ចំពោះកូនចៅណែបថាលី គាត់ថ្លែងថា: ណែបថាលីទទួលការសន្តោស និងពរដ៏លើសលប់ពីអុលឡោះតាអាឡា ដូច្នេះ ឲ្យគេវាតទឹកដីទៅទិសខាងលិច និងទិសខាងត្បូងចុះ!។
យ៉ូស្វេ 19:34 - អាល់គីតាប នៅខាងលិច ព្រំប្រទល់បត់ទៅអាសណូត-តាបោរ ហើយទៅដល់ហ៊ូកុក។ ព្រំប្រទល់នេះភ្ជាប់តាមបណ្តោយទឹកដីសាប់យូឡូន ផ្នែកខាងត្បូង និងទឹកដីអេស៊ើរ និងយូដាផ្នែកខាងលិច ហើយនៅខាងកើតមានទន្លេយ័រដាន់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រំប្រទល់បត់ទៅខាងលិច ដល់អាសណូត-តាបោរ ហើយពីទីនោះទៅដល់ហ៊ូកុក ជាប់នឹងសាប់យូឡូនខាងត្បូង និងស្រុកអេស៊ើរខាងលិច ហើយស្រុកយូដានៅខាងកើតត្រង់ទន្លេយ័រដាន់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅខាងលិច ព្រំប្រទល់បត់ទៅអាសណូត-តាបោរ ហើយទៅដល់ហ៊ូកុក។ ព្រំប្រទល់នេះភ្ជាប់តាមបណ្ដោយទឹកដីសាប់យូឡូនផ្នែកខាងត្បូង និងទឹកដីអេស៊ើរ និងយូដាផ្នែកខាងលិច ហើយនៅខាងកើតមានទន្លេយ័រដាន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីទីនោះក៏បត់ទៅឯខាងលិចដល់ភ្នំអាសណូត-តាបោរ នឹងហ៊ូកុក ហើយទៅដល់នឹងស្រុកសាប់យូល៉ូនខាងត្បូង នឹងស្រុកអេស៊ើរខាងលិច ហើយនឹងស្រុកយូដានៅត្រង់ទន្លេយ័រដាន់ខាងកើត |
ចំពោះកូនចៅណែបថាលី គាត់ថ្លែងថា: ណែបថាលីទទួលការសន្តោស និងពរដ៏លើសលប់ពីអុលឡោះតាអាឡា ដូច្នេះ ឲ្យគេវាតទឹកដីទៅទិសខាងលិច និងទិសខាងត្បូងចុះ!។
ពីសារីត ព្រំប្រទល់នេះបត់ទៅទិសខាងកើត ដល់ព្រំប្រទល់ស្រុកគីស្លូត-តាបោរ បន្តទៅដល់ដាប្រាត ហើយឡើងទៅយ៉ាភា។
ព្រំប្រទល់នៃទឹកដីនេះភ្ជាប់ទៅនឹងក្រុងតាបោរ សាហាត់ ស៊ីម៉ា បេតសេមែស ហើយទៅដល់ទន្លេយ័រដាន់។ មានទាំងអស់ដប់ប្រាំមួយក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
ព្រំប្រទល់របស់គេលាតសន្ធឹងពីហេលេប ពីដើមជ្រៃសានណានីមកាត់តាមអាដាមី-ណេកិប និងយ៉ាប់នាលរហូតទៅដល់ឡាក់គូម និងទន្លេយ័រដាន់។