ណាពីអេសាយបានថ្លែងទុកអំពីយ៉ះយ៉ានេះថា៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថាៈ “ចូររៀបចំផ្លូវរបស់អម្ចាស់ ចូរតម្រង់ផ្លូវឲ្យគាត់!”»។
យ៉ូហាន 1:23 - អាល់គីតាប យ៉ះយ៉ាមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងបុរសម្នាក់ដែលស្រែក នៅវាលរហោស្ថានថាៈ “ចូរតម្រង់ផ្លូវឲ្យអម្ចាស់” ត្រូវនឹងសេចក្ដីដែលណាពីអេសាយបានថ្លែងទុកមក»។ ព្រះគម្ពីរខ្មែរសាកល គាត់ឆ្លើយថា៖ “ខ្ញុំជាសំឡេងមួយស្រែកនៅទីរហោស្ថានថា: ‘ចូរតម្រង់ផ្លូវរបស់ព្រះអម្ចាស់’ ដូចដែលព្យាការីអេសាយបានថ្លែងទុកហើយ”។ Khmer Christian Bible គាត់ឆ្លើយថា៖ «ខ្ញុំជាសំឡេងមួយកំពុងស្រែកនៅទីរហោឋានថា ចូរតម្រង់ផ្លូវរបស់ព្រះអម្ចាស់ ដូចដែលលោកអេសាយជាអ្នកនាំព្រះបន្ទូលបានថ្លែងទុក»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងដែលបន្លឺឡើងនៅទីរហោស្ថានថា "ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់" ដូចហោរាអេសាយបានថ្លែងទុក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូហានមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងបុរសម្នាក់ដែលស្រែក នៅវាលរហោស្ថាន*ថា: “ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់” ត្រូវនឹងសេចក្ដីដែលព្យាការីអេសាយបានថ្លែងទុកមក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគាត់ក៏ប្រាប់ថា ខ្ញុំជាសំឡេង ដែលបន្លឺឡើងនៅទីរហោស្ថានថា «ចូរដំរង់ផ្លូវថ្វាយព្រះអម្ចាស់» ដូចជាហោរាអេសាយបានទាយទុក |
ណាពីអេសាយបានថ្លែងទុកអំពីយ៉ះយ៉ានេះថា៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថាៈ “ចូររៀបចំផ្លូវរបស់អម្ចាស់ ចូរតម្រង់ផ្លូវឲ្យគាត់!”»។
មានសំឡេងបុរសម្នាក់ ស្រែកនៅវាលរហោស្ថាន ថាៈ “ចូររៀបចំផ្លូវរបស់អម្ចាស់ ចូរតម្រង់ផ្លូវជូនគាត់”»។
គេសួរយ៉ះយ៉ាទៀតថា៖ «តើអ្នកជានរណា? ដ្បិតយើងខ្ញុំចង់បានចម្លើយ យកទៅជម្រាបអស់លោកដែលចាត់យើងខ្ញុំឲ្យមក តើអ្នកថាខ្លួនអ្នកជានរណា!»។
អ្នករាល់គ្នាជាបន្ទាល់ស្រាប់ហើយ ខ្ញុំបាននិយាយថា ខ្ញុំមិនមែនជាអាល់ម៉ាហ្សៀសទេ គឺអុលឡោះបានចាត់ខ្ញុំឲ្យមកមុនគាត់។