ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 1:24 - អាល់គីតាប

អ្នក​ដែល​គេ​ចាត់​ឲ្យ​មក​នោះ ជា​ពួក​ខាង​គណៈ​ផារីស៊ី។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកអ្នក​ដែល​ត្រូវបាន​ចាត់ឲ្យមក​នោះ គឺ​មកពី​ពួកផារិស៊ី​។

សូមមើលជំពូក

Khmer Christian Bible

ពួកអ្នក​ដែល​គេ​បាន​ចាត់​ឲ្យ​មក​នេះ​ ពួកគេ​មកពី​ខាង​គណៈ​ផារិស៊ី​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ពួក​អ្នក​ដែល​គេ​ចាត់​ឲ្យ​មក ជា​ពួក​ផារិ‌ស៊ី​នោះ​វិញ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ដែល​គេ​ចាត់​ឲ្យ​មក​នោះ​ជា​ពួក​ខាង​គណៈ​ផារីស៊ី*។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​អ្នក​ដែល​បាន​ចាត់​មក​នោះ គេ​ជា​ពួក​ផារិស៊ី

សូមមើលជំពូក



យ៉ូហាន 1:24
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ផារី​ស៊ី​ដ៏​កង្វាក់​អើយ! ចូរ​សំអាត​ផ្នែក​ខាង​ក្នុង​ពែង​ជា​មុន​សិន ទើប​អ្វីៗ​នៅ​ខាង​ក្រៅ​បាន​ស្អាត​បរិសុទ្ធ​ដែរ។


ពេល​អ៊ីសា​ចាក​ចេញ​ពី​ទី​នោះ​ទៅ ពួក​តួន និង​ពួក​ខាង​គណៈ‌ផារីស៊ី​នាំ​គ្នា​ប្រឆាំង​នឹង​អ៊ីសា​យ៉ាង​ខ្លាំង ហើយ​ដេញ​ដោល​សួរ​អ៊ីសា​អំពី​រឿង​ផ្សេង​ៗ​ជា​ច្រើន


កាល​ពួក​ខាង​គណៈ‌ផារីស៊​ឮ​ដូច្នោះ គេ​ក៏​ចំអក​ឲ្យ​អ៊ីសា ដ្បិត​ពួក​គេ​ស្រឡាញ់​ប្រាក់​ណាស់។


រីឯ​ពួក​ខាង​គណៈ‌ផារីស៊ និង​ពួក​បណ្ឌិត​ខាង​ហ៊ូកុំ​មិន​ទទួល​ស្គាល់​គម្រោង‌ការ​ដែល​អុលឡោះ​បាន​រៀប‌ចំ​សម្រាប់​គេ​នោះ​ទេ គឺ​គេ​បដិសេធ​មិន​ព្រម​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​យ៉ះយ៉ា។


យ៉ះយ៉ា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជា​សំឡេង​បុរស​ម្នាក់​ដែល​ស្រែក នៅ​វាល​រហោ‌ស្ថាន​ថាៈ “ចូរ​តម្រង់​ផ្លូវ​ឲ្យ​អម្ចាស់” ត្រូវ​នឹង​សេចក្ដី​ដែល​ណាពី​អេសាយ​បាន​ថ្លែង​ទុក​មក»។


គេ​សួរ​យ៉ះយ៉ា​ទៀត​ថា៖ «បើ​អ្នក​មិន​មែន​ជា​អាល់ម៉ា‌ហ្សៀស មិន​មែន​ជា​ណាពី​អេលី‌យ៉េស ហើយ​ក៏​មិន​មែន​ជា​ណាពី​ដែល​យើង​រង់‌ចាំ​នោះ​ទេ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដូច្នេះ?»។


ពួក​ខាង​គណៈ‌សាឌូស៊ី​ពុំ​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ និង​ពុំ​ជឿ​ថា​មាន​ម៉ាឡា‌អ៊ីកាត់ ឬ​មាន​វិញ្ញាណ​ទេ រីឯ​ពួក​ខាង​គណៈ‌ផារីស៊ី​វិញ​គេ​ជឿ​ថា​មាន​ទាំង​អស់។


គេ​បាន​ស្គាល់​ខ្ញុំ តាំង​ពី​យូរ​មក​ហើយ ពី​ដើម ខ្ញុំ​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី ដែល​ជា​គណៈ​តឹង‌រ៉ឹង​ជាង​គេ​ក្នុង​សាសនា​របស់​យើង ប្រសិន​បើ​ពួក​គេ​ចង់ ពួក​គេ​អាច​ធ្វើ​ជា​សាក្សី​បាន។