ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 22:20 - អាល់គីតាប

កាល​លោក​អេកាន ជា​កូន​របស់​លោក​សេរ៉ាស​ប្រព្រឹត្ត មិន​ស្មោះ​ត្រង់​ចំពោះ​ទ្រព្យ ដែល​ត្រូវ​បំផ្លាញ​ជូន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា​នោះ សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​បាន​រង​គ្រោះ នៅ​ពេល​ដែលអុលឡោះ‌តាអាឡា​ខឹង​នឹង​កំហុស​របស់​គាត់​ពុំ​បាន​ធ្វើ​ឲ្យ​គាត់​វិនាស​តែ​ម្នាក់​ឯង​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​អេកាន ជា​កូន​របស់​សេរ៉ាស តើ​មិន​បាន​បង្ខូច​ជំនឿ​ដោយ​សារ​របស់​ដែល​ត្រូវ​បំផ្លាញ ហើយ​សេចក្ដី​ក្រោធ​របស់​ព្រះធ្លាក់​មក​លើ​ក្រុម​ជំនុំនៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ទេ​ឬ? ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​គាត់ គាត់​មិន​មែន​វិនាស​តែ​ម្នាក់​ឯង​ទេ!"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​លោក​អេកាន​ជា​កូន​របស់​លោក​សេ‌រ៉ាស ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ទ្រព្យ​ដែល​ត្រូវ​បំផ្លាញ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់​នោះ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​បាន​រង​គ្រោះ នៅ​ពេល​ដែល​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​កំហុស​របស់​គាត់ ពុំ​បាន​ធ្វើ​ឲ្យ​គាត់​វិនាស​តែ​ម្នាក់​ឯង​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អេកាន​ជា​កូន​សេរ៉ាស តើ​មិន​បាន​រំលង​ខាង​ឯ​របស់​ដែល​ត្រូវ​បំផ្លាញ​ទេ​ឬ​អី ហើយ​មាន​សេចក្ដី​ខ្ញាល់​ធ្លាក់​មក​លើ​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ផង ហើយ​មនុស្ស​នោះ​មិន​មែន​បាន​វិនាស​ទៅ​តែ​ម្នាក់​ឯង​ដោយ​ព្រោះ​អំពើ​អាក្រក់​នោះ​ទេ។

សូមមើលជំពូក



យ៉ូស្វេ 22:20
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​បោះ​បង់​ចោល​ដំណាក់​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ខ្លួន ហើយ​គោរព​បម្រើ​ព្រះ‌អាសេ‌រ៉ា និង​ព្រះ​ក្លែង‌ក្លាយ​ឯ​ទៀតៗ។ កំហុស​នេះ​បណ្តាល​ឲ្យអុលឡោះ‌តាអាឡា​ខឹង​ទាស់​នឹង​អ្នក​ស្រុក​យូដា ព្រម​ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម។


តាម​ពិត អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត ផ្ដល់​តែ​ទុក្ខ​ទោស​ដល់​មនុស្ស​ដូច​អ្នក​ប៉ុណ្ណោះ ហើយ​អំពើ​សុចរិត​ដែល​អ្នក​ប្រព្រឹត្ត ក៏​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​តែ​មនុស្ស​ដែរ។


បន្ទាប់​មក​ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ហារូន​ព្រម​ទាំង​លោក​អេឡា‌សារ និង​លោក​អ៊ីថាម៉ារ​ជា​កូន​របស់​ហារូន​ថា៖ «មិន​ត្រូវ​កោរ​សក់ ឬ​ហែក​សម្លៀក​បំពាក់ ដើម្បី​កាន់​ទុក្ខ​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់ ដោយអុលឡោះ‌តាអាឡា​ខឹង​ជា​មួយ​សហគមន៍​ទាំង​មូល។ ចូរ​ទុក​ឲ្យ​កូន​ចៅ​អ៊ីស្រ‌អែល​ទាំង​អស់ ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​កាន់​ទុក្ខ​អ្នក​ដែល​ស្លាប់ ដោយ​សារ​ភ្លើង​របស់អុលឡោះ‌តាអាឡា​ចុះ។


ហេតុ‌ការណ៍​ទាំង​នោះ​ជា​មេរៀន​សម្រាប់​យើង ដើម្បី​កុំ​ឲ្យ​យើង​មាន​ចិត្ដ​ប៉ង‌ប្រាថ្នា​អាក្រក់ ដូច​ពួក​បុព្វ‌បុរស​ឡើយ។


កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្តាល ឆ្លើយ​ទៅ​មេ​ដឹក​នាំ​អំបូរ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា៖


ពេល​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​បំពាន​លើ​បន្ទូល ដែលអុលឡោះ‌តាអាឡា​ហាម​មិន​ឲ្យ​ប៉ះ​ពាល់​របស់​អ្វី​នៅ​ក្រុង​យេរីខូ គឺ​មាន​បុរស​ម្នាក់​ឈ្មោះ​អេកាន ជា​កូន​របស់​លោក​កើមើ ជា​ចៅ​របស់​លោក​សាបឌី និង​ជា​ចៅ​ទួត​របស់​លោក​សេរ៉ាស ក្នុង​កុល‌សម្ព័ន្ធ​យូដា បាន​យក​របស់​មួយ​ដែលអុលឡោះ‌តាអាឡា​ហាម​ឃាត់ ជា​ហេតុ​ធ្វើ​ឲ្យ​ទ្រង់​ខឹង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។


បន្ទាប់​មក គាត់​ឲ្យ​ក្រុម​គ្រួសារ​សាបឌី​ចូល​មក​ម្នាក់​ម្តងៗ ហើយ​ប៉ះ​ចំ​លើ​លោក​អេកាន​ជា​កូន​របស់​លោក​កើមី ជា​ចៅ​របស់​លោក​សាបឌី និង​ជា​ចៅ​ទួត​របស់​លោក​សេរ៉ាស ក្នុង​កុល‌សម្ព័ន្ធ​យូដា។


យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​នាំ​គ្នា​ចាប់​លោក​អេកាន ជា​ចៅ​ទួត​របស់​លោក​សេរ៉ាស ហើយ​យក​ប្រាក់​អាវ​ធំ និង​ដុំ​មាស ព្រម​ទាំង​កូន​ប្រុស កូន​ស្រី គោ លា ចៀម តង់ត៍ និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​នាំ​ឆ្ពោះ​ទៅ​ជ្រលង​ភ្នំ​អាគ័រ។


អ្នក​ក្រុង​អៃ​បាន​សម្លាប់​ពួក​អ៊ីស្រ‌អែល អស់​ប្រមាណ​សាម‌សិប​ប្រាំ​មួយ​នាក់ រួច​ដេញ​តាម​ពួក​គេ​ចាប់​ពី​ទ្វារ​ក្រុង រហូត​ទៅ​ដល់​ភូមិ​សេ‌បា‌រីម ហើយ​សម្លាប់​ពួក​គេ​នៅ​ត្រង់​ជំរាល​ភ្នំ។ ប្រជា‌ជន​អ៊ីស្រ‌អែល​បាក់​ទឹក​ចិត្ត បាត់​បង់​សេចក្តី​ក្លាហាន​អស់។


ទ្រង់​បាន​ដាក់​ទោស​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ឲ្យ​រលាយ​ទៅ​ជា​ផេះ ទុក​ជា​ការ​ព្រមាន​ដល់​មនុស្ស​ទុច្ចរិត​ទៅ​ថ្ងៃ​ក្រោយ។