គាត់បានទិញដីមួយកន្លែង ពីកូនចៅរបស់ហាម៉ោរ ដែលត្រូវជាឪពុករបស់ស៊ីគែម តម្លៃប្រាក់សុទ្ធមួយរយស្លឹង សម្រាប់បោះជំរំនោះ។
យ៉ូស្វេ 24:32 - អាល់គីតាប រីឯឆ្អឹងរបស់យូសុះ ដែលជនជាតិអ៊ីស្រអែលនាំយកពីស្រុកអេស៊ីបមកនោះ គេបញ្ចុះនៅស៊ីគែមក្នុងចម្ការដែលយ៉ាកកូបបានទិញពីកូនចៅលោកហាម៉ោរ ជាឪពុករបស់លោកស៊ីគែម តម្លៃជាប្រាក់សុទ្ធមួយរយស្លឹង ហើយដីនោះស្ថិតនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់កូនចៅយូសុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯឆ្អឹងសពរបស់លោកយ៉ូសែប ដែលពួកកូនចៅអ៊ីស្រាអែលបាននាំយកពីស្រុកអេស៊ីព្ទមក គេបញ្ចុះនៅស៊ីគែម ក្នុងដីដែលលោកយ៉ាកុបបានទិញពីពួកកូនចៅហាម៉ោរ ជាឪពុករបស់ស៊ីគែម មានតម្លៃជាប្រាក់មួយរយដួង ហើយដីនោះក្លាយជាមត៌ករបស់ពួកកូនចៅលោកយ៉ូសែប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯធាតុរបស់លោកយ៉ូសែប ដែលជនជាតិអ៊ីស្រាអែលនាំយកពីស្រុកអេស៊ីបមកនោះ គេបញ្ចុះនៅស៊ីគែម ក្នុងចម្ការដែលលោកយ៉ាកុបបានទិញពីកូនចៅលោកហាម៉ោរ ជាឪពុករបស់លោកស៊ីគែម តម្លៃជាប្រាក់សុទ្ធមួយរយស្លឹង ហើយដីនោះស្ថិតនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់កូនចៅលោកយ៉ូសែប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯឆ្អឹងសពរបស់យ៉ូសែប ដែលពួកកូនចៅអ៊ីស្រាអែលបាននាំយកពីស្រុកអេស៊ីព្ទមក គេក៏កប់នៅត្រង់ស៊ីគែម ក្នុងដីដែលយ៉ាកុបបានទិញពីពួកកូនចៅហាម៉ោរ ជាឪពុកស៊ីគែម ថ្លៃជាប្រាក់១០០ដួង ហើយដីនោះក៏នៅជាមរដករបស់ពួកកូនចៅយ៉ូសែប |
គាត់បានទិញដីមួយកន្លែង ពីកូនចៅរបស់ហាម៉ោរ ដែលត្រូវជាឪពុករបស់ស៊ីគែម តម្លៃប្រាក់សុទ្ធមួយរយស្លឹង សម្រាប់បោះជំរំនោះ។
ពុកឲ្យតំបន់ស៊ីគែមដល់កូន គឺមួយចំណែកលើសបងប្អូនរបស់កូន ជាដីដែលពុកបានរឹបយកពីជនជាតិអាម៉ូរីដោយដាវ និងធ្នូរបស់ពុកផ្ទាល់»។
យូសុះប្រាប់ទៅបងៗរបស់គាត់ថា៖ «ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែ អុលឡោះនឹងមកជួយអ្នករាល់គ្នាពុំខាន ហើយទ្រង់នឹងនាំអ្នករាល់គ្នាចាកចេញពីស្រុកនេះ ត្រឡប់ទៅកាន់ទឹកដីដែលទ្រង់សន្យា ថានឹងប្រទានឲ្យអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប»។
បន្ទាប់មក យូសុះឲ្យកូនចៅអ៊ីស្រអែលស្បថថា៖ «នៅពេលអុលឡោះមកជួយអ្នករាល់គ្នា អ្នករាល់គ្នា ត្រូវយកឆ្អឹងរបស់ខ្ញុំពីទីនេះ ទៅជាមួយផង»។
ម៉ូសាបានយកឆ្អឹងរបស់យូសុះទៅជាមួយគាត់ដែរ ដ្បិតយូសុះបានប្រាប់កូនចៅអ៊ីស្រអែលថា «អុលឡោះប្រាកដជាមកជួយអ្នករាល់គ្នាមិនខាន ដូច្នេះ សុំស្បថនឹងខ្ញុំថា ពេលណាអ្នករាល់គ្នាចាកចេញពីទីនេះទៅ សុំយកឆ្អឹងរបស់ខ្ញុំចេញទៅជាមួយផង»។
អ៊ីសាបានមកដល់ភូមិមួយរបស់ជនជាតិសាម៉ារី ឈ្មោះភូមិស៊ូខារ នៅជិតចម្ការដែលណាពីយ៉ាកកូបបានចែកឲ្យណាពីយូសុះជាកូន។
យ៉ាកកូបក៏ចុះទៅស្រុកអេស៊ីប ហើយគាត់បានស្លាប់ទៅ ពួកបុព្វបុរសក៏បានស្លាប់នៅស្រុកនោះដែរ។
គេបានដឹកសពយ៉ាកកូប និងសពពួកបុព្វបុរសមកបញ្ចុះនៅភូមិស៊ីគែម ក្នុងផ្នូរដែលអ៊ីព្រហ៊ីមបានទិញពីកូនរបស់លោកហេម័រ នៅភូមិស៊ីគែមនោះ។
ដោយសារជំនឿ ពេលណាពីយូសុះជិតស្លាប់ទៅ គាត់បានថ្លែងទុកថា កូនចៅអ៊ីស្រអែលនឹងចាកចេញពីស្រុកអេស៊ីប ហើយគាត់ផ្ដាំគេឲ្យធ្វើយ៉ាងណាៗចំពោះឆ្អឹងរបស់គាត់។