ឡាបាន់ពោលថា៖ «ថ្ងៃនេះពុក និងកូនយកគំនរថ្មនេះធ្វើជាសាក្សី!» ហេតុនេះហើយបានជាគេហៅគំនរថ្មនោះថា«កាឡេដ»។
យ៉ូស្វេ 22:28 - អាល់គីតាប យើងខ្ញុំបានគិតជាមួយគ្នាទៀតថា ទៅអនាគតបើសិនជាគេពោលពាក្យសំដីនេះ ចំពោះយើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំ យើងខ្ញុំឆ្លើយទៅវិញថា “សូមមើល! ដូនតារបស់យើងខ្ញុំបានសង់អាសនៈនេះមានរូបរាងដូចអាសនៈរបស់អុលឡោះតាអាឡាបេះបិទ តែមិនមែនដើម្បីធ្វើគូរបានដុត ឬធ្វើគូរបានឯទៀតៗឡើយ គឺអាសនៈនេះជាសក្ខីភាពរវាងយើងខ្ញុំ និងបងប្អូន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងខ្ញុំបានគិតថា ប្រសិនបើគេនិយាយពាក្យនេះមកកាន់យើងខ្ញុំ ឬមកកាន់កូនចៅរបស់យើងខ្ញុំនៅពេលខាងមុខ យើងខ្ញុំអាចនឹងឆ្លើយបានថា "មើល៍ នេះជាគំរូអាសនារបស់ព្រះយេហូវ៉ា ដែលបុព្វបុរសយើងខ្ញុំបានសង់ មិនមែនសម្រាប់ថ្វាយតង្វាយដុត ឬសម្រាប់ថ្វាយយញ្ញបូជាទេ គឺជាទីបន្ទាល់រវាងយើងខ្ញុំ និងអ្នករាល់គ្នាប៉ុណ្ណោះ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំបានគិតជាមួយគ្នាទៀតថា ទៅអនាគត បើសិនជាគេពោលពាក្យសម្ដីនេះចំពោះយើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំ យើងខ្ញុំឆ្លើយទៅវិញថា “សូមមើល! ដូនតារបស់យើងខ្ញុំបានសង់អាសនៈនេះមានរូបរាងដូចអាសនៈរបស់ព្រះអម្ចាស់បេះបិទ តែមិនមែនដើម្បីថ្វាយតង្វាយដុតទាំងមូល ឬថ្វាយយញ្ញបូជាឯទៀតៗឡើយ គឺអាសនៈនេះជាសក្ខីភាពរវាងយើងខ្ញុំ និងបងប្អូន”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះយើងខ្ញុំបានសំរេចថា បើកាលណាគេនឹងនិយាយដូច្នោះមកយើងខ្ញុំ ឬនឹងពូជដំណយើងខ្ញុំតទៅមុខ នោះយើងខ្ញុំនឹងឆ្លើយតបថា មើល នេះជាគំរូពីអាសនាផងព្រះយេហូវ៉ា ដែលពួកឰយុកោយើងខ្ញុំបានស្អាងទុក មិនមែនសំរាប់ថ្វាយដង្វាយដុត ឬយញ្ញបូជាទេ គឺទុកគ្រាន់តែជាទីបន្ទាល់ដល់យើងខ្ញុំ នឹងអ្នករាល់គ្នាប៉ុណ្ណោះ |
ឡាបាន់ពោលថា៖ «ថ្ងៃនេះពុក និងកូនយកគំនរថ្មនេះធ្វើជាសាក្សី!» ហេតុនេះហើយបានជាគេហៅគំនរថ្មនោះថា«កាឡេដ»។
ស្តេចអហាសទៅជួបស្តេចទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាស្ស៊ីរីនៅក្រុងដាម៉ាស។ ស្តេចឃើញអាសនៈមួយដែលស្ថិតនៅក្រុងដាម៉ាស ស្តេចក៏ផ្ញើគំរូ និងគម្រោងសង់អាសនៈនោះ ជូនអ៊ីមុាំអ៊ូរីយ៉ា។
គ្រានោះ គេនឹងសង់អាសនៈមួយជូនអុលឡោះតាអាឡា នៅចំកណ្ដាលស្រុកអេស៊ីប ហើយគេនឹងដំឡើងស្ដូបមួយជូនអុលឡោះតាអាឡានៅក្បែរព្រំដែន
អ្នកទាំងនោះធ្វើពិធីផ្សេងៗ តាមគំរូ និងតាមស្រមោលនៃពិធីនៅសូរ៉កា ដូចអុលឡោះមានបន្ទូលមកកាន់ម៉ូសា នៅពេលដែលហៀបនឹងសង់ជំរំសក្ការៈថាៈ«ចូរប្រុងប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទាំងអស់តាមគំរូដែលយើងបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ»។
ប៉ុន្តែ អាសនៈនេះជាសក្ខីភាពរវាងយើងខ្ញុំ និងបងប្អូន ព្រមទាំងកូនចៅរបស់យើងនៅជំនាន់ក្រោយថា យើងខ្ញុំមានសិទ្ធិគោរពបម្រើអុលឡោះតាអាឡាដោយធ្វើគូរបានដុត និងគូរបានមេត្រីភាព ព្រមទាំងគូរបានឯទៀតៗដែរ។ ដូច្នេះ នៅអនាគតកូនចៅរបស់បងប្អូន នឹងមិនអាចពោលទៅកូនចៅរបស់យើងថា “អ្នករាល់គ្នាគ្មានសិទ្ធិទាក់ទងជាមួយអុលឡោះតាអាឡា”បានឡើយ។
យើងខ្ញុំគ្មានបំណងចង់បះបោរប្រឆាំងនឹងអុលឡោះតាអាឡា ឬក៏ចង់បែកចិត្តចេញពីទ្រង់ នៅថ្ងៃនេះដោយសង់អាសនៈសម្រាប់ធ្វើគូរបានដុត និងជូនជំនូននានា ឬគូរបានអ្វីផ្សេងក្រៅ ពីជូននៅលើអាសនៈរបស់អុលឡោះតាអាឡា ជាម្ចាស់របស់យើង គឺអាសនៈដែលស្ថិតនៅមុខដំណាក់របស់ទ្រង់នោះឡើយ!»។
យ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «មើល៍! ថ្មនេះជាសាក្សីរបស់យើងរាល់គ្នា ដ្បិតថ្មនេះបានឮសេចក្តីទាំងប៉ុន្មានដែលអុលឡោះតាអាឡាមានបន្ទូលមកយើង ថ្មនេះនឹងទៅជាសាក្សី រារាំងអ្នករាល់គ្នាកុំឲ្យក្បត់ម្ចាស់របស់អ្នករាល់គ្នា»។