អ៊ីព្រហ៊ីមក្រោកពីព្រលឹម ចងកែបលា ហើយយកអ្នកបម្រើក្មេងៗពីរនាក់ ព្រមទាំងអ៊ីសាហាក់ជាកូនមកជាមួយ។ គាត់ក៏បានពុះអុសសម្រាប់យកទៅដុតគូរបានដែរ រួចហើយគាត់ចេញដំណើរឆ្ពោះទៅកន្លែង ដែលអុលឡោះបានប្រាប់គាត់។
យ៉ូស្វេ 6:12 - អាល់គីតាប យ៉ូស្វេក្រោកពីព្រលឹម ហើយក្រុមអ៊ីមុាំនាំគ្នាសែងហិបអុលឡោះតាអាឡាសាជាថ្មី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូស្វេក្រោកឡើងពីព្រលឹម ហើយពួកសង្ឃនាំគ្នាសែងហិបរបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេក្រោកពីព្រលឹម ហើយក្រុមបូជាចារ្យនាំគ្នាសែងហិបព្រះអម្ចាស់សាជាថ្មី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយ៉ូស្វេលោកក្រោកឡើងពីព្រលឹម ហើយពួកសង្ឃក៏នាំគ្នាសែងហឹបនៃព្រះយេហូវ៉ា |
អ៊ីព្រហ៊ីមក្រោកពីព្រលឹម ចងកែបលា ហើយយកអ្នកបម្រើក្មេងៗពីរនាក់ ព្រមទាំងអ៊ីសាហាក់ជាកូនមកជាមួយ។ គាត់ក៏បានពុះអុសសម្រាប់យកទៅដុតគូរបានដែរ រួចហើយគាត់ចេញដំណើរឆ្ពោះទៅកន្លែង ដែលអុលឡោះបានប្រាប់គាត់។
យ៉ូស្វេក្រោកពីព្រលឹម ហើយចាកចេញពីជំរំស៊ីទីមជាមួយជនជាតិអ៊ីស្រអែលទាំងអស់។ លុះទៅដល់ទន្លេយ័រដាន់ គេក៏ស្នាក់នៅទីនោះ មុននឹងឆ្លងទៅត្រើយម្ខាង។
គាត់ឲ្យគេសែងហិបរបស់អុលឡោះតាអាឡាដើរព័ទ្ធជុំវិញទីក្រុង បានមួយជុំ រួចប្រជាជនវិលចូលជំរំវិញ ហើយសម្រាកពេលយប់ នៅទីនោះទៅ។
អ៊ីមុាំទាំងប្រាំពីរនាក់ដែលកាន់ស្នែងចៀម ដើរខាងមុខហិបអុលឡោះតាអាឡា ក៏ចេញដំណើរម្តងទៀត ទាំងផ្លុំស្នែងផង។ មានពលទាហានប្រដាប់អាវុធដើរខាងមុខ ហើយក៏មានពលទាហានដើរតាមក្រោយហិបអុលឡោះតាអាឡាដែរ ពួកគេដើរទៅមុខ តាមសំឡេងស្នែង។