Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 19:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 បន្ទាប់​មក ព្រំ​ប្រទល់​បត់​ទៅ​ខាង​លិច ដល់​អាស‌ណូត-តា‌បោរ ហើយ​ពី​ទី​នោះ​ទៅ​ដល់​ហ៊ូកុក ជាប់​នឹង​សាប់‌យូឡូន​ខាង​ត្បូង និង​ស្រុក​អេស៊ើរ​ខាង​លិច ហើយ​ស្រុក​យូដា​នៅខាង​កើតត្រង់​ទន្លេ​យ័រដាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 នៅ​ខាង​លិច ព្រំ‌ប្រទល់​បត់​ទៅ​អាស‌ណូត-‌តា‌បោរ ហើយ​ទៅ​ដល់​ហ៊ូកុក។ ព្រំ‌ប្រទល់​នេះ​ភ្ជាប់​តាម​បណ្ដោយ​ទឹក​ដី​សាប់​យូឡូន​ផ្នែក​ខាង​ត្បូង និង​ទឹក​ដី​អេ‌ស៊ើរ និង​យូដា​ផ្នែក​ខាង​លិច ហើយ​នៅ​ខាង​កើត​មាន​ទន្លេ​យ័រដាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ពី​ទី​នោះ​ក៏​បត់​ទៅ​ឯ​ខាង​លិច​ដល់​ភ្នំ​អាស‌ណូត-តា‌បោរ នឹង​ហ៊ូកុក ហើយ​ទៅ​ដល់​នឹង​ស្រុក​សាប់‌យូល៉ូន​ខាង​ត្បូង នឹង​ស្រុក​អេស៊ើរ​ខាង​លិច ហើយ​នឹង​ស្រុក​យូដា​នៅ​ត្រង់​ទន្លេ​យ័រដាន់​ខាង​កើត

សូមមើលជំពូក ចម្លង

អាល់គីតាប

34 នៅ​ខាង​លិច ព្រំ​ប្រទល់​បត់​ទៅ​អាស‌ណូត-តា‌បោរ ហើយ​ទៅ​ដល់​ហ៊ូកុក។ ព្រំ​ប្រទល់​នេះ​ភ្ជាប់​តាម​បណ្តោយ​ទឹក​ដី​សាប់​យូឡូន ផ្នែក​ខាង​ត្បូង និង​ទឹក​ដី​អេស៊ើរ និង​យូដា​ផ្នែក​ខាង​លិច ហើយ​នៅ​ខាង​កើត​មាន​ទន្លេ​យ័រដាន់។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 19:34
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំពោះកុល‌សម្ព័ន្ធ​ណែប‌ថាលី លោក​ក៏​ថ្លែង​ថា៖ «ឱ​ណែប‌ថាលី ដែល​ឆ្អែត​ដោយ​ព្រះ‌គុណ ហើយ​មាន​ពេញ​ដោយ​ព្រះ‌ពរ​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​អ្នក​ចាប់​យក​ស្រុក​ខាង​លិច ហើយ​ខាង​ត្បូង​ចុះ»។


ចេញ​ពី​សារីឌ ព្រំ​ប្រទល់​នេះ​បត់​ទៅ​ខាង​កើត​ឆ្ពោះ​ទៅ​ទិស​ថ្ងៃ​រះ ដល់​ព្រំ​ប្រទល់​គីស្លូត-តា‌បោរ ហើយ​បន្ត​ទៅ​ដល់​ដាប្រាត រួច​ឡើង​ទៅ​ដល់​យ៉ាភា។


ព្រំ​ប្រទល់​ជាប់​នឹង​ក្រុង​តាបោរ សាហា‌ស៊ីម៉ា បេត-សេមែស ហើយ​ព្រំ​ប្រទល់​នេះ​ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់។ ទាំង​អស់​មាន​ដប់​ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។


ឯ​ព្រំ‌ប្រទល់​របស់​គេ​លាត​សន្ធឹង​ពី​ហេឡែប ពី​ដើម​ម៉ៃសាក់​ស្អា‌ណា‌នីម តាម​អាដា‌មី-នេកេប និង​យ៉ាបនាល រហូត​ដល់​ឡាគូម ហើយ​ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់។


ក្រុង​ដែល​មាន​កំផែង​ការ​ពារ មាន​ស៊ី‌ឌីម សេរ ហាំម៉ាត រ៉ាកាត គីនេ‌រ៉ែត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម