ពួកគេបានឆ្លងទន្លេយ័រដាន់ នៅខែទីមួយ គឺនៅរដូវដែលទឹកទន្លេឡើង លិចមាត់ច្រាំងអស់ ហើយវាយអស់អ្នកដែលរស់នៅតាមជ្រលងភ្នំទាំងខាងកើត ទាំងខាងលិច ឲ្យបាក់ទ័ពទៀតផង។
យ៉ូស្វេ 4:18 - អាល់គីតាប ពេលក្រុមអ៊ីមុាំដែលសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ឡើងពីកណ្តាលទន្លេយ័រដាន់ គឺនៅពេលដែលពួកគេលើកជើងជាន់ដីគោកភ្លាម ទឹកទន្លេយ័រដាន់ក៏ហូរដូចដើម តាមខ្សែទឹករបស់វាវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកសង្ឃដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា បានឡើងពីកណ្ដាលទន្លេយ័រដាន់មក ហើយដាក់បាតជើងជាន់នៅលើដីគោកភ្លាម ទឹកទន្លេយ័រដាន់ក៏ហូរទម្លាក់មកតាមកន្លែងធម្មតាវិញ គឺលិចមាត់ច្រាំងទាំងអស់ដូចពីមុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ឡើងពីកណ្ដាលទន្លេយ័រដាន់ គឺនៅពេលដែលពួកគេលើកជើងជាន់ដីគោកភ្លាម ទឹកទន្លេយ័រដាន់ក៏ហូរដូចដើម តាមខ្សែទឹករបស់វាវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា បានឡើងពីកណ្តាលទន្លេយ័រដាន់មក ដាក់បាតជើងជាន់នៅលើដីគោកហើយ នោះទឹកទន្លេយ័រដាន់ក៏ហូរទំលាក់មកតាមកន្លែងធម្មតាវិញ ព្រមទាំងលិចមាត់ច្រាំងទាំងអស់ ដូចពីកាលមុន។ |
ពួកគេបានឆ្លងទន្លេយ័រដាន់ នៅខែទីមួយ គឺនៅរដូវដែលទឹកទន្លេឡើង លិចមាត់ច្រាំងអស់ ហើយវាយអស់អ្នកដែលរស់នៅតាមជ្រលងភ្នំទាំងខាងកើត ទាំងខាងលិច ឲ្យបាក់ទ័ពទៀតផង។
ទន្លេនេះនឹងហូរមកលើទឹកដីយូដា ហើយជន់ឡើង លិចរហូតដល់ក។ ឱម្ចាស់អេម៉ាញូអែលអើយ! ទឹកនេះនឹងជន់ឡើង លិចពាសពេញទឹកដីរបស់ទ្រង់។
ពេលណាក្រុមអ៊ីមុាំដែលសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ជាអម្ចាស់នៃផែនដីទាំងមូល ដាក់ជើងក្នុងទឹកទន្លេយ័រដាន់ ពេលនោះ ទឹកទន្លេយ័រដាន់នឹងត្រូវទប់ ឈប់ហូរ ហើយប្រមូលផ្តុំគ្នានៅនឹងថ្កល់មួយកន្លែង»។
ពេលនោះជារដូវចម្រូត ហើយទឹកទន្លេយ័រដាន់ជន់លិចដល់មាត់ច្រាំង។ កាលក្រុមអ៊ីមុាំដែលសែងហិបនៃសម្ពន្ធមេត្រីទៅដល់ទន្លេយ័រដាន់ ហើយពេលពួកគេដាក់ជើងក្នុងទឹកនៅមាត់ច្រាំង
កាលប្រជាជនទាំងមូលឆ្លងផុតអស់ហើយ ទើបក្រុមអ៊ីមុាំសែងហិបនៃអុលឡោះតាអាឡាឆ្លងដែរ ហើយដើរនៅខាងមុខប្រជាជន។
ប្រជាជនឡើងពីទន្លេយ័រដាន់ នាថ្ងៃទីដប់ ខែទីមួយ ហើយបោះជំរំត្រង់កន្លែងមួយឈ្មោះគីលកាល់ នៅព្រំប្រទល់ខាងកើតនៃក្រុងយេរីខូ។