យ៉ាកកូបបានចាត់អ្នកនាំសារឲ្យទៅមុនគាត់ ដើម្បីជួបនឹងអេសាវជាបង នៅស្រុកសៀរ ក្នុងតំបន់អេដុម។
យ៉ូស្វេ 24:4 - អាល់គីតាប យើងបានឲ្យអ៊ីសាហាក់បង្កើតយ៉ាកកូប ព្រមទាំងអេសាវ ហើយប្រគល់ឲ្យអេសាវកាន់កាប់តំបន់ភ្នំសៀរ។ រីឯយ៉ាកកូប និងកូនៗរបស់គាត់បាននាំគ្នាចុះទៅនៅស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយយើងឲ្យអ៊ីសាកបង្កើតយ៉ាកុប និងអេសាវ។ យើងបានប្រទានឲ្យអេសាវកាន់កាប់ស្រុកភ្នំសៀរ តែឲ្យយ៉ាកុប និងកូនចៅរបស់គាត់ ចុះទៅនៅស្រុកអេស៊ីព្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានឲ្យអ៊ីសាកបង្កើតយ៉ាកុប ព្រមទាំងអេសាវ ហើយប្រគល់ឲ្យអេសាវកាន់កាប់តំបន់ភ្នំសៀរ។ រីឯយ៉ាកុប និងកូនៗរបស់គាត់បាននាំគ្នាចុះទៅនៅស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអញឲ្យអ៊ីសាកបង្កើតយ៉ាកុប នឹងអេសាវ ឯអេសាវនោះ អញបានឲ្យចាប់យកស្រុកភ្នំសៀរ តែយ៉ាកុប នឹងកូនចៅ នោះបានចុះទៅនៅស្រុកអេស៊ីព្ទវិញ |
យ៉ាកកូបបានចាត់អ្នកនាំសារឲ្យទៅមុនគាត់ ដើម្បីជួបនឹងអេសាវជាបង នៅស្រុកសៀរ ក្នុងតំបន់អេដុម។
នេះជាបញ្ជីរាយនាមកូនចៅរបស់អេសាវ ជាបុព្វបុរសរបស់ជនជាតិអេដុម ដែលរស់នៅតាមតំបន់ភ្នំសៀរ។
ពេលនោះ ជនជាតិអ៊ីស្រអែលទៅរស់នៅ ក្នុងស្រុកអេស៊ីប កូនចៅរបស់យ៉ាកកូបស្នាក់អាស្រ័យ នៅលើទឹកដីរបស់កូនចៅលោកហាំ។
យ៉ាកកូបក៏ចុះទៅស្រុកអេស៊ីប ហើយគាត់បានស្លាប់ទៅ ពួកបុព្វបុរសក៏បានស្លាប់នៅស្រុកនោះដែរ។
កុំច្បាំងនឹងពួកគេឡើយ យើងមិនប្រគល់ស្រុករបស់ពួកគេឲ្យអ្នករាល់គ្នាទេ សូម្បីតែប៉ុនបាតជើងក៏យើងមិនឲ្យដែរ ដ្បិតយើងបានប្រគល់តំបន់ភ្នំសៀរឲ្យអេសាវកាន់កាប់។