Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 3:28 - អាល់គីតាប

28 អ្នក​រាល់​គ្នា​ជា​បន្ទាល់​ស្រាប់​ហើយ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​មិន​មែន​ជា​អាល់ម៉ា‌ហ្សៀស​ទេ គឺ​អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 អ្នករាល់គ្នា​ផ្ទាល់​ធ្វើបន្ទាល់​អំពី​ខ្ញុំ ដែល​ខ្ញុំ​ធ្លាប់​និយាយ​ថា​: ‘ខ្ញុំ​មិនមែន​ជា​ព្រះ​គ្រីស្ទ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវបាន​ចាត់ឲ្យមក​មុន​ព្រះអង្គ’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 ហើយ​អ្នករាល់គ្នាផ្ទាល់​ជា​សា​ក្សី​អំពីខ្ញុំ កាល​ដែល​ខ្ញុំប្រាប់​ថា ខ្ញុំមិន​មែន​ជា​ព្រះគ្រិស្ដ​ទេ ប៉ុន្ដែ​ព្រះ​ជាម្ចាស់​បាន​ចាត់​ខ្ញុំឲ្យ​មក​មុន​ព្រះអង្គប៉ុណ្ណោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​បន្ទាល់​ពី​ខ្ញុំ ដែល​ខ្ញុំ​បាន​និយាយ​ថា "ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ គឺ​គ្រាន់​តែ​បាន​ចាត់​ឲ្យ​មក​មុន​ព្រះ‌អង្គ​ប៉ុណ្ណោះ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 អ្នក​រាល់​គ្នា​ជា​បន្ទាល់​ស្រាប់​ហើយ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រិស្ត​ទេ គឺ​ព្រះ‌ជាម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ខ្លួន​អ្នក​រាល់​គ្នា​ជា​ទី​បន្ទាល់​ពី​ខ្ញុំ ដែល​ខ្ញុំ​ថា ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ គឺ​គ្រាន់​តែ​ទទួល​បង្គាប់​នឹង​មក​នាំ​មុខ​ទ្រង់​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង




យ៉ូហាន 3:28
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​បន្ទូល​ថា៖ «យើង​ចាត់​អ្នក​នាំ​សារ​របស់​យើង​ឲ្យ​ទៅ​មុន ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​យើង។ រំពេច​នោះ អុលឡោះ​ជា​អម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក នឹង​ចូល​ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់។ រីឯ​ទូត​នៃ​សម្ពន្ធ‌មេត្រី ដែល​អ្នក​រាល់​គ្នា​រង់‌ចាំ កំពុង​តែ​មក​ហើយ»។


ណាពី​អេសាយ​បាន​ថ្លែង​ទុក​អំពី​យ៉ះយ៉ា​នេះ​ថា៖ «មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង នៅ​វាល​រហោ‌ស្ថាន​ថាៈ “ចូរ​រៀប‌ចំ​ផ្លូវ​របស់​អម្ចាស់ ចូរ​តម្រង់​ផ្លូវ​ឲ្យ​គាត់!”»។


ចំណែក​ឯ​កូន​វិញ កូន​នឹង​ទៅ​ជា​ណាព របស់​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ព្រោះ​កូន​នឹង​ដើរ​មុខ​លោក​អម្ចាស់ ដើម្បី​រៀប‌ចំ​ផ្លូវ​ឲ្យ​គាត់។


យ៉ះយ៉ា​ប្រកាស​ប្រាប់​គេ​ដោយ​ពុំ​លាក់​លៀម​អ្វី​ឡើយ គឺ​គាត់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «ខ្ញុំ​មិន​មែន​ជា​អាល់ម៉ា‌ហ្សៀស​ទេ»។


យ៉ះយ៉ា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជា​សំឡេង​បុរស​ម្នាក់​ដែល​ស្រែក នៅ​វាល​រហោ‌ស្ថាន​ថាៈ “ចូរ​តម្រង់​ផ្លូវ​ឲ្យ​អម្ចាស់” ត្រូវ​នឹង​សេចក្ដី​ដែល​ណាពី​អេសាយ​បាន​ថ្លែង​ទុក​មក»។


គេ​សួរ​យ៉ះយ៉ា​ទៀត​ថា៖ «បើ​អ្នក​មិន​មែន​ជា​អាល់ម៉ា‌ហ្សៀស មិន​មែន​ជា​ណាពី​អេលី‌យ៉េស ហើយ​ក៏​មិន​មែន​ជា​ណាពី​ដែល​យើង​រង់‌ចាំ​នោះ​ទេ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដូច្នេះ?»។


គាត់​មក​ក្រោយ​ខ្ញុំ គាត់​មាន​ឋានៈ​ខ្ពង់‌ខ្ពស់​ណាស់ សូម្បី​តែ​ឲ្យ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​គាត់ ក៏​មិន​សម​នឹង​ឋានៈ​របស់​គាត់​ផង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម