យ៉ូហាន 1:2 - អាល់គីតាប បន្ទូលនៃអុលឡោះនៅជាមួយអុលឡោះ តាំងពីដើមដំបូងបង្អស់។ ព្រះគម្ពីរខ្មែរសាកល ព្រះបន្ទូលនេះគង់នៅជាមួយព្រះ នៅដើមដំបូង។ Khmer Christian Bible ព្រះបន្ទូលបានគង់នៅជាមួយព្រះជាម្ចាស់ តាំងពីដើមដំបូងមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គគង់នៅជាមួយព្រះតាំងពីដំបូង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ កាលពីដើមដំបូងបង្អស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់គង់នៅជាមួយនឹងព្រះ តាំងអំពីដើមមក |
នៅគ្រានោះ ខ្ញុំជាមេជាងជួយធ្វើការជូនទ្រង់ ហើយខ្ញុំធ្វើឲ្យទ្រង់មានអំណរ ជារៀងរាល់ថ្ងៃ ខ្ញុំកំសាន្តនៅចំពោះទ្រង់ គ្រប់ពេលវេលា។
ប្រសិនបើខ្ញុំសម្រេចចិត្តថា ឈប់នឹកនាពីបន្ទូលរបស់ទ្រង់ ហើយលែងនិយាយក្នុងនាមទ្រង់ទៀតនោះ ខ្ញុំនឹងអន្ទះសានៅក្នុងខ្លួន ដូចមានភ្លើងឆាបឆេះរហូតដល់ឆ្អឹង ខ្ញុំខំប្រឹងពន្លត់ភ្លើងនេះរហូតអស់កម្លាំង តែវាមិនព្រមរលត់ទេ។
កាលពីដើមដំបូងបង្អស់ មានបន្ទូលនៃអុលឡោះ។ បន្ទូលនៃអុលឡោះនៅជាមួយអុលឡោះហើយបន្ទូលនៃអុលឡោះជាអុលឡោះ
អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារបន្ទូលនៃអុលឡោះ គឺក្នុងបណ្ដាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីបន្ទូលនៃអុលឡោះបង្កើតនោះឡើយ។