គេ​គ្រប់​គ្នា​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក ប៉ុន្តែ មាន​ព្រះ​មួយ​អង្គ​ដែល​មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ ជិត​មក​ដល់​ហើយ ខ្ញុំ​មិន​ស័ក្ដិ‌សម​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ព្រះ‌អង្គ​ផង។ ព្រះ‌អង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ភ្លើង​វិញ។


លោក​យ៉ូហាន​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះ‌អង្គ ដោយ​ប្រកាស​ថា៖ «គឺ​ព្រះ‌អង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា៖ "ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ មាន​ឋានៈ​ធំ​ជាង​ខ្ញុំ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ"»។


គឺ​ព្រះ‌អង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា៖ "ក្រោយ​ខ្ញុំ​មាន​មួយ​អង្គ​យាង​មក ដែល​មាន​ឋានៈ​ធំ​ជាង​ខ្ញុំ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ"។


មាន​មនុស្ស​ជា​ច្រើន​មក​រក​ព្រះ‌អង្គ ហើយ​គេ​និយាយ​ថា៖ «លោក​យ៉ូហាន​មិន​បាន​ធ្វើ​ទី​សម្គាល់​ណា​ទេ តែ​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​លោក​យ៉ូហាន​មាន​ប្រសាសន៍​ពី​អ្នក​នេះ សុទ្ធ​តែ​ពិត​ទាំង​អស់»។


កាល​លោក​យ៉ូហាន​បាន​បង្ហើយ​ការ‌ងារ​របស់​លោកចប់​សព្វ​គ្រប់ លោក​មាន​ប្រសាសន៍​ថា "តើ​អ្នក​រាល់​គ្នា​ស្មាន​ថាខ្ញុំ​ជា​អ្នក​ណា? ខ្ញុំ​មិន​មែន​ជា​ព្រះ‌អង្គ​នោះ​ទេ តែមើល៍ ព្រះ‌អង្គ​នោះ​យាង​មក​ក្រោយ​ខ្ញុំ ខ្ញុំ​មិន​សម​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ព្រះ‌អង្គ​ផង"។


លោក​ប៉ុល​មាន​ប្រសាសន៍​ថា៖ «លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ខាង​ឯ​ការ​ប្រែ​ចិត្ត ទាំង​ប្រាប់​ប្រជាជន​ឲ្យ​ជឿ​ដល់​ព្រះ‌អង្គ ដែល​យាង​មក​ក្រោយ​លោក គឺ​ជឿដល់​ព្រះ‌យេស៊ូវ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម