ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 20:5 - អាល់គីតាប

ប្រសិន​បើ​ជា​អ្នក​ដែល​ត្រូវ​សង​សឹក​មក​តាម​គាត់ ពួក​អះលី‌ជំអះ​គ្មាន​សិទ្ធិ​នឹង​ប្រគល់​អ្នក​ដែល​សម្លាប់​គេ​ទៅ​ឲ្យ​អ្នក​នោះ​ទេ ដ្បិត​គាត់​បាន​សម្លាប់​បង​ប្អូន​រួម​ជាតិ​របស់​ខ្លួន ដោយ​គ្មាន​ចិត្ត​ប្រាថ្នា​ចង់​សម្លាប់ ហើយ​គ្មាន​ចិត្ត​សំអប់​មក​ពី​មុន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​អ្នក​សង‌សឹក​នឹង​ឈាម​ដេញ​តាម​គាត់ ពួក​ចាស់​ទុំ​មិន​ត្រូវ​ប្រគល់​អ្នក​ដែល​បាន​សម្លាប់​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​នោះ​ឡើយ ព្រោះ​គាត់​បាន​សម្លាប់​អ្នក​ជិត​ខាង​ខ្លួន​ដោយ​មិន​ដឹង​ខ្លួន ក៏​មិន​បាន​ស្អប់​អ្នក​នោះ​ពី​មុន​មក​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​ជា​អ្នក​ដែល​ត្រូវ​សង‌សឹក​មក​តាម​គាត់ ពួក​ព្រឹទ្ធា‌ចារ្យ​គ្មាន​សិទ្ធិ​នឹង​ប្រគល់​អ្នក​ដែល​សម្លាប់​គេ​ទៅ​ឲ្យ​អ្នក​នោះ​ទេ ដ្បិត​គាត់​បាន​សម្លាប់​បងប្អូន​រួម​ជាតិ​របស់​ខ្លួន ដោយ​អចេតនា ហើយ​គ្មាន​ចិត្ត​សម្អប់​មក​ពី​មុន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​អ្នក​សង‌សឹក​នឹង​ឈាម​ដេញ​តាម​មក នោះ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ​មិន​ត្រូវ​ប្រគល់​អ្នក​ដែល​បាន​សំឡាប់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​នោះ​ឡើយ ពី​ព្រោះ​បាន​វាយ​អ្នក​ជិត​ខាង​ខ្លួន​ដោយ​ឥត​ដឹង​ទេ ក៏​មិន​បាន​ស្អប់​គេ​ពី​ដើម​មក​ដែរ

សូមមើលជំពូក



យ៉ូស្វេ 20:5
3 ការដាក់ឲ្យឆ្លើយតបគ្នា  

«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រ‌អែល​ថា: ពេល​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេត‌នា គឺ​បំពាន​លើ​បទ​បញ្ជា​ណា​មួយ​ដែលអុលឡោះ‌តាអាឡា​ហាម​ឃាត់​ត្រូវ​ធ្វើ​ដូច​ត​ទៅ:


ក្រុង​ទាំង​នោះ ជា​ជំរក​ការពារ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក។ ធ្វើ​ដូច្នេះ អ្នក​សង​សឹក​មិន​ប្រហារ​ជីវិត​អ្នក​ដែល​សម្លាប់​គេ​មុន​ពេល​សហគមន៍​កាត់​ក្តី​ឡើយ។


សហគមន៍​ត្រូវ​រំដោះ​អ្នក​ដែលធ្វើ​ឲ្យ​គេ​ស្លាប់​នោះ ពី​កណ្តាប់​ដៃ​របស់​អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក។ សហគមន៍​ត្រូវ​នាំ​អ្នក​នោះ​វិល​ត្រឡប់​ទៅ​ក្រុង​ជំរក ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក ហើយ​រស់​នៅ​ក្នុង​ក្រុង​នោះ រហូត​ដល់​ពេល​មូស្ទី​ដែល​បាន​តែង​តាំង​ដោយ​ប្រេង​សក្ការៈ​ស្លាប់។